ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ណ រ៉ានី[1]​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​កោះ​រំយើល ឃុំ​ពាម​ជីមៀត​ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ​ រ៉ានី​ រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។

រ៉ានី បាន​និយាយ​​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គម​ចាស់​ដោយ​សារ​តែ​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។ ប្រជាជនភាគ​ច្រើន​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ជន​ជាតិ​ព្នង,​ចារ៉ាយ, លាវ  និង​ទំពួន​។ ខ្ញុំ​ជាកូន​កាត់​​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​​ និង​​លាវ។ គ្រួសារ​របស់​ខ្ញុំ​កាត់​ជន​ជាតិ​ទាំង​​អស់​ ពី​ព្រោះ​ម្ដាយជា​​ជន​ជាតិ​ចារ៉ាយ ហើយ​ឪពុក​ខ្ញុំ​កាត់​ព្នង​ និង​ឡាវ​។ ជា​រៀង​រាល់ឆ្នាំ​ប្រជាជននៅ​ក្នុង​ភូមិ​​​តែង​​តែ​រៀប​ចំ​ធ្វើ​ពិធី​សុំ​ទឹក​ភ្លៀង​ និង​ធ្វើ​ពិធី​បន់​ស្រន់​សុំ​ឲ្យ​ជា​ពីជំងឺ ​ដែល​កំពុងកើត​មាននៅ​ក្នុង​ភូមិ​​។​ ​ជន​​​ជាតិ​របស់​ខ្ញុំ​មិន​អាចរៀប​ការ​ជា​មួយ​​បង​ប្អូន​ជីដូន​មួយ​ ឬ​បង​ប្អូន​ជាប់​សាច់​ឈាម​ឆ្ងាយៗ​​បាន​នោះ​ទេ។ នេះគឺជា​​ត្រណម ដើម្បី​ចៀស​វាងកុំ​​ឲ្យ​រន្ទះ​បាញ់​ ឬ​អ្នក​តា​កាច់​។ ​​​​​​​​​​​​​

នៅ​ក្នុង​ឆ្នាំ​១៩៦៨​ គ្រួ​សារ​ខ្ញុំ ​រួម​ទាំង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​កោះ​ញែក​ បាន​រត់​ចូល​ទៅ​រស់​នៅ​​ក្នុង​ព្រៃ ដោយ​សារ​អាមេរិក​ទម្លាក់​គ្រាប់​បែក​​។ អំឡុង​ពេល​នោះ​ ការ​រស់​នៅ​មាន​ភាព​ចលាចល​ជា​ខ្លាំង​។ ប្រជាជន​​មិន​អាចរក​ស៊ី​ ឬ​ប្រកប​មុខ​របរ​ធ្វើ​ការ​ងារ​ផ្សេងៗ​បាន​ឡើយ​។​ សូម្បី​តែ​ ការ​ធ្វើ​ស្រែ​ចម្ការ​ក៏​មាន​ភាព​លំបាក​​ណាស់​ដែរ​ ដោយ​សារយើង​​មិន​ហ៊ាន​ចេញ​ទៅ​ស្រែ​ទេ។ យើង​​បារម្ភពី​​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​។​

រហូត​ដល់​​ឆ្នាំ​១៩៧០​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ព្រៃ ​បាន​ចេញ​មក​រស់​នៅ​ផ្ទះសម្បែង​​ក្នុង​ភូមិ​​​វិញ​។ ​​បន្ទាប់ពី​ខ្ញុំ​រស់​នៅ​ក្នុង​ភូមិ​​មិន​បានយូរ​​ប៉ុន្មានផង​ ខ្ញុំ​​​ក៏​ត្រូវ​រត់​ចូល​ព្រៃ​​ម្ដង​ទៀត។​​ នៅ​ពេល​នោះ​​ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេចព្រះនរោត្តម​ សីហនុ​ ពី​តំណែង​។ គ្រួសារ​ខ្ញុំ​ រួម​ទាំង​ប្រជាជន​ជា​ច្រើន​នាក់​ទៀត​ដែល​​រស់​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម​​។​

នៅ​ចន្លោះ​​​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​​១៩៧៤​ ខ្ញុំ​​បាន​ចូល​រួម​ជា​មួយ​ចលនា​​បដិវត្តន៍ ដោយ​មាន​តួនាទី​ធ្វើ​ជា​គ្រូ​ពេទ្យ​។ ជំនាន់​នោះ​ អ្នក​ដែល​អាច​ចូល​ក្រុម​ពេទ្យ​បាន​សុទ្ធ​តែ​អ្នក​ចេះ​អាន​ និង​សរសេរ​អក្សរ​​។​ បន្ទាប់​ពី​ខ្ញុំ​បាន​​ចូល​ជា​ពេទ្យ​ ខ្ញុំ​ក៏​បាន​ទៅ​ហាត់​រៀន​ពី​វិធី​ធ្វើ​ថ្នាំ​ និង​វិធី​ថែ​ទាំ​អ្នក​ជំងឺ​។​ ខ្ញុំ​រៀន​ជំនាញ​ខាង​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់​។​​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ខ្ញុំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ និងបង្ហាត់​​បង្រៀន​ដោយ​ វេជ្ជ​បណ្ឌិត​ ជួន ជឿន។ បន្ទាប់​ពី​ខ្ញុំ​រៀន​ពេទ្យ​អស់​រយៈ​ពេលប្រហែល​​៣ទៅ៤ខែ​ ខ្ញុំ​ក៏​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​កង​ទ័ព និង​ប្រជាជន​នៅ​ក្នុង​ព្រៃ ដែល​​ស្ថិតនៅ​​ក្នុង​ខេត្ត​មណ្ឌល​គិរី​។ ពេល​នោះ​ ខ្ញុំមាន​តួនាទី​ជាមេ​ក្រុម​​​ក្ដោប​ក្ដាប់​​ក្រុម​គ្រូ​ពេទ្យ​ស្រី​ៗ​​នៅក្នុង​​កង​ពល​លេខ​១៥​។

ចំពោះ​ការ​ហូប​ចុកវិញ​ ​​ក្រុម​​គ្រូ​ពេទ្យយើង​​ ​មាន​​ការ​ខ្វះ​ខាត​ដូច​​ប្រជាជន​​ដែរ។ ​យើង​នាំ​គ្នា​ទៅ​ជីក​មើម​​​ក្ដួច​ និង​ដំឡូង​យក​មក​ហូប​​ជា​​អាហារ​ដើម្បី​ចិញ្ចឹម​ជី​វិត​។ ខ្ញុំ​បាន​បន្ត​រស់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ព្យាបាល​ជំងឺ​ដល់​ប្រជាជន​ រួម​ទាំង​​ក្រុម​អ្នក​រង​របួស​ពី​ការ​ធ្វើ​សង្គ្រាម។​ បើ​ទោះ​បី​ជា​​ពេល​នោះ​ ការ​រស់​នៅ​មិន​​មាន​ភាព​សុខ​សប្បាយ ​ក៏​ប្រជាជន​នៅ​ក្នុង​ព្រៃ​មាន​ការ​សាមគ្គី​គ្នា​ ជួយ​គ្នា​ និង​ស្រឡាញ់​គ្នា​ដូច​បង​ ​ប្អូន​។​

លុះ​ដល់​ឆ្នាំ​១៩៨១ ខ្ញុំ​ក៏​បាន​រៀប​ការ​​។ ​ប្ដី​ខ្ញុំគឺ​​ជា​កង​ទ័ព​។ ខ្ញុំ​​រស់​នៅ​​ព្រៃ​​ក្នុង​ខេត្តមណ្ឌល​គិរី​ រហូត​ដល់​ឆ្នាំ​១៩៨៦។ ខ្ញុំ​​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ភ្នំ​ដង​រែក ដើម្បី​ចូល​ទៅ​រស់​នៅ​ជំរំ​ថៃ​​។ ការ​ធ្វើ​ដំណើរ​​ពេល​នោះ​មាន​ចំនួន​មនុស្ស​ច្រើន​ ដែលជា​​ប្រជាជនធម្មតា​​ និង​កម្លាំង​កង​ទ័ព​។ អំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​ព្រៃ​​ជួប​ការ​លំបាក​ជា​ខ្លាំង​ ជាពិសេស​ភាព​អត់​​​​ឃ្លាន​​។​ ពេល​នោះ​ ខ្ញុំ​​​​​បាន​ឆ្លងទន្លេ​កូន​ដំបូង​ហើយ។ ​ខ្ញុំ​មិន​សូវ​ជា​មាន​កម្លាំង​កំហែង​​ នៅក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ទេ។ រី​ឯ​កូនរបស់​​ខ្ញុំ​ក៏​គ្មានទឹក​ដោះ​សម្រាប់​​​​​បំបៅ​គ្រប់​គ្រាន់​​​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ការ​ហូប​​ចុក​កាន់​តែ​មាន​ការ​ខ្វះ​ខាតខ្លាំងឡើង។ ​មនុស្ស​ចាស់​ និង​ក្មេងៗ​ក៏​ចាប់​ផ្ដើមធ្លាក់ខ្លួន​​ឈឺ​ និង​ស្គម​ស្គាំង​។ ​អ្នក​ខ្លះ​ទៀត​ទ្រាំ​មិន​​បាន​​ក៏​ស្លាប់​នៅ​តាម​ផ្លូវ​អនោច​អធម​ណាស់ នៅ​ពេល​នោះ​។​ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​២ខែ​កន្លះ កងទ័ព និង​ប្រជាជន​ ​បាន​​​ទៅ​​ដល់​ព្រំ​ដែន​ថៃ​។

បន្ទាប់​មក​ យើង​ក៏​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ជំរំ​ដី​ថៃ។​ នៅ​ពេល​នោះ​ ​ការហូប​ចុក​លែង​មាន​ការ​ខ្វះ​ខាត​ដូច​មុនហើយ​​។​ ខ្ញុំ​បាន​រស់​នៅ​ក្នុង​ជំរំ​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ នៅ​ទី​នោះ​ ប្រជាជន​អាច​ធ្វើ​ការ​រក​លុយ​បាន​ តាម​រយៈ​បោច​វល្លិ៍​ផ្ដៅ​ ដើម្បី​ធ្វើ​ជា​កន្ទេល​លក់​ឲ្យ​ជន​ជាតិ​ថៃ​។​ ចំណែក​ឯ​ អ្នក​ខ្លះ​ទៀត​ក៏​លួច​ទៅ​ធ្វើ​ការ​ដក​ដំឡូង​ឲ្យ​ប្រជាជន​ថៃ​ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួចសម្រាប់​​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ដែល​ខ្លួន​ត្រូវ​ការ​។

នៅ​ក្នុង​ឆ្នាំ​១៩៩០ គ្រួសារ​ខ្ញុំ​ រួម​ទាំង​ប្រជាជន​ដទៃ​ទៀត​ដែល​​រស់​នៅ​ជំរំ​ដី​ថៃ ​ក៏​បាន​ចុះ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង ​តាម​រយៈ​ការ​ប្រកាស​របស់​តាម៉ុក​​។ នៅ​ពេល​ដែល​ប្រជាជន​ចុះ​មក​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ តាម៉ុក​ក៏​បាន​រៀប​ចំ​ចែក​ដី​ធ្លី​ឲ្យ​ធ្វើ​ផ្ទះ​សម្បែង​ និង​​ធ្វើ​ស្រែ​ចម្ការ ​ដាំដំណាំ​សម្រាប់​ហូប​ចុកតាម​សមត្ថភាព​​​រៀងៗ​ខ្លួន​។ អំឡុង​ពេល​នោះ​ ប្រជាជន​បាន​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ និង​រស់​នៅបាន​​ស្ងប់​សុខ​​រហូត​ដល់​ឆ្នាំ១៩៩៣។ នៅក្នុងឆ្នាំនោះ​ អ៊ុន​តាក់​បាន​ចូល​មក​ដល់​អន្លង់​វែង​។ ខ្ញុំ​រួម​ទាំង​ប្រជា​ជន​ទាំង​អស់​បាន​រត់​ឡើង​លើ​ភ្នំ​មួយ​​សារ​ទៀត ដោយ​សារ​ពេល​នោះ​​តាម៉ុក​មិន​ព្រមចូល​រួម​បោះ​ឆ្នោត​​​។ ខ្ញុំនិង​ប្រជាជន​ជា​ច្រើន​នាក់​បាន​សំងំ​​លាក់​​ខ្លួន និង​​​រស់​នៅ​លើ​ភ្នំ​ដង​រែក​រហូត​ដល់​មាន​ការ​ផ្សះ​ផ្សា​​ធ្វើ​សមាហរណ​កម្ម​​នៅ​អន្លង់​វែងក្នុង​ឆ្នាំ​១៩៩៨។ យើងក៏បាន​​​​នាំ​​​គ្នា​ចុះ​​មក​រស់​នៅ​ក្នុង​ភូមិ​ស្ថាន​រៀងៗ​ខ្លួន​វិញ​។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ដូច​ជា​ ក្រពះ​ពោះ​​វៀន​,​ លើស​ឈាម​, ​លើស​ជាតិ​អាស៊ីត​ និង​ឈឺ​សន្លាក់​ដៃ​ជើង​»៕

អត្ថបទដោយ លី សុខឃាង


[1] មេក វិន សម្ភាសន៍​ជាមួយ ណ រ៉ានី នៅក្នុង​ភូមិថ្នល់​កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ នៅក្នុង​ឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin