ម៉ាក់ សារិន៖ ធ្វើការក្នុងក្រសួងឃ្លាំងរដ្ឋ

នៅចន្លោះឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩ សារិន ត្រូវបានឪពុកមាបង្កើតឈ្មោះ រឿង យកធ្វើការងារក្នុងក្រសួងឃ្លាំងរដ្ឋ។ សារិន ជានីរសារបស់ រឿង មានតួនាទីនាំយកសំបុត្រចេញពីប្រធានក្រសួងឃ្លាំងរដ្ឋទៅកាន់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងនាំសំបុត្រពីក្រសួងឬតាមកងផ្សេងៗត្រឡប់មកឲ្យរឿង ដែលជាប្រធានឃ្លាំងរដ្ឋវិញ។ ឈ្មោះ ម៉ាក់ សារិន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សារិន មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន សារិន រស់នៅក្នុងភូមិគគីរ...

អុំ និក ៖ ពិការជើងមួយចំហៀងដោយសារជាន់មីន

អុំ និក[1]​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​អូរ​ម្កាក់​ ឃុំ​ដំបូក​ខ្ពស់​ ស្រុក​ឈូក​ ខេត្ត​កំពត​។ និក បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​កណ្ដាល​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ និក​ បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​ថា​៖ « កាល​ពី​កុមារ​ភាព​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គម​ចាស់​។ នៅ​ជំនាន់​នោះ​ថ្នាក់​ទី​១០​ មាន​ការ​បង្រៀន​ភាសា​បារាំង​​ ហើយ​ខ្ញុំ​ក៏​ចេះ​បាន​បន្តិច​បន្តួច​ផង​ដែរ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៦នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ខ្ញុំ​ ​ជា​ទាហាន​ខ្មែរ​ឥស្សរៈ​ កាលនោះ​គាត់​មាន​សក្តិ២​...

ប្រធានកងផលិតធំតំបន់៤

ជូ យ៉ន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យ៉ន មានប្រពន្ធឈ្មោះ ប៉ែន មិត្ត (ស្លាប់ដោយសារជំងឺ)។ យ៉ន មានកូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់។ យ៉ន មានឪពុកឈ្មោះ សួស យឺន, ម្ដាយឈ្មោះ អ៊ុក គា និងមានបងប្អូនប្រាំមួយនាក់...

នាង មាន ៖ ខ្ញុំពិការ តែខ្ញុំមិនសោកស្តាយទេ

នាង មាន[1] ភេទស្រី អាយុ៦៧ឆ្នាំ​ មានទីកន្លែង​កំណើត​នៅក្នុងភូមិស្រែជា ឃុំសំឡាង ស្រុក​អង្គរ​ជ័យ​ ខេត្ដ​កំពត។ បច្ចុប្បន្ន នាង​ មាន​ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នាង មាន បាន​និយាយថា៖ «ខ្ញុំជាកូនទី២ក្នុងចំណោម​បងប្អូនចំនួន​៦នាក់ (ស្រី៣នាក់ និងប្រុស​៣​​​នាក់​)។ កាលពី​កុមារ​ភាព​ខ្ញុំមិនបានរៀនសូត្រនោះទេ។ មុន​សម័យ​ខ្មែរក្រហម​ ក្រុមគ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​​ធូរធារ​ ពីព្រោះ​ឪពុកម្ដាយ​របស់ខ្ញុំ​មិនដែល​ខ្ចី​ស្រូវ និងខ្ចីបុល​អ្នកណា​នោះទេ​។ ក្រុមគ្រួសារ​របស់​ខ្ញុំ​មាន​ផ្ទះនៅស​មរម្យ...

ភិន ធា រៀបរាប់ការចងចាំពីបងឈ្មោះ ឈឹម ម៉ៃ ហៅស្រ៊ន

ភិន ធា អាយុ​ ៦៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២)​ មានស្រុកកំណើត និងអាសយដ្ឋាននៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានប្តីឈ្មោះឈឹម ឈុន ស្លាប់នៅក្នុងរបបខ្មែរក្រហម[1]។ នៅ ក្នុងសម័យសង្គមរាស្រ្តនិយម ភូមិរមាសនេះ ស្ថិត នៅក្រោយរដ្ឋបាលឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងពេល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០...

ប្រពន្ធកូន និងសាច់ញាតិ ទាហាន លន់ នល់ ចំនួន៣៦គ្រួសារ ត្រូវបានសម្លាប់នៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង

បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយដណ្តើមកាន់កាប់ទីប្រជុំជនអ្នកលឿងនៅឆ្នាំ១៩៧៥ ប្រពន្ធកូន និងសាច់ញាតិទាហាន លន់ នល់ ចំនួន៣៦គ្រួសារត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសដោយបង្ខំទៅរស់នៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧៨ ក្រុមគ្រួសារទាហាន លន់ នល់ ទាំងអស់ត្រូវបានខ្មែរក្រហមនាំយកយកទៅវាយសម្លាប់ទម្លាក់ក្នុងស្រះចំនួនពីរនៅចំណុចទួលសុភីក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅឃុំកោះសំពៅចំនួនពីរូបបានរៀបរាប់រឿងរ៉ាវខ្មែរក្រហមសម្លាប់ប្រពន្ធកូន និងសាច់ញាតិទាហាន លន់ នល់ ​ដូចខាងក្រោម៖ អ៊ឹម ឈន[1] អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិសូរិយា...

ញា ភឿន៖ អតីតកងចល័ត

នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ភឿន ពីភូមិម៉រឲ្យមកចូលធ្វើការនៅក្នុងកងចល័ត ដោយជីកប្រឡាយនៅបឹងព្រះពន្លៃ។ ញា ភឿន[1] ភេទស្រី អាយុ៦៦ឆ្នាំ​​ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  មានស្រុកកំណើតស្ថិតនៅ ភូមិម៉រ ឃុំព្រះម្លូ ស្រុកបាកាន ​​​​ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ភឿន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភឿន មានឪពុកឈ្មោះ ញា ប៉ាន់(ស្លាប់)...

ម៉ៅ សំបូរ៖ កងទ័ពខ្មែរក្រហមឃាត់ខ្លួននៅតំបន់២២ ក្រោយធ្វើបាតុកម្មបរាជ័យ

សំណេរដោយដៃ ៧ទំព័រដំបូងនៃចម្លើយសារភាព របស់ តឹក តូ[1] មានស្លាកសញ្ញា អាកាសចរណ៍កម្ពុជា (AIR CAMBODGE) ជាភាសាខ្មែរ និងបារាំង និងមានចំណងជើងថា «MANIFESTE PAX ET CARGO (សេចក្តីរាយការណ៍អំពីចំនួនអ្នកធ្វើដំណើរ និងទំនិញ) បានរៀបរាប់ពីភិនភាគ និងជីវប្រវត្តិសង្ខេបរបស់ មៅ សំបូរ។ តឹក តូ និង...

ទិត សឿន ៖ សមាជិកមន្ទីរឃោសនាការ តំបន់២៣ ភូមិភាគបូព៌ា ២០៣

ខ្ញុំឈ្មោះ ទិត សឿន[1] ភេទប្រុស អាយុ៣៣ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិតាពៅ ឃុំបាវិត ស្រុកចន្រ្ទា តំបន់២៣ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ទិត ជៀវ និងម្ដាយឈ្មោះ ខៀវ ផង់។ ពេលខ្ញុំអាយុ៧ឆ្នាំឪពុកម្ដាយខ្ញុំស្លាប់ចោលខ្ញុំ។ ខ្ញុំមករស់នៅជាមួយបងស្រីខ្ញុំឈ្មោះ ទិត រៀម នៅភូមិកំណើតដដែល។ នៅឆ្នាំ១៩៥៤ បងស្រីខ្ញុំបានឱ្យខ្ញុំចូលរៀននៅសាលាបឋមសិក្សាឃុំបាវិត ស្រុកចន្រ្ទា ពីថ្នាក់ទី១២ដល់ថ្នាក់ទី៧។...

សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ​ ជារបស់ ​ យិន សូផាន់យ៉ា[1] ​ កម្មករឡាន ទឹកសាធារណការ លើកទី១។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​២០៤) ​បង្ហាញអំពីសកម្មភាពឈ្មោះ ​ ​សូផាន់យ៉ា ចូលបម្រើ​​ សេ អ៊ី អា ដោយទទួល​ស្គាល់ពីឈ្មោះ ជា សំអុន ​ដែលជាខ្សែ សេ អ៊ី អា។...

ជ័យ ទូច ហៅ ជ័យ ណាត ជាប្រធានកងហាស្រែអំបិលកំពង់កណ្ដាល នៅខេត្តកំពត

នៅឆ្នាំ១៩៧៥ខ្មែរក្រហមបានបញ្ជូន ជ័យ ទូច ហៅ ជ័យ ណាត ទៅការដ្ឋានស្រែអំបិលកំពង់កណ្ដាល ខេត្តកំពត។ ជ័យទូចមានតួនាទីជាប្រធានកងហា គ្រប់គ្រងយុវនារីចំនួន ពីរក្រុម។ ក្នុងមួយក្រុមមានយុវនារីចំនួន១២នាក់។ ខាង ក្រោមនេះជាសាច់រឿងរបស់ ជ័យ ទូច[1]ហៅជ័យ ណាត ៖ ខ្ញុំឈ្មោះជ័យ ទូច ហៅក្រៅថា ជ័យ ណាត ភេទស្រី អាយុ៤៨ឆ្នាំ។...

Solverwp- WordPress Theme and Plugin