មុត សុន ហៅ វណ្ណៈ៖ បំផុសឲ្យយុវជនប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ មុត សុន ហៅ វណ្ណៈ[1] មុនអង្គការចាប់ខ្លួន មានតួនាទីយុទ្ធជនមន្ទីរក១១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00១៩៥) បង្ហាញអំពីសកម្មភាព ឈ្មោះ វណ្ណៈ ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ ចាន់ និងទទួលស្គាល់ដោយឈ្មោះ តូនីម។ ការធ្វើបដិវត្តនេះ វណ្ណៈ បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៧៣នាក់ ដោយធ្វើផែនការ បំផុសឲ្យយុវជនប្រឆាំងនឹងអង្គការបដិវត្តន៍។ រហូតមកដល់ថ្ងៃទី០២...
ចាន់ សុខា៖ នីរសាររត់សំបុត្រ
នៅឆ្នាំ១៩៧៨ សុខា ត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ រៀម មកពីភូមិភាគនិរតីជ្រើសរើសឲ្យធ្វើជានីរសាររត់សំបុត្រ ឃ្វាលគោ និងយកបាយឲ្យអ្នកទោសក្នុងគុកមួយ ស្ថិតក្នុងភូមិជប់ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចាន់ សុខា[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ សុខា មានស្រុកកំណើតនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សុខា រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...
សេក សាម៉េត ៖ ខ្ញុំមានសំណាងបានរួចផុតពីស្លាប់ដោយគ្រាប់ផ្លោង
នៅក្នុងចំណោមសមាជិកកងរបស់ខ្ញុំចំនួន៨នាក់ គឺមាន៣នាក់បានស្លាប់ភ្លាមនៅវាលស្រែ។ ការស្លាប់នេះគឺដោយសារតែខ្មែរក្រហមបានបញ្ជូនសមាជិកកងនារីរបស់ខ្ញុំទៅស្ទូងនៅវាលស្រែជាប់នឹងព្រំដែនប្រទេសវៀតណាមដែលមានជម្លោះ ហើយត្រូវបានកងទ័ពវៀតណាមផ្លោងគ្រាប់៦០មីលីម៉ែត្រចូលមក។ ចំណែកខ្ញុំបានរងរបួសជាទម្ងន់ដោយសារអំបែងគ្រាប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ ខ្ញុំឈ្មោះ សេក សាម៉េត[1] កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤ នៅភូមិសំយ៉ោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សេក នុត ស្លាប់ឆ្នាំ១៩៧៣ និងម្តាយឈ្មោះ មាស សេន ស្លាប់ឆ្នាំ១៩៨៨។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរធ្វើស្រែ។...
សយ ផុន៖ ឈាមខ្ញុំហូរដល់កែងជើង
រឿងរ៉ាវដែល ផុន ចងចាំ និងមិនអាចបំភ្លេចបានទាក់ទងទៅនឹងសម័យខ្មែរក្រហមគឺ ការលំបាកដែលគាត់ធ្វើការងារនៅពេលពពោះ, អង្គការចោទប្ដីរបស់ ផុន ថាជាវៀតណាម និងកង្វះអាហារហូបចុក និងថ្នាំព្យាបាលជំងឺ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល ផុន បានរៀបរាប់ប្រាប់ទៅអ្នកស្ម័គ្រចិត្ត៖ សយ ផុន អាយុ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ផុន មានស្រុកកំណើតនៅស្រុកគគរ។ បន្ទាប់ពី ផុន រៀបការ និងសម្រាលបានកូនមួយ គាត់បានភៀសខ្លួនមករស់នៅភូមិក្រវិលទៀក។ នៅក្នុងសម័យខ្មែរក្រហម...
ខ្លោត ទឿន៖ អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ខ្លោត ទឿន ភេទស្រី អាយុ៧១ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៥៤។ ខ្ញុំមានទីកន្លែងកំណើតស្ថិតក្នុងភូមិគោករកា ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ខាន់ ខ្លោត (ស្លាប់) ម្ដាយឈ្មោ សែម តូ (ស្លាប់) ខ្ញុំមានបងប្អូន ៥នាក់...
ប្រសិនបើបាក់ដៃបាក់ជើងនៅពេលទៅធ្វើទ័ពព្រមយកទៀតទេ
(តាកែវ) សុខ គី អាយុ៧៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គី មានកូន២នាក់។ កូនរបស់ គី មានអាយុច្រើនល្មម អាចចូលធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងភូមិស្វាយខាងត្បូង ក្មេងៗដែលមានអាយុចាប់ពី៤ខែឡើង ត្រូវទៅរស់នៅក្នុងមណ្ឌលកុមារ តាមការចាត់តាំងរបស់អង្គការ។ កុមារដែលនៅក្នុងមណ្ឌល មានយាយចាស់ៗជាអ្នកមើលថែ ដើម្បីឲ្យម្ដាយឪពុកអាចចេញទៅធ្វើការងារ។ សម្រាប់ក្មេងៗដែលធំល្មម អង្គការតម្រូវឲ្យទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...
សុខ ម៉ាក់លី៖ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច
(តាកែវ) សុខ ម៉ាក់លី អាយុ៦៨ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ម៉ាក់លី រៀបការមានគ្រួសារ។ បន្ទាប់ពីគាត់រៀបការរួច នៅក្នុងប្រទេសចាប់ផ្ដើមមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីមានរដ្ឋប្រហារ ប្រជាជនចាប់ផ្ដើមជួបការលំបាក និងទុក្ខវេទនា ជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ម៉ាក់លី ដែលគាត់បានមើលឃើញ និងឆ្លងកាត់ផ្ទាល់នៅក្នុងរបប ប៉ុល ពត៖...
ឯក សឿន ហៅ រ៉ាន់ជាយុទ្ធជនធ្វើព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង
កាលពីសម័យខ្មែរក្រហម ឯក សឿន ហៅ “រ៉ាន់” ។ នៅឆ្នាំ១៩៧៧ ឯកសឿន ហៅ រ៉ាន់ត្រូវបានអង្គការ បញ្ជូនទៅធ្វើព្រលានយន្តហោះស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅកំពង់ឆ្នាំង។ ខាងក្រោមនេះ ជាសាច់រឿងរបស់ ឯក សឿន[1] ហៅ រ៉ាន់៖ ខ្ញុំឈ្មោះឯក សឿន ហៅសុត សឿន(រ៉ាន់) ភេទប្រុស...
សំរិត ស្រេង៖ សមតែក្បាលមួយខ្នងពូថៅ
(តាកែវ) សំរិត ស្រេង អាយុ៦២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ម្ដាយរបស់ ស្រេង ឈ្មោះ យុន និងឪពុកឈ្មោះ ឃន។ ស្រេង មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងប្រុស ២នាក់ បាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម។ បងរបស់ ស្រេង បាត់ខ្លួននៅពេលដែលគាត់ចេញទៅធ្វើជាយោធា។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ ស្រេង...
នី សាម៉ន៖ ហូបដំឡូងជំនួសបបរ
(តាកែវ) នី សាម៉ន អាយុ៨៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សាម៉ន មានកូន៧នាក់។ កូនៗរបស់ សាម៉ន មួយចំនួនត្រូវចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ ការងាររបស់កូន សាម៉ន និងកុមារផ្សេងទៀតគឺ បោសសំរាម និងធ្វើជី។ សាម៉ន បានឲ្យដឹងទៀតថា ក្មេងៗដែលមានអាយុចាប់ពី៣ខែ ត្រូវយកទៅដាក់ក្នុងមណ្ឌលឲ្យ យាយចាស់ៗមើលថែ...
គង់ អ៊ីន ៖ «កងចល័ត និងគ្រូពេទ្យនៅសម័យខ្មែរក្រហម»
ខ្ញុំឈ្មោះគង់ អ៊ីន[1] អាយុ ៦៧ឆ្នាំ ខ្ញុំមានឪពុកឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ា មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនទី២។ ខ្ញុំមានស្វាមីឈ្មោះម៉ាក់ សុង មានកូន៧ (ស្រី៣/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅភូមិល្វាង ឃុំល្វាង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ពេលខ្ញុំមករស់នៅពេលនោះមុនដំបូងខ្ញុំឃើញមានការអភិវឌ្ឍន៍ដូចជា...

