អង្ករមួយកំប៉ុងសម្រាប់អាហារពីរពេល

(ព្រះវិហារ)៖ ហ៊ុយ ផុស មានអាយុ ៧៥ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់​ជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរលក់នំខ្មែរ ដូចជានំកង និងនំក្រូច ដើម្បីចិញ្ចឹមជីវិតជាមួយកូនស្រី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ហ៊ុយ ផុស​ ចាំមិនភ្លេចអំពីការអត់ឃ្លានគឺមួយថ្ងៃទទួលបានរបបអាហារត្រឹមតែអង្ករមួយកំប៉ុងសម្រាប់បបរពីរពេល។ នៅឆ្នាំ១៩៧៥​ ខ្មែរក្រហមបានដឹកនាំប្រទេសកម្ពុជាដោយប្រកាន់យកលទ្ធិផ្ដាច់ការ សម្ភារៈឬអ្វីៗដែល ហ៊ុយ ផុស មានត្រូវបានកត់ត្រាទុក។ គាត់បន្តទៀតថា មាសប្រាក់...

ឈឺច្រើនត្រូវខ្មែរក្រហមចោទថាទម្រុឌ

(ព្រះវិហារ)៖ រ៉ាត ឡាត់ មានអាយុ ៦៥ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅកុមារភាពដែលត្រូវការសិក្សារៀនសូត្រ គាត់បែរជាត្រូវធ្វើការងារធ្ងន់ ដោយហូបតែបបរផិលាយពីគល់ចេក ហើយពេលឈឺម្តងៗ ខ្មែរក្រហមចោទគាត់​ថា ជាមនុស្សទម្រុឌ។ ខ្មែរក្រហមបានប្រើប្រជាជនឲ្យលើកទំនប់ជីកប្រឡាយទាំងមានជំងឺ។ ដោយសារខ្លាចគេយកគាត់ទៅវាយសម្លាប់ចោល គាត់ក៏ដូចអ្នកឯទៀតពុំហ៊ានតវ៉ានោះទេ ទោះបីខ្មែរក្រហមថាគាត់មានជំងឺសតិអារម្មណ៍យ៉ាងណាក៏ដោយ។ ក្រៅពីអ្នកមូលដ្ឋានចាស់ មានអ្នកថ្មីដូចជាជនជាតិខ្មែរ ចិន យួន ឬចាម...

នៅក្នុងជំនាន់ខ្មែរក្រហមបាវត្រូវបានធ្វើជាអង្រឹងសម្រាប់កូនដេក

(ព្រះវិហារ)៖ អ៊ុយ ហៀម មានអាយុ៧៣ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ពីទុក្ខលំបាក និង រឿងរ៉ាវចងចាំមិនភ្លេចនៅសម័យកម្ពុជាប្រជាធិបតេយ្យដល់អ្នកជំនាន់ក្រោយបានដឹង។ ហៀម មានបងប្អូនចំនួន៥នាក់ ប្រុស៣ និងស្រី២។ ហៀម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ដ្រនិយម។ ក្រោយមកជាអកុសល ហៀម បានបាត់បង់ស្វាមីនៅក្រោមរបបខ្មែរក្រហម ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសាកសួរ និងបាត់ដំណឹងសូន្យឈឹង។ រីឯជីវិតប្រចាំថ្ងៃនៅសម័យនោះ គាត់ក៏ដូចប្រជាពលរដ្ឋដទៃទៀត...

នៅក្នុងរបបខ្មែរក្រហមធ្វើការមិនមានពេលសម្រាក

(ព្រះវិហារ)៖ នៅ ហួត បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានលើកឡើងថា គាត់ធ្វើការគ្មានពេល ឈប់សម្រាកនោះទេ នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ ប្រជាជនខ្មែររាប់លាននាក់ត្រូវបានជម្លៀសទៅធ្វើការនៅតាមទីជនបទ ដោយប្រើកម្លាំងពលកម្មឥតល្ហែ ក្នុងការធ្វើស្រែ ជីកទំនប់ប្រឡាយ ឬទំនប់សហករណ៍ ទាំងយប់ទាំងថ្ងៃ។ មនុស្សមួយចំនួនបានបាត់បង់ជីវិតដោយសារការធ្វើការហួសកម្លាំង ទាំងហូបមិនបានគ្រប់គ្រាន់ នៅពេលដែលរបបអាហារនៅសម័យនោះមានតែបបរ និងថ្នាំឫសឈឺ...

មិនចង់ឲ្យមានរបបខ្មែរក្រហមវិញនោះទេ

(ព្រះវិហារ)៖ កើត ផូរ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ សព្វថ្ងៃមានអាយុ ៦៣ឆ្នាំ បានរៀបរាប់នូវព្រឹត្តិការណ៍ដែលកើតមានឡើងនៅជំនាន់ខ្មែរក្រហមដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងចងចាំអំពីរបបប្រល័យពូជសាសន៍ដ៏សែនលំបាកមួយនេះ។ នៅសម័យនោះ ប្រជាជនខ្មែរតម្រូវឲ្យហូបរួម និងធ្វើការរួមគ្នា។ ខ្មែរក្រហមបានចោទប្រកាន់ អ្នកដែលឈឺ ថាជាជំងឺសតិអារម្មណ៍ ហើយត្រូវតែបន្តធ្វើការឥតឈប់សម្រាករហូតដល់មានអ្នកបាត់បង់ជីវិតដោយសារបាក់កម្លាំង។ កើត ផូរ បានលើកឡើងថា «មិនចង់បានអាពតវិញទេ ព្រោះយើងពិបាកខ្លាំងពេក» ដូចជា ការចែកអង្ករហូបមិនឆ្អែត។...

ហោអដ្ឋិធាតុ

ការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។ អត្ថបទដោយ ឆាំង យុ ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៥ បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាព ក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុងចំណោមបងស្រីប្រាំនាក់របស់ខ្ញុំ។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ...

កងឈ្លបមានអាហារគ្រប់គ្រាន់

(ព្រះវិហារ)៖ ពុត សឿម អាយុ ៥៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សឿម មានកូនៗ សរុបចំនួន១១នាក់ ក្នុងនោះស្រី១០នាក់ និងមានបងប្អូន ៤នាក់ ក្នុងនោះស្រី ២នាក់។ នៅឆ្នាំ ១៩៧០ សឿម រស់នៅជាមួយឪពុកម្តាយ។​ ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧២ សឿមបានចូលរៀនខាងសិល្បៈបានរយៈពេលពីរខែ។ នៅឆ្នាំដដែលនោះ ខ្មែរក្រហមបានចូលកាន់កាប់ស្រុកកំណើតរបស់គាត់...

យុវជនកម្ពុជាទីមួយ ណាល់ ស្ទីហ្វិន ដារិទ្ធ ដែលសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ទទួលបាន «ពានរង្វាន់ការសិក្សាអំពីសង្គ្រាម»

ដោយ ឆាំង យុ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ណាល់ ស្ទីហ្វិន ដារិទ្ធ ឬហៅក្រៅថា ស្ទីហ្វិន ណាល់ គឺជាយុវជនកម្ពុជាទីមួយ ដែលបានសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ យុវជនរូបនេះ ទទួលបានពានរង្វាន់កិត្តិយសមួយ ក្នុងពេលបញ្ចប់ការសិក្សា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។ ព័ត៌មានស្តីអំពីពានរង្វាន់ ដែល ស្ទីហ្វិន ណាល់បានទទួល...

ដឹកទាំងឡានយកទៅសម្លាប់

(ព្រះវិហារ)៖ ឈឺ វឿន អាយុ ៦៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលគាត់មានកូនប្រាំពីរនាក់ និង បងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ វឿនបានលើកឡើងថាគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ និងការងារបន្ទាប់បន្សំដូចជា ដកសំណាប នៅតំបន់ដែលគាត់បានរស់នៅខេត្តព្រះវិហារ ដែលក្រុមគ្រួសារគាត់មិនបានជម្លៀសទៅណានោះទេ។ វឿន បន្តទៀតថា ពេលមានអ្នកជំងឺគ្រុនចាញ់ គាត់បានឲ្យហូបទឹកដូង និងដាំទឹកថ្នាំស្លឹកម្រះ។...

បេ្ដជ្ញាចិត្តមួយហិចតាបីតោន

(ព្រះវិហារ)៖ ចាន់ ងួន អាយុ៧១ ឆ្នាំ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានកូនចំនួនពីរនាក់ និងបងប្អូនបងស្រីចំនួនប្រាំនាក់។ នាសម័យកម្ពុជាប្រជាធិបតេយ្យ នៅរដូវប្រាំង ងួន ត្រូវបានចាត់តាំងឲ្យទៅលើកទំនប់ និងជីកប្រឡាយ ចំណែកនៅរដូវវស្សា ខ្មែរក្រហមឲ្យគាត់ទៅស្ទូងស្រែទាំងយប់ទាំងថ្ងៃ រហូតដល់យប់អធ្រាត្រ។ គាត់បន្តរស់នៅទីកន្លែងកំណើត ដោយមិនត្រូវបានជម្លៀសទៅទីណានោះទេ ដោយខ្មែរក្រហមបានចាប់គាត់ដាក់ក្នុងក្រុមទី២ ទៅតាមផ្ទះរាប់ពីលិចទៅកើត។  ចាន់...

កាប់ទន្រ្ទានខេត្តនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ ធឿង សុភាព បច្ចុប្បន្នមានអាយុ៥៥ ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើស្រែចំការ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវដែលចាំមិនភ្លេច ដែលគាត់បានឆ្លងកាត់នារបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសាកសួរទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់។ សុភាព ជាកូនច្បងនៃគ្រួសាររស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយបង្កើតរបស់ខ្លួន។ គាត់បន្តទៀតថា ខ្មែរក្រហមបានចាប់គាត់ឲ្យចូលបម្រើនៅតាមកងកុមារ និងធ្វើការជាមួយកុមារដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ មានអ្នកខ្លះបានធ្លាក់ខ្លួនឈឺ និងបានបាត់បង់ជីវិត។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីព្រលឹម...

Solverwp- WordPress Theme and Plugin