ជាងឈើនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ រស់ ជុំ មានវ័យ៧០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានតាមដានដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយពេញចិត្ត និងយល់ថាយុត្តិធម៌សម្រាប់រូបលោក។ ការអប់រំតាមសាលារៀន និងការនិយាយប្រវត្តិរឿងរ៉ាវដែលគាត់បានឆ្លងកាត់នៃរបបខ្មែរក្រហម គាត់គិតថាវិធីដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយមានការចងចាំអំពីរបបនោះ និងដើម្បីកុំឲ្យរបបនេះវិលមកវិញ។ គាត់មានអារម្មណ៍រីករាយ នឹងបានធូរស្រាលក្នុងចិត្តបានខ្លះ បន្ទាប់ពីមានការចុះសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តកម្ពុជា (CamboCorps) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលខេត្តព្រះវិហារ ដោយមានកងឈ្លបឲ្យប្រជាពលរដ្ឋធ្វើការងាររួម ហូបបាយរួម។...
កងកុមារនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ខៀវ ស្វិត អាយុ ៥៨ ឆ្នាំជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលសព្វថ្ងៃរស់នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មុនដំបូងលោកជាអ្នកគង្វាលគោក្របីម្នាក់នៅសម័យនោះ ធ្វើការពេញមួយថ្ងៃរហូតដល់ល្ងាច តែហូបបានតែមួយពីរពេល។ គាត់បានលើកឡើងថា បើទៅមិនទាន់ពេល គឺអត់បានហូប។ ខ្មែរក្រហមធ្វើការលត់ដំគាត់ និងអ្នកដទៃទៀតដោយការគំរាម ជួនកាលបើខ្មែរក្រហមមានការមិនសប្បាយចិត្តលើរឿងអ្វីមួយ គេនឹងវាយធ្វើបាបទាំងកំហឹង យើងអត់មានសិទ្ធិនិយាយបញ្ចេញមតិជាមួយខ្មែរក្រហមនោះទេ។ គាត់បានរៀបរាប់ត្រួសៗពីសម័យនោះ ដោយលើកឡើងថា ពេលខ្លះគាត់បានលួចបេះផ្លែឈើហូបទាំងមិនឲ្យគេដឹង។ ប្រជាជនទាំងអស់ត្រូវស្លៀកពាក់ខោអាវខ្មៅ។...
ភាពឯកានៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ យ៉ក់ នាម វ័យ ៦១ ឆ្នាំ រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ក្នុងចំណោមប្រាំលាននាក់។ គាត់បានអង្កេតដំណើរការតុលាការខ្មែរក្រហម នឹងយល់ឃើញថាបានផ្តល់យុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតដូចរូបគាត់។ គាត់គិតថា ការអប់រំនៅតាមសាលារៀន និងការប្រមែប្រមូលរឿងរ៉ាវពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាវិធីសាស្រ្ត ដែលអាចធ្វើឲ្យក្មេងៗជំនាន់ក្រោយចងចាំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបនោះ។ រឿងដែលគាត់ឈឺចាប់ បំភ្លេចមិនបានគឺការធ្វើការងារ គ្មានពេលសម្រាក និងការហូបចុកមិនបានគ្រប់គ្រាន់។ គាត់ពិតជាមានភាពឯកានៅពេលដែលគាត់ត្រូវបានបំបែកចេញពីគ្រួសារទាំងក្តីនឹករលឹក។ កាលពីវ័យកុមារី យ៉ក់ នាម...
ហូបបបរលាយជាមួយត្រពាំង
(ព្រះវិហារ)៖ សោក សុម៉ាលី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់ និងប្រជាពលរដ្ឋឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ឲ្យទៅធ្វើការតាមទីជនបទ។ ប្រជាពលរដ្ឋត្រូវធ្វើការងារគ្មានពេលឈប់សម្រាក។ ម្នាក់ៗខិតខំធ្វើការដកស្ទូង លើកដី ជីកប្រឡាយ និងការងារធ្ងន់ផ្សេងៗទៀត ទាំងយប់ទាំងថ្ងៃ ដោយសារខ្លាចគេយកគាត់សម្លាប់ចោល។ នៅពេលមួយ គាត់ហូបបបរលាយជាមួយត្រពាំង បណ្តាលឲ្យឈឺជិតពីរខែ មានអ្នកខ្លះបានបាត់បង់ជីវិត និងបែកបាក់គ្រួសារ។ ជាសំណាងល្អ គាត់បានជាសះស្បើយ រហូតរស់រានមានជីវិតដល់ថ្ងៃរំដោះ។ សព្វថ្ងៃ សោក សុម៉ាលី...
ខ្មែរក្រហមឲ្យរៀនមួយថ្ងៃមួយម៉ោង
(ព្រះវិហារ)៖ ហេង នីម មានអាយុ ៦០ ឆ្នាំ ជាកសិករ រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពី ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសម័យនោះ គាត់ត្រូវបានដាក់ឲ្យរស់នៅតាមសហករណ៍។ ដោយសារតែគាត់ស្ថិតនៅក្នុងវ័យកុមារ ខ្មែរក្រហមឲ្យគាត់រៀន១ម៉ោង នៅពេលថ្ងៃត្រង់ បន្ទាប់ពីធ្វើការពេញមួយព្រឹកគ្មានពេលសម្រាក។ នៅអាយុ១៥ឆ្នាំ គាត់ធ្វើការទាំងហូបមិនបានគ្រប់គ្រាន់ ពេលខ្លះត្រូវទៅបិទទំនប់ ឬលើកទំនប់ ដែលតម្រូវឲ្យឃ្លាតចេញឆ្ងាយពីឪពុកម្តាយ ដែលម្តងៗ មានរយៈពេលពី២ទៅ៣ខែជាដើម។...
មិនលត់ដំ មិនលះបង់
(ព្រះវិហារ)៖ ណែម វើន មានវ័យ៦០ឆ្នាំ ជាកសិកររស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ គាត់ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងជំនាន់ខ្មែរក្រហម គាត់ស្ថិតនៅវ័យកុមារ ដោយធ្វើការលើកទំនប់ ជីកប្រឡាយ ដាំស្ពៃ ជញ្ជូនស្រូវទាំងយប់ ដោយឃ្លាតឆ្ងាយពីឪពុកម្តាយ។ គាត់រស់នៅដោយបរិភោគបបរលាយជាមួយស្លឹកម្រេច មួយថ្ងៃពីរពេល ហើយខ្មែរក្រហមថា គាត់ “មិនលត់ដំ មិនលះបង់” នៅពេលដែលគាត់មិនចេះហូប និងគ្មានកម្លាំងក្នុងការធ្វើ។...
គ្រូពេទ្យនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ សំមួរ សំអូ សព្វថ្ងៃមានវ័យ៦០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យសង្គ្រាម ហើយបានឆ្លងកាត់ក្រោមការដឹកនាំនៃរបបខ្មែរក្រហមក្នុងនាមជាគ្រូពេទ្យម្នាក់។ គាត់បានរៀបរាប់ពីព្រឹត្តិការណ៍ដែលគាត់ចងចាំមិនភ្លេច ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ២០២១។ គាត់បានលើកឡើងអំពីភាពឈឺចាប់ ដែលកើតឡើងទៅលើគ្រួសាររបស់គាត់ ដែលត្រូវបានខ្មែរក្រហមបង្អត់អាហារ បង្ខិតបង្ខំធ្វើការទាំងឈឺ និងរស់នៅដោយភាពភ័យខ្លាច។ ផ្ទះរបស់អ្នកស្រុកជាច្រើនខ្នង ត្រូវបានដុតបំផ្លាញចោល វត្តអារាមបានប្រែក្លាយទៅជាទីកន្លែងដែលផ្ទុកទៅដោយគ្រាប់កាំភ្លើង។ ព្រះពុទ្ធសាសនាត្រូវបានលុបបំបាត់ចោល ព្រះសង្ឃត្រូវបានចាប់ផ្សឹក នឹងតម្រូវឲ្យចូលរួមប្រយុទ្ធក្នុងសមរភូមិ។ កុមារតូចៗត្រូវបានបំបែកបំបាក់ចេញពីឪពុកម្តាយ...
សុបិន្តអាក្រក់របស់ប្រធានក្រុម
(ព្រះវិហារ)៖ ហម ធឿន មានអាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាធ្លាប់ជាប្រធានក្រុមម្នាក់នៅសម័យខ្មែរក្រហម។ អំពីស្ថានភាពផ្លូវចិត្តរបស់លោក លោកនៅតែនឹកឃើញ អំពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដោយលើកឡើងថានៅតែនឹកស្រមៃឃើញរូបភាពដែលខ្មែរក្រហមបានធ្វើបាប និងចាប់ក្មេងៗ ដោយបំបែកបំបាក់ពីឪពុកម្ដាយ ដែលធ្វើឲ្យលោកយល់សុបិន្តអាក្រក់ ដែលកើតឡើងនៅរបបដ៏ឃោរឃៅនោះ។ បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានមើលរំលង កត្តាដែលធ្វើឲ្យមានការមើលរំលងនេះ អាចមកពីការមិនបានដឹងលឺ ឬសិក្សាឲ្យបានស៊ីជម្រៅរបស់អ្នកជំនាន់ក្រោយ ចំពោះប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយនេះ កត្តាជីវភាពប្រចាំថ្ងៃរបស់អ្នករស់រានមានជីវិត និងគ្រួសាររបស់គាត់ ឬកត្តាដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមិនបានពណ៌នានៅព្រឹត្តិការណ៍ទាំងនោះដល់អ្នកជំនាន់ក្រោយបានដឹង។...
A TRAUMITIZED GENERATION BY VIETNAM WAR AND GENOCIDE IN CAMBODIA
By Youk Chhang November 15, 2023 The future of post-conflict countries depends upon how governments and their people confront, reconcile, and move forward from their...
មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា
អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម...
របបខ្មែរក្រហមបានបន្សល់ភាពសោកស្តាយសម្រាប់ប្រជាជនខ្មែរ
(ព្រះវិហារ)៖ យីន ជឹប ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃមានអាយុ ៨៨ឆ្នាំ រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ កាត សារ៉ាត់ ជាយុវជនស្ម័គ្រកម្ពុជា បានជួបសម្ភាសន៍ យីន ជឹប អំពីដំណើរជីវិតនាសម័យខ្មែរក្រហម ដើម្បីឲ្យអ្នកជំនាន់ក្រោយបានសិក្សាពីជំនាន់នោះ។ យីន ជឹប ជាអតីតទាហានមួយរូបដែលការពារតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។ ក្នុងនាមជាកងស្ម័គ្រចិត្តម្នាក់នៅដាំហុង យីន ជឹប បាននៅចាំបទនៃសម័យ(មុនរបបខ្មែរក្រហម)នោះថា...

