ឃឹម ស៊ន៖ ប្រធានគ្រប់គ្រងកប៉ាល់ទឹក ផ្នែកនេសាទត្រីសមុទ្រ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងឆ្នាំ១៩៧៦ ស៊ន ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រែអំបិល ខេត្តកំពត ឲ្យទៅធ្វើការងារ ក្នុង ក្រសួងពាណិជ្ជកម្មរដ្ឋ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ហើយ ស៊ន មានតួនាទីជាប្រធានគ្រប់គ្រងកប៉ាលទឹក ផ្នែកនេសាទត្រីសមុទ្រ ដែលមានកប៉ាល់ទឹកសរុបចំនួន១២គ្រឿង។

ឃឹម ស៊ន[1] (ហៅក្រូច) ភេទប្រុស អាយុ៧៦ឆ្នាំ។ មានស្រុកកំណើតនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ស៊ន រស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។ ស៊ន មានឪពុកឈ្មោះ សូត្រ(ស្លាប់) និងម្តាយឈ្មោះ យាន (ស្លាប់)។ ស៊ន មានបងប្អូនចំនួន ៧នាក់(ស្រី៣នាក់) និងស្លាប់បាត់បង់ជីវិតម្នាក់។ ស៊ន មានប្រពន្ធឈ្មោះ សូរ ផល អាយុ៧១ឆ្នាំ។ ស៊ន មានកូនចំនួន៨នាក់ (ស្រី៤នាក់)។

នៅវ័យកុមារ ស៊ន រស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិទ័ពបោះ ហើយប្រកបរបរធ្វើស្រែចម្ការ។ ក្រុមគ្រួសាររបស់ ស៊ន មានជីវភាពមធ្យម។ ស៊ន បានរៀនត្រឹមថ្នាក់ទី១១ពីសង្គមចាស់ រហូតឆ្នាំ១៩៦៨ ស៊ន បានសម្រេចចិត្តឈប់រៀន។ ក្រោយពេលឈប់រៀន ស៊ន បានជួយឪពុកម្តាយធ្វើស្រែចម្ការនៅក្នុងភូមិ ទ័ពបោះ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តសីហនុ។ នៅក្នុងភូមិទ័ពបោះ ចាប់ផ្តើមមានការចាប់យុវជន ដែលមានអាយុចាប់ពី ១៦ទៅ១៧ឆ្នាំ ដើម្បីចូលធ្វើទាហានរបស់លោកសេនាប្រមុខ លន់ នល់។ យុវជន នៅក្នុងភូមិទ័ព បោះមួយចំនួនបានរត់គេចខ្លួនទៅបួស និងមួយចំនួនទៀតរត់ពួននៅតាម ព្រៃ ព្រោះតែមិនចង់ចូលសមរ ភូមិប្រយុទ្ធ។ នៅក្នុងឆ្នាំ១៩៧១ ស៊ន បានស្ម័គ្រចិត្តចូលធ្វើយោធាភូមិភាគបស្ចឹម(ខ្មែរក្រហម)។ អំឡុង ពេលជាមួយគ្នា កងទ័ពរបស់ខ្មែរក្រហម ទើបចាប់ផ្តើមបោះទីតាំងបាន១ភូមិភាគប៉ុណ្ណោះ។ កងទ័ពដែល ឈរជើងនៅភូមិភាគបស្ចឹមមានចំនួន៣ក្រុម ហើយកងទ័ពទាំងអស់បានខិតខំប្រឹងប្រែងហ្វឹកហាត់អំពី ក្បួនយុទ្ធសាស្ត្រប្រយុទ្ធដើម្បីត្រៀមខ្លួនចូលសមរភូមិជាមួយទាហានរបស់លោកសេនាប្រមុខ លន់ នល់ ។ បន្ទាប់មក តាម៉ុក បានប្រមូលកងយុវជនពីខេត្តតាកែវ មកដាក់បញ្ចូលគ្នាជាមួយយុវជនក្នុងភូមិភាគប មបន្ថែម ដើម្បីបង្កើតបានមួយអនុសេនាធំ ដែលមានកងម្លាំងសរុបប្រហែល១០០ទៅ២០០នាក់។

នៅក្នុងឆ្នាំ១៩៧២ តាម៉ុក បានប្រមូលយុវជនមកពីគ្រប់ទីកន្លែង ដើម្បីបន្ថែមកម្លាំងទ័ពឲ្យបាន មួយវរសេនាធំ។ ក្រោយពីខ្មែរក្រហមមានចំនួនទ័ពច្រើន ទើបចាប់ផ្តើមប្រយុទ្ធតតាំងគ្នាជាមួយទាហាន លន់ នល់ នៅខេត្តកំពង់ស្ពឺ ក្នុងស្រុកកំពង់ត្រឡាច។ កងទ័ពមួយវរសេនាធំបានធ្វើដំណើរដោយថ្មើរជើង ដើម្បីប្រយុទ្ធជាមួយកងទ័ព លន់ នល់។ កងទ័ពរបស់ខ្មែរក្រហមមានកម្លាំងច្រើន ប៉ុន្តែខ្វះសព្វាវុធប្រើ ប្រាស់ កាំភ្លើងមួយដើមត្រូវប្រើប្រាស់គ្នា២នាក់។

នៅក្នុងឆ្នាំ១៩៧៣ ខ្មែរក្រហមបានបង្កើតជាកងពលទី១ ប្រធានកងពលឈ្មោះ សឿន ចំណែក ស៊ន មានតួនាទីជាអនុប្រធានកងសេនាតូច គ្រប់គ្រងសមាជិកចំនួនបីក្រុម នៅក្នុងមួយក្រុមមាន១២នាក់។ នៅចុងឆ្នាំ១៩៧៤ ស៊ន បានដឹកនាំកងទ័ពមួយអនុសេនាតូចទៅវាយរំដោះទីក្រុងភ្នំពេញ។ កងទ័ពរបស់ សិន គ្មាន អាវុធប្រើប្រាស់គ្រប់គ្រាន់នោះទេ កាំភ្លើងបូសសេបួសស្តុង១ដើម ត្រូវប្រើប្រាស់គ្នាពីរនា ក់។ នៅវេលាម៉ោង៧ព្រឹក ស៊ន បានដឹកនាំកងទ័ពចូលតាមច្រកផ្លូវពោធិ៍ចិនតុង (ភ្នំពេញ) ធ្វើឲ្យប្រជាជន ដែលរស់នៅពោធិ៍ចិនតុងទាំងអស់មានការភ្ញាក់ផ្អើលអ្នកខ្លះលួចរត់ចេញពីភូមិ។ កងទ័ពរបស់ ស៊ន មិន បានធ្វើបាបប្រជាជននោះទេ គឺធ្វើដំណើរសំដៅទៅវាយប្រហារនៅបន្ទាយរបស់ទាហាន លន់ នល់ តែ ប៉ុណ្ណោះ។ ក្រោយពេលទៅដល់បន្ទាយ កងទ័ពរបស់ ស៊ន បានដកហូតកាំភ្លើងរបស់ទាហាន លន់ នល់ ចេញទាំងអស់ និងចាប់បានទាហាន លន់ នល់ យកទៅឃុំនៅមន្ទីរអប់រំ។ បន្ទាបពីវាយបែកបន្ទាយ ទាហាន លន់ នល់ អស់មួយកន្លែង កងទ័ពរបស់ ស៊ន មាន អាវុធគ្រប់គ្រាន់ ដើម្បីចូលរំដោះនៅទី កន្លែងផ្សេងទៀតក្នុងទីក្រុងភ្នំពេញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានដោយជោគ ជ័យ។ ស៊ន និងកងទ័ពបានជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញចេញទាំងអស់។ ក្រោយពេល បោសសម្អាតប្រជាជនចេញអស់ ស៊ន បាននាំកងទ័ពផ្លាស់មករស់នៅកំបូល (ភ្នំពេញ)។ ស៊ន បានរស់នៅ កំបូលបានកន្លះខែ ត្រូវផ្លាស់មកសាងសងផ្លូវជាតិលេខ៣វិញ។ ក្រោយពេលសាងសង់ផ្លូវរួច សិន ត្រូវមក ជួសជុលផ្លូវរថភ្លើងបន្តទៀត។ បន្ទាប់ពី ស៊ន នៅធ្វើផ្លូវរថភ្លើងអស់រយៈពេល២ទៅ៣ខែ ស៊ន ត្រូវបាន តា ម៉ុក បញ្ជារឲ្យមកនៅកំបូលវិញ។ បន្ទាប់មក ស៊ន រស់នៅកំបូលអស់រយៈពេលមួយខែ ទើបត្រូវបាន តា ម៉ុក ផ្លាស់ទៅស្រែអំបិល ក្នុងខេត្តកំពត ដោយធ្វើការងារនៅក្នុងឃុំ(មិនចាំឈ្មោះ)។ ស៊ន ធ្វើការងារនៅឃុំស្រែ អំបិលបានរយៈពេលបីខែ ត្រូវបានខ្មែរក្រហមផ្លាស់មកនៅកំពង់សោម។

ដើមឆ្នាំ១៩៧៦ ស៊ន បានធ្វើដំណើរទៅដល់ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ដំបូង គណៈតំបន់ ឈ្មោះ តា ឡូញ បានចាត់ឲ្យ ស៊ន ធ្វើការងារផ្នែកយោធានេសាទត្រីសមុទ្រ នៅក្រសួងពាណិជ្ជកម្មរបស់រ ដ្ឋ។ ត្រី មឹក បង្គារ ដែលរកបានត្រូវយកចូលក្នុងរោងចក្រដើម្បីធ្វើជា ត្រីងៀត ទឹកត្រី។ រីឯមឹកបង្ការស្រស់ៗ ត្រូវបញ្ជូនទៅលក់នៅក្រៅប្រទេស រួមមានប្រទេសថៃ និងសាំងហ្គាពូ។ ក្នុងមួយខែ ក្រុមយោធានេសាទ អាចរកត្រីបានរាប់ពាន់តោន ដើម្បីដឹកនាំចេញទៅក្រៅប្រទេស។ ក្រុមយោធានេសាទមានសមាជិកចំនួន ២៥០នាក់ទាំងស្រីទាំងប្រុស ដោយបែងចែកការងារទៅតាមផ្នែក។ មិនយូរប៉ុន្មាន តា ឡូញ បានចាត់ឲ្យ ស៊ន ធ្វើជាប្រធានគ្រប់គ្រងកប៉ាលទឹក ផ្នែកនេសាទត្រីសមុទ្រនៅក្រុងកំពង់សោម ហើយកប៉ាលទឹកសរុប មានចំនួន១២គ្រឿសម្រាប់ចេញទៅនេសាទ និងដឹកសម្ភារផ្សេង។ មានកប៉ាល់ចំនួន៦គ្រឿងទទួលបានពី ប្រទេសចិន។ ខ្មែរក្រហមបាននាំចូលសម្ភារពីស្រុកក្រៅដូចជា ខ្សែ ភ្លើង ចបកាប់ ម៉ូទ័រ រោងចក្រក្រឡឹង ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបូមទឹក។ នៅក្នុងដដែល ស៊ន បានសុំអនុញ្ញាតថ្នាក់លើ ទៅជួបជាមួយម្តាយនៅភូមិ ទ័ពបោះ ដោយធ្វើដំណើរតាមឡានប្រភេទអាហ្ស៊ីបរបស់អាមេរិកទៅជាមួយអង្គរក្ស២នាក់។ ក្រោយពេល ស៊ន ធ្វើដំណើរទៅដល់ផ្ទះ ខាងសហករណ៍ភូមិទ័ពបោះ បានដុតគោយ៉ាងគគ្រឹកគគ្រេងដើម្បីទទួល ស៊ន។

នៅក្នុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាម ចិន បាន ជំនួយរថក្រោះចំនួន១២គ្រឿង និងកាំភ្លើងជាច្រើនដល់កងទ័ពខ្មែរក្រហម។ ចំណែក សិន ជាអ្នកទៅដឹក ដោយផ្ទាល់មកដាក់នៅកំពង់សោម។ សម្រាប់អាហារហូបចុកមានហូបគ្រប់គ្រាន់មិនខ្វះខាតទេ ។

នៅក្នុងឆ្នាំ១៩៧៩ ស៊ន បានបើកកប៉ាលទឹកមកកម្ទេចចោលនៅដងទង។ បន្ទាប់មក ចាប់ផ្តើម រៀបចំដេរទៃច្រកអង្ករយករៀងៗខ្លួន ច្រកគ្រាប់រំសេវ និងបើកកាំភ្លើងដើម្បីវាយជាមួយកងទ័ពវៀតណាម នៅ ខេត្តកំពង់ស្ពឺ។ ការប្រយុទ្ធមិនមានចាញ់មិនមានឈ្នះគ្នានោះទេ គឺវាយគ្នាទាល់តែអស់គ្រាប់ ទើប ស៊ន បានរត់ឡើងលើភ្នំ។ ស៊ន រស់នៅលើភ្នំគ្មានអាហារហូបចុកនោះទេ ត្រូវស្វែងរកមើមក្ដួច ហូបជំនួសបាយ។ ស៊ន រស់នៅលើភ្នំអស់រយៈពេលជាច្រើនខែ ទើបខ្មែរក្រហមចាប់ផ្តើមប្រមូលកម្លាំងទ័ព សារឡើងវិញបានប្រហែលចំនួន១០០នាក់។

នៅក្នុងឆ្នាំ១៩៨១ ស៊ន បានឡើងទៅដល់ព្រំដែនថៃ និងបានរៀបចំសកម្មភាពសាឡើងវិញ។ 1 ស៊ន បានចូលជាមួយកងរបស់ តា វ៉ែន ដែលជាគណៈច្រកគ្រប់គ្រងមួយព្រំដែន។ 2 ក្រោយមកទៀត ស៊ន ក៏បាន ផ្លាស់មកចូលកងពល១៨ ដែលទើបតែបង្កើតថ្មី ដែលមាន កែវ ពង្ស ជាអ្នកគ្រប់គ្រង់ ដឹកនាំវាយ ជាមួយកងទ័ពវៀតណាមនៅកំពង់ស្ពឺ។ 2 នៅក្នុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៨ កងទ័ពវៀតណាមបានដកខ្លួន ចេញពីស្រុកខ្មែរដោយសារមានការចចារនៅទីក្រុងប៉ារីស។

ក្រោយពេលកងទ័ពខ្មែរក្រហមចុះចូលជាមួយរដ្ឋាភិបាល ស៊ន ជាមួយប្រពន្ធបាននាំគ្នាមករស់នៅ ក្នុងភូមិក្រពើរពីលើ និងប្រកបរបរធ្វើស្រែចម្ការ ដាំពោត អំពៅ ឆៃថាវ លក់រហូតមកដល់បច្ចុប្បន្ននេះ។

អត្ថបទដោយ ឡាំ ស្រីនីត


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ឃឹម ស៊ន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩(TI0173)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin