អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

ញុក់ ង៉ៅ

ជាដំបូងខ្ញុំបាទសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់។

ខ្ញុំបាទឈ្មោះ ញុក់ ង៉ៅ ជាយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌឯកសារកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំបាទពិតជាសប្បាយចិត្តជាខ្លាំងដែលបានចូលរួមកម្មវិធីដ៏ធំពេលចេញដំណើរពីសណ្ឋាគារទៅសាលយុត្តិតេជោ ដោយមានកងកម្លាំងជួយនាំផ្លូវថ្ងៃបើកវគ្គ ថ្ងៃបើកវគ្គនេះដែរ មានប្រជាពលរដ្ឋចូលរួម និងអ្នកដឹកនាំខេត្ត និងមន្រ្តីផ្សេងៗជាច្រើនជាពិសេសមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិយាយរៀបរាប់ស្តីអំពីអំពើប្រល័យពូជសាសន៍ ពីរបបខ្មែរក្រហម ហើយពេលនោះដែរ ក៏មានអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្តក្រៅប្រទេស និងក្នុងប្រទេសជាច្រើនរូប បាននិយាយពីប្រវត្តិសាស្រ្តខ្មែរក្រហម(១៩៧៥~១៩៧៩)។

ថ្ងៃទីពីរ៖ មានមេធាវីបាននិយាយដោះស្រាយពីបញ្ហាពីរបបខ្មែរក្រហមផងដែរ និងស្រាយពីបញ្ហាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចជា តាយាយ អ៊ំ ពូ មីង ដែលបានចូលរួមក្នុងសាលប្រជុំផងដែរ។ ហើយបន្ទាប់មកមានវេជ្ជបណ្ឌិត គាត់បង្ហាញពីបញ្ហាសុខភាពជូនដល់តាយាយ អ៊ំ ពូ មីង ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានជំងឺពីសម័យ ប៉ុល ពត ផងដែរ។ ជាពិសេសទៀតពេលរសៀលបានទស្សនាខ្សែភាពយន្តជាសាច់រឿងដ៏ក្រៀមក្រំ ពីសម័យសង្គ្រាម នាពេលនោះ ទីក្រុងភ្នំពេញមានប្រជាជនរស់នៅច្រើន បែរទៅជាមិនមានប្រជាជនរស់នៅទៅវិញ។ ចំពោះខ្ញុំផ្ទាល់ពេលបានទស្សនាខ្សែភាពយន្តនោះហើយរន្ធត់ដល់ថ្នាក់ស្រក់ទឹកភ្នែកព្រោះវាពិតជាកាចសាហាវមែន។

ថ្ងៃបិទវគ្គ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទ្រង់អញ្ជើញចូលរួមផងដែរ។ ក្នុងនាមខ្ញុំជាយុវជនស្ម័គ្រចិត្តមជ្ឈមណ្ឌឯកសារកម្ពុជា ខ្ញុំពិតជាសប្បាយចិត្តយ៉ាងក្រៃលេងដែលអង្គការមជ្ឈមណ្ឌលឯសារកម្ពុជាឲ្យខ្ញុំបាទ បានចូលរួមកម្មវិធីដ៏ធំមួយនេះ។ ហើយនេះជាលើកទីមួយរបស់ខ្ញុំដែលបានចូលរួមកម្មវិធីដ៏ធំធ្វើឲ្យខ្ញុំបានសិក្សាពីប្រវត្តិសាស្រ្ត ហើយបានយល់ដឹងពីអ្នកជុំវិញខ្លួនផងដែរ។

ជាចុងក្រោយខ្ញុំបាទសូមគោរពដល់លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ សូមឲ្យមានសុខភាពល្អ និងរកស៊ីមានបានគ្រប់ភារកិច្ចទាំងអស់។

សូមអរគុណ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin