របបខ្មែរក្រហមឃោរឃៅចំពោះជាតិសាសន៍ខ្លួន

(បាត់ដំបង)៖ កង ហាច អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា។ ដំបូងឡើយ ហាច ត្រូវបានចាត់តាំងឲ្យធ្វើជាកងចល័ត ដែលមានតួនាទី លើកទំនប់ និងជីកប្រឡាយ។ ក្រោយពីបញ្ចាប់ពីការងារពលកម្ម គាត់អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីជួបជុំឪពុកម្តាយ។ កាលនោះ កងទ័ពខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅតាមតំបន់មុនឆ្នាំ១៩៧៥។ ភូមិដែល កង ហាច...

យោធាដេញបាញ់ ដោយសារផ្លែគមួយផ្លែ

(បាត់ដំបង)៖ អុឹម សាលី អាយុ៥៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបមុខរបរជាអ្នកលក់ត្រី។ ភូមិ​របស់គាត់ត្រូវបាន​គ្រប់​គ្រង​​ដោយ​ខ្មែរក្រហមចាប់​តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទៅធ្វើការនៅ​តាមការដ្ឋាន ពីភូមិមួយទៅភូមិមួយ ដើម្បីបង្កើតជា សហករណ៍ធ្វើការរួម និង ហូបចុករួម ដែលមានកងឈ្លបជាអ្នកមើលការខុសត្រូវ។ ការងារនៅក្នុង​សហករណ៍មានដូចជាកាប់ព្រៃ លើកភ្លឺស្រែ ធ្វើចម្ការ និងដាំដំឡូងជាដើម។ ការដ្ឋាន នៅសម័យនោះអាចមានន័យថា ជាកន្លែងធ្វើការផង...

គ្រួសារខ្ញុំស្ទើរតែវាយចោលនៅអាងកំពីងពួយ

(បាត់ដំបង)៖ ហម ហឿន អាយុ ៦៩ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាកងយុវជន ហម ហឿន ដែលប្រហែលអាយុ ១៦ឆ្នាំនៅសម័យនោះ ត្រូវដើរទៅជីកទំនប់ជាក្រុម ដូចជានៅអាងកំពីងពួយ អាងអូរតាគី និងអាងតំាងម៉ែ សរុបទៅគ្រប់ច្រករហកទាំងអស់ នេះបើតាមការចងចាំរបស់គាត់។ គាត់និងសមាជិកក្នុងកងយុវជន ទទួលបានរបបអាហារអង្ករមួយថ្ងៃមួយកំប៉ុងទឹកដោះគោ(ប្រហែលជា ៣០០ក្រាម) សម្រាប់ដាំបបរហូប។...

ខ្មែរក្រហមតាមដានប្រជាជនដែលមានជំងឺ

(បាត់ដំបង)៖ ពាន់ សំបឿង អាយុ ៦០ឆ្នាំ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបរបរជាជាងសំណង់។ នៅក្នុង​របបខ្មែរក្រហម​គាត់ធ្វើការនៅតាមកងចល័ត ក្រុមទី១៣ ដែលត្រូវទៅលើកដីតាមប្រឡាយឬទំនប់ អាងកំពីងពួយ និងអាងម៉ាឈិត។ សម្រាប់ការហូបចុកនៅសម័យនោះវិញ មានតែបបរមួយវែក និងសម្លក្រកួនលាយជាមួយអំបិលប៉ុណ្ណោះ។ នៅពេលគាត់ឈឺគ្រុនម្តងៗ មានគេតាមដាន ប្រសិន​បើ​រកឃើញថាកុហក ខ្មែរក្រហមនឹងយកមនុស្សទៅកសាង ដោយចោទថាមានជំងឺគ្រុនសតិអារម្មណ៍។ សំបឿង បានឆ្លងកាត់និងរស់រានមានជីវិតពីរបបខ្មែរក្រហម...

ការឈឺចាប់គ្រប់ស្រទាប់វណ្ណៈ

(បាត់ដំបង)៖ មិត្ត កុសល អាយុ៥៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅសម័យខ្មែរក្រហម គាត់ជាកងចល័តម្នាក់ ធ្វើការរែកដី នៅអាងម៉ាឈិត។ នៅឆ្នាំដំបូងនៃរបបខ្មែរក្រហម កុសល បានទទួលការហូបចុកគ្រប់គ្រាន់ តែនៅពាក់កណ្តាលឆ្នាំ១៩៧៧ ការហូបចុកចាប់ផ្តើមខ្វះខាត ដែលធ្វើឲ្យគាត់ធ្វើការហួសកម្លាំង និងបរិភោគតែបបរ រហូត​ដល់​គាត់សម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាល។ កាលនោះគាត់មានអាយុប្រហែល១៤ឆ្នាំ បន្ទាប់មក គាត់ត្រូវបានដេញចេញពីមន្ទីរពេទ្យ ឲ្យបន្តទៅធ្វើកងចល័តនៅអូរអន្លក់...

ពិតថាមិនពិត មិនពិតថាពិត

(បាត់ដំបង)៖ ឈួប ឈួន អាយុ៧៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម គាត់ត្រូវបានថ្នាក់លើបញ្ជាឲ្យទៅដាំដំណាំ។ គាត់គឺជាប្រធានគ្រប់គ្រងកសិដ្នានមួយកន្លែងនៅឆ្ងាយពីសហករណ៍។ ឈួន និង សមាជិកមានគ្នាប្រហែលប្រាំមួយនាក់ មកពីសហករណ៍ទួលអំពិល ត្រូវខិតខំធ្វើការដាំដំណាំឲ្យគ្រប់ទៅតាមផែនការ។ ការងារសំខាន់សម្រាប់គាត់នោះ គឺគាត់ត្រូវដាំដំណាំឲ្យបានល្អ និងគ្រប់ចំនួនទៅតាមការដាក់ចេញរបស់អង្គការ។ គាត់បានបន្តថា បើមិនគ្រប់ចំនួននោះ គាត់និងមានបញ្ហាជាក់ជាមិនខាន ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ...

កម្ពុជាត្រូវការវិទ្យាស្ថាន-សារមន្ទីរស្តីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយ៖ ការបង្កើតវិទ្យាស្ថានស្លឹករឹតនឹងបំពេញនូវតម្រូវការនេះ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ឆ្នាំក្រោយ គឺជាខួបលើកទី៥០ នៃការកាន់កាប់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម ដែលរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងនរកនារយៈកាលជិតបួនឆ្នាំបន្ទាប់មក។ ការដឹកនាំរបស់ខ្មែរក្រហម បាននាំកម្ពុជាឈានទៅកាន់ទំព័រប្រវត្តិសាស្ត្រឃោរឃៅដ៏សោកសង្រេង។ យើងអាចនឹងមិនដែលដឹងច្បាស់អំពីចំនួនជាក់លាក់នៃប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិត ប៉ុន្តែបើគ្រាន់តែក្រឡេកមើលទៅកាន់ចំនួនប៉ាន់ប្រមាណ ចំនួនប្រជាជនដែលបាត់បង់ជីវិត គឺច្រើនលើសលប់ណាស់ទៅហើយ។ ជាទូទៅ ប្រជាជនកម្ពុជាទាំងអស់ ដែលរួមបញ្ចូលទាំងអតីតកម្មាភិបាលខ្មែរក្រហម គឺសុទ្ធសឹងតែជាជនរងគ្រោះនៃរបបខ្មែរក្រហម។ ខុសប្លែកពីឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបស់ខ្មែរក្រហម គឺមិនមែនដោយសារតែការសម្លាប់រង្គាលទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក្តី ខណៈដែលព្រឹត្តិការណ៍ឃោរឃៅនានាកើតមានឡើង របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់ថ្នាក់ថាជារបបដ៏ព្រៃផ្សៃ និងបង្កជាការស្លាប់ ក៏ដូចជាបន្សល់ទុក្ខវិនាសកម្មលើជនរងគ្រោះច្រើនបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍ឃោរឃៅនានាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កេរដំណែលបន្សល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល...

មូលហេតុដែលរុក្ខជាតិព្រៃមានមើមមួយប្រភេទ ប្រែក្លាយជាអ្នកសង្គ្រោះជីវិតក្នុងអំឡុងឆ្នាំខ្មែរក្រហម

(ពោធិ៍សាត់)៖ អ្នកខ្លះហៅវាថា ហ្កាដុង (ភាសាឥណ្ឌូនេស៊ី) ខ្លះទៀតហៅថាក្តួច (ភាសាខ្មែរ) ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមទសវត្សរ៍ឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិលដែលកើតឡើងម្តងទៀតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រុក្ខជាតិក្នុងព្រៃមួយប្រភេទនេះបានផ្តល់អត្ថន័យសម្រាប់ការរស់រានមានជីវិត។ អ្នកស្រី ផ្សុស ប្រៃ នៃកុលសម្ព័ន្ធភ្នំ ជនជាតិព្នង រស់នៅភាគឦសាននៃប្រទេសបានរំឭកថា សមាជិកគ្រួសារទាំងអស់របស់កូនស្រីគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារប្តីរបស់កូនស្រីគាត់បានយកអង្ករ ដែលជាកម្មសិទ្ធិសមូហភាពរបស់ខ្មែរក្រហម។ កូនស្រីរបស់គាត់ដែលទើបនឹងសម្រាលកូន គ្មានអ្វីសម្រាប់ហូបនោះទេ ក្រៅតែពីក្តួចប៉ុណ្ណោះ។ នៅពេលដែលកម្មាភិបាលខ្មែរក្រហមមិនអាចទទួលបានការផ្គត់ផ្គង់ស្បៀងអាហារតាមរយៈសហគមន៍ ពួកគេក៏បានបរិភោគក្ដួចដែលរកបាននៅក្នុងព្រៃក្រាស់នៃភ្នំឱរ៉ាល់តាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសក៏ដូចជាតំបន់ភ្នំផ្សេងទៀតនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ...

គេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់

(ព្រះវិហារ)៖ យាង ចន្ថា មានអាយុ ៥១ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧៦ គាត់បានចាំថា គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យបោចស្មៅសន្ទូងនៅតាមវាលស្រែជាមួយកុមារដ៏ទៃទៀត។ កងកុមារនៃក្រុមរបស់គាត់ មានសមាជិក៧នាក់ ជារៀងរាល់ថ្ងៃ គាត់ត្រូវងើបពីព្រឹកទៅកាត់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជីធម្មជាតិ។ នៅឆ្នាំ១៩៧៧ គាត់បន្តទៅធ្វើការតាមទំនប់ប្រឡាយ ដោយលីសែងបង្គីដែលធំជាងខ្លួន សម្រាប់ចាក់ដីបំពេញតាមទំនប់។ ក្រៅពីធ្វើការ ខ្មែរក្រហមចាប់ផ្តើមបង្រៀនកុមារនៅតាមការដ្ឋានសហករណ៍ ក្នុងមួយអាទិត្យ...

Solverwp- WordPress Theme and Plugin