គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ

បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រទេសលោកខាងលិច និងពិភពលោកថែមទៀតផង ក្នុងការស្វែងយល់អំពីសកម្មភាពរបស់ថៃដោយផ្អែកទៅលើអ្វីដែលប្រទេសនេះបានលើកឡើង។ វត្តមាន ក្រុមយោធាថៃប្រកាន់ជំហរជ្រុសហួសហេតុនៅផ្នែកម្ខាង និងរដ្ឋាភិបាលស៊ីវិលថៃដែលប្រកាន់ជំហរការទូតនៅផ្នែកម្ខាងទៀត គឺពិតជាពិបាកក្នុងការយល់ដឹងថាតើភាគីម្ខាង ឬភាគីណាមួយ គ្រប់គ្រងនៅពេលណា ហើយតើប្រតិកម្មតបគួរធ្វើឡើងចំពោះភាគីម្ខាង ឬភាគីណាមួយយ៉ាងដូចម្តេច។

សន្តិភាព អាចសម្រេចទៅបានលុះត្រាតែមានភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្ត។ បញ្ហាខាងលើ បានបង្កជាការពិបាកក្នុងការសម្រេចបានសន្តិភាព នៅពេលដែលមានភាគីពីរកំពុងប្រកួតប្រជែងគ្នា ត្រូវបង្ហាញនូវតម្លៃដែលបានរៀបរាប់រួមគ្នា ដើម្បីឆ្ពោះទៅមុខ។

ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥

ប្រភពរូបថត៖ លោក ឃុន សេដ្ឋា ថាវីស៊ីន
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin