រម៉ាស់ ផ្យាយ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគិរី
រម៉ាស់ ផ្យាយ
ចំពោះចំណាប់អារម្មណ៍ដែលនាងខ្ញុំបានចូលរួមកម្មវិធីសន្និសីទ «អនាគកកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រោះវាជាលើកទីមួយសម្រាបខ្ញុំ ហើយបានឃើញមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមជាច្រើនផងដែរ។
ចំពោះថ្ងៃទី២០ជាថ្ងៃបើកកម្មវិធី ក៏មានសម្ដេចបវរធិបតី ហ៑ុន ម៉ាណែត ផ្ដល់កិត្តិយសឡើងថ្លែងសុន្ទរកថា ហើយក៏មានការពិភាក្សាជាមួយវាគ្មិនល្បីៗអំពីអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់កុំឲ្យមានអំពើប្រល័យពូជសាសន៍ពេលអនាគត។ ថ្ងៃនៅទី២១ក៏ជួបជាមួយលោកគ្រូពេទ្យជាវេជ្ជបណ្ឌិតមានជំនាញខាងបញ្ហាសុខភាព ហើយលោកគ្រូពេទ្យក៏បានណែនាំខ្លះៗក្នុងការថែទាំសុខភាពដូចជាការផ្លាស់ប្ដូរការរស់នៅ របបអាហារ និងមានការធ្វើលំហាត់ប្រាណជាដើម ដើម្បីឲ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់ថ្ងៃទី២២ សម្ដេចពុក តេជោ ហ៑ុន សែន ក៏ឡើងមកថ្លែងសុន្ទរកថាដើម្បីបិទកម្មវិធី។
ជាចុងបញ្ចប់នាងខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់កត្តិយសឲ្យនាងខ្ញុំបានចូលរួមកម្មវិធីនេះ និងការយកចិត្តទុកដាក់មើលថែក្នុងរយៈពេលបីថ្ងៃទាំងការហូបចុក និងការស្នាក់នៅបានយ៉ាងល្អ សូមអគុណ។