ក្នុងនាមរក្សាសន្តិសុខជាតិ
2 weeks ago

ភាគីថៃប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជាខណៈពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកំពុងមានការប្រែប្រួល។ នេះជារឿងដដែលៗ កើតមានឡើងជាច្រើនលើក ជាច្រើនសារមកហើយ។ នៅពេលដែលមានការរង្គោះរង្គើអំណាច ភាគីថៃតែងតែគិតថាវាគឺជាឱកាស។ ប្រសិនបើកម្ពុជាដណ្តើមយកទឹកដីថៃវិញក្នុងនាមរក្សាសន្តិសុខជាតិដូចគ្នាដែរនោះ តើភាគីថៃនឹងគិតយ៉ាងដូចម្តេច? សង្គ្រាមដ៏ក្តៅគគុកមួយ ប្រាកដជានឹងកើតមានឡើង ជាក់ជាមិនខានឡើយ។
អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦

