
យុទ្ធជនមន្ទីរសន្តិសុខស-២១ ក្បត់
អំឡុងពេលធ្វើការនៅផ្នែកសេដ្ឋកិច្ច អៀម រ៉ុន ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់ថាបានដាក់កម្ទេចដែកក្នុងអាហារឲ្យអ្នកទោស និងកម្មាភិបាលខ្មែរក្រហមនៅមន្ទីរសន្តិសុខស-២១ បរិភោគ។ មន្ទីរសន្តិសុខស-២១ ឬហៅថាគុកទួលស្លែងគឺជាកន្លែងឃុំខ្លួនកម្រិតខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ មន្ទីរសន្តិសុខនេះគឺជាគុកមជ្ឈិមមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ហើយអ្នកទោសស្ទើរតែទាំងអស់គឺជាកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ថាក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយ ហើយអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១នេះ។[1] ខាងក្រោមនេះជាប្រវត្តិសកម្មភាពរបស់






