ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង
ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង អត្ថបទស្រាវជ្រាវខ្លីដោយ ៖ សោម ប៊ុនថន...
រឿងរ៉ាវកើតឡើងក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ក្នុងរបបខ្មែរក្រហម
ស្រាវជ្រាវ និងសរសេរដោយ៖ លី ដេវីត, សាំង ចាន់ធូ, និងទូច វណ្ណេត ពិនិត្យដោយ៖ ស៊ាង ចិន្ដា ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤...
ព្រំ ជីម ៖ ខ្ញុំរបួសជើង និងខ្លួន ក្នុងពេលប្រយុទ្ធ
ព្រំ ជីម[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងដូង ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ជីម រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជីម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំប្រកបរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចាប់តាំងពីខ្ញុំដឹងក្ដីមកនៅក្នុងភូមិរបស់ខ្ញុំ ប្រជាជនតែងតែមានការចែករំលែក...
ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ខោល ស្រូន[1] ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ សេក ឃី ដែលបានទទួលមរណៈភាពនៅឆ្នាំ២០២០។ ខ្ញុំមានកូន ចំនួន១០នាក់ (កូនប្រុស៤នាក់ និងកូនស្រីចំនួន៦នាក់)។ ខ្ញុំមានឪពុកឈ្មោះ ខោល ថាយ និងអ្នកម្តាយឈ្មោះ រស់ ហ៊ីម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ កាលពីនៅកុមារភាព...
ឈិត ឆេង៖ ជាងកាត់ដេរនៅឃុំលាច ស្រុកភ្នំក្រវ៉ាញ
ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឆេង បានធ្វើជាជាងកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងភូមិ ឃុំ ស្រុក និងសម្រាប់កងទ័ពខ្មែរក្រហម។ ឆេង ធ្វើការងារនៅក្នុងការដ្ឋានមួយក្នុងឃុំលាច ស្រុកលាច ខេត្តពោធិ៍សាត់ ស្ថិតនៅតំបន់៦ ក្នុងភូមិភាគពាយ័ព្យ ដែលប្រធានការដ្ឋានកាត់ដេរស្រុកលាច ឈ្មោះ តា ថាស ។ ឈ្មោះ ឈិត ឆេង[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង...
ឃុត ថាច៖ នារីពេទ្យ នៅមន្ទីរពេទ្យ ៦ មករា
ជានារីពេទ្យម្នាក់ក្នុងវ័យទើបតែ ១៥ឆ្នាំ ឃុត ថាច ដែលមានឈ្មោះបដិវត្តន៍ហៅ ឃីម បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧៥ នៅភូមិស្វាយ ឃុំឈូកស ស្រុក១២ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រវិត្តរូប[1]ដែល ឃីម បានបន្សល់ទុកក្រោយរបបខ្មែរក្រហមដួលរលំ បានបញ្ជាក់ថា ឃីម ចូលបដិវត្តន៍តាមរយៈការណែនាំរបស់ វូយ (ប្រធានភូមិ) និងមូលហេតុមកពីមានការឈឺចាប់ចំពោះវណ្ណៈជិះជាន់ផ្សេងៗ និងចង់កសាងខ្លួនឲ្យបាន។ ឃីម ស្ថិតក្នុងវណ្ណភាពដើមកណ្តាលថ្នាក់ក្រោម ជាអ្នកធ្វើស្រែចម្ការ ប៉ុន្តែ...
បទពិសោធន៍ពីការជម្លៀសដោយបង្ខំពីស្រុកស្រីសន្ធរខេត្តកំពង់ចាម ទៅកាន់ខេត្តបាត់ដំបង
ខ្ញុំឈ្មោះ ទឹម សាវិន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុន ផន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំកើតនៅភូមស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នេះតែម្ដង។ ខ្ញុំចូលរៀនត្រឹមថ្នាក់ទី១២ (ចាស់) ហើយបានឈប់រៀន ដើម្បីស៊ីឈ្នួលរកកម្រៃផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ...
ឌុច សុភាព ហៅ ភេន ៖ ពីជនបដិវត្តន៍ដ៏ស្មោះត្រង់ ក្លាយទៅជាអ្នកទោសផ្នែកនិន្នាការនយោបាយ
ខ្ញុំឈ្មោះ ឌុច សុភាព ហៅ ភេន[1] អាយុ៥០ឆ្នាំ(២០០៤) មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(សព្វថ្ងៃដូរមកខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ឌុច និងម្តាយឈ្មោះ ផៃ គាត់ទាំងពីររស់នៅក្នុងសង្កាត់ចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម[2]។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និង ស្រីចំនួន៥នាក់។ ខ្ញុំជាកូនស្រីទី៤ក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងមានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។...
ចៅ សឿង៖ លេខាស្រុក អូររាំងឪ តំបន់២២ ភូមិភាគបូព៌ា (២០៣)
ខ្ញុំឈ្មោះ សេង សេន ហៅ ចៅ សឿង[1] អាយុ៤២ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅភូមិបឹង ឃុំមៀន ស្រុកកោះសូទិន (បច្ចុប្បន្នស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ) ភូមិភាគបូព៌ា។ ខ្ញុំបានបួសរយៈពេល២វស្សា ក្រោយមកសឹកវិញមកនៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៩ឆ្នាំមានប្រពន្ធ។ ឆ្នាំ១៩៦០ ខ្ញុំជាប់ចលនាបដិវត្តន៍តាមរយៈឈ្មោះ ស៊ាង ហ៊ី ប្រធានឃុំតានុង,មុត ,តាគូ និង តាផ្លុង ដែលបំផុសឱ្យទាមទារឡូនេសាទ។ នៅឆ្នាំ១៩៦១...
លឿង សាវ៉ាន់៖ ខ្ញុំមានអារម្មណ៍ថាតូចចិត្តនឹងខ្លួនឯងមិនពេញលក្ខណៈដូចគេ
លឿង សាវ៉ាន់[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួល ឃុំក្រឡា ស្រុកកំពង់ទាប ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាវ៉ាន់ រស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាវ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គមចាស់ នៅសាលាបឋមសិក្សាក្រឡា។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ការសិក្សារៀនសូត្ររបស់ខ្ញុំមានភាពល្អប្រសើរ។ យូរៗម្ដង...
សង្គមកិច្ចស្រុកមោងឫស្សី
ភូ អែល[1] ជាកសិករ មានអាយុ ៨១ឆ្នាំ[2] មានទីកំណើតនៅភូមិទួលអំពិល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងរស់នៅភូមិទួលព្រុំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អែល មានប្រពន្ធឈ្មោះ សឿង ពន មានអាយុ ៦៣ឆ្នាំ[3] និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។ អែល ជាកូនកំព្រាឪពុក។ កាលពីកុមារភាព អែល...

