ចម្លើយសារភាព ឈ្មោះសេង ស៊ីមឿន ហៅ ថុល

ណ្ដុំរូបថតអ្នកទោសមន្ទីរស-២១។ រូបថតឯកសារទាំងនេះ បន្សល់ទុកពីរបបខ្មែរក្រហម និងរកឃើញដោយកងកម្លាំងវៀតណាម។ នៅពេលអ្នកទោស ត្រូវនាំខ្លួនមកកាន់មន្ទីរស-២១ កងសន្តិសុខបានកត់ឈ្មោះនិងថតរូបអ្នកទាំងនោះទុកជាឯកសារ។ រូបថតទាំងអស់នេះ កំពុងដាក់បង្ហាញនៅសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកទោស ភាគច្រើនជាកម្មាភិបាលខ្មែរក្រហម ហើយមួយចំនួនត្រូវបានអង្គការចាប់ខ្លួនយកមកដាក់មន្ទីរឃុំឃាំងទួលស្លែងហៅថា មន្ទីរស-២១។ អ្នកទាំងនោះ  ត្រូវបានសួរចម្លើយ មុននឹងយកទៅសម្លាប់ចោល។ បើយោងតាម កាំង ហ្កេចអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរស-២១ ឬគុកទួលស្លែង។ នៅក្នុងសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ឌុច បានទទួលស្គាល់ថា ចម្លើយរបស់អ្នកទោសនៅមន្ទីរស-២១ ទាំងអស់ បានមកពីការធ្វើទារុណកម្ម។

ដូចជាឈ្មោះ សេង ស៊ីមឿន ហៅ ថុល មានអាយុ២៧ឆ្នាំ និងមានគ្រួសារ។ ស៊ីមឿន ដែលជាអតីតជាសិស្សរៀននៅវិទ្យាល័យពោធិ៍សាត់ កម្រិតសិក្សាបានត្រឹមថ្នាក់ទី៣(ចាស់)។ នៅមុនអង្គការចាប់ខ្លួន មានតួនាទីជាសមាជិកគណៈកម្មាធិការមន្ទីរស្រុកដូនទាវ នៅក្នុងតំបន់៤ ភូមិភាគពាយ័ព្យ ខេត្តបាត់ដំបង។ ស៊ីមឿន មានស្រុកកំណើតនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីធំដឹងក្តី នៅឆ្នាំ១៩៥៥ ម្តាយខ្ញុំស្លាប់ ឪពុកបានយកប្រពន្ធថ្មី ខ្ញុំក៏ទៅរស់នៅជាមួយព្រះសង្ឃនៅវត្តថ្មី ស្ថិតក្នុងភូមិត្រពាំងត្នោត។

នៅខែសីហា ឆ្នាំ១៩៦៨ វេលាម៉ោង១១ថ្ងៃ ឈ្មោះ គុណ បានប្រាប់ខ្ញុំឲ្យទៅជួបនៅការិយាល័យនាយកសាលា។ ពេលទៅដល់ឃើញ មានឈ្មោះពោន, គុណ, គីម តូរ៉ា និងឈ្មោះ តឹក ផូ នៅទីនោះជាស្រេច។ ក្រោយពីបានជួបជុំគ្នា ជជែកគ្នាលេងមួយសន្ទុះ ក៏ចាប់ផ្តើមបញ្ចូនសមាជិកថ្មី នៃសេ- អ៊ី- អា ។ ជាដំបូងមានឈ្មោះ ពោន, គុណ ជាអ្នកប្រកាសបើកកម្មវិធី ប្រកាសឈ្មោះ គឹម តូរ៉ា និងឈ្មោះ សេង ស៊ីមឿន ចូលជាសមាជិកថ្មី នៃអង្គការ សេ- អ៊ី- អា។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥[1] បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា។ ទោះបីសង្រ្គាមត្រូវបានបញ្ចប់ តែសកម្មភាពក្បត់ហៅថា (សេ- អ៊ី- អា) របស់ សេង ស៊ីមឿន នៅតែធ្វើសកម្មភាពក្បត់បន្តរហូតដល់អង្គការចាប់ខ្លួន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៧៧ នៅភូមិភាគពាយ័ព្យ យកមកដាក់មន្ទីរឃុំឃាំងទួលស្លែង ហៅថា មន្ទីរស-២១។ ស៊ីមឿន បានឆ្លើយសារភាពប្រាប់ឈ្មោះបន្ត អ្នកដែលបានធ្វើសកម្មភាពជាមួយគ្នាដែលជាខ្សែប្រវត្តិក្បត់ សរុបចំនួន៧៦នាក់ ថែមទៀត ដូចមានរាយនាមឈ្មោះខាងក្រោមនេះ៖

១)ឈ្មោះ តឹក ផូ អតីតនាយកវិទ្យាល័យពោធិ៍សាត់, ២)តឹក សាន អតីតសាស្ត្រចារ្យវិទ្យាល័យពោធិ៍សាត់, ៣)នុត ឈួន អនុរក្សវិទ្យាល័យពោធិ៍សាត់(ស្លាប់), ៤)មឿក ថូ អតីតសាស្ត្រចារ្យវិទ្យាល័យពោធិ៍សាត់, ៥)ប៊ុន ឡុង អតីតសាស្ត្រចារ្យវិទ្យាល័យពោធិ៍សាត់(ស្លាប់), ៦)ម៉ក់ ឈាន អតីតសាស្ត្រចារ្យវិទ្យាល័យពោធិ៍សាត់(ស្លាប់), ៧)កៅ ហួន អតីតអនុរក្សវិទ្យាល័យពោធិ៍សាត់, ៨)ពោន គុណ អតីតសិស្សថ្នាក់ទី១ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ៩)គីម តូរ៉ា អតីតសិស្សថ្នាក់ទី៣ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ១០)អ៊ុំ កាយ អតីតសិស្សថា្នក់ទី៣វិទ្យាល័យពោធិ៍សាត់, ១១)ជីវ ប៊ួយនាម អតីតសិស្សថ្នាក់ទី៣ វិទ្យាល័យពោធិ៍សាត់, ១២)ឌី ឌួងខេមរា អតីតសិស្សថ្នាក់ទី៣ វិទ្យាល័យពោធិ៍សាត់, ១៣)កែ សុខន អតីតសិស្សថ្នាក់ទី១ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ១៤)លី គុណ អតីតសិស្សថ្នាក់ទី១ វិទ្យាល័យពោធិ៍សាត់(ស្លាប់),១៥)គី រី អតីត ទាហានសក្តិ១ ពោធិ៍សាត់(ស្លាប់), ១៦)សាក់ យ៉ន អតីតសិស្សថ្នាក់៣ វិទ្យាល័យពោធិ៍ សាត់(ស្លាប់), ១៧)ណុប ហៀក អតីតសិស្សថ្នាក់ទី៣ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ១៨)ឧក ឈាន អតីតសិស្សថ្នាក់៣ វិទ្យាល័យពោធិ៍សាត់ បច្ចុប្បន្នពេទ្យមន្ទីរស្រុកបាកាន តំបន់២ ភូមិភាគពាយ័ព្យ, ១៩) កង បូរ៉ា អតីតសិស្សថ្នាក់៣ វិទ្យាល័យពោធិ៍សាត់ បច្ចុប្បន្នពេទ្យសហករណ៍ឫស្សីក្រាំង តំបន់២ ភូមិភាគពាយ័ព្យ,  ២០)កង​ បូរិន អតីតសិស្សថ្នាក់៤ វិទ្យាល័យពោធិ៍សាត់ បច្ចុប្បន្នពេទ្យសហករណ៍ឫស្សីក្រាំង តំបន់២ ភូមិភាគពាយ័ព្យ, ២១)ឧក សារ៉េត អតីតសិស្សថ្នាក់៣ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ២២)សុក ធន អតីតសិស្សថ្នាក់៣ វិទ្យាល័យពោធិ៍សាត់ បច្ចុប្បន្នប្រធានឈ្លបស្រុកបាកាន តំបន់២ ភូមិភាគពាយ័ព្យ ២៣), ស៊ី នួន អតីតជាងកាត់សក់, ២៤)លឿន អតីតកម្មាធិការពាណិជ្ជកម្ម ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ២៥)តូយ អតីតលេខាតំបន់៧ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ២៦)សំ អឿន អតីតលេខាតំបន់ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ២៧)ផូ អតីតកសិករថ្នាក់លើ ជំនួយការតំបន់១ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ២៨)ផន អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ, ២៩)បេន អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ, ៣០) ជាល អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ, ៣១)ចេក អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ, ៣២)ឡេង អតីតកម្មករចម្ការក្រូច ភូមិភាគពាយ័ព្យ, ៣៣)ម៉ាង អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ បច្ចុប្បន្នស្លាប់, ៣៤)ឃ្លាំង អតីតកសិករថ្នាក់លើ ភូមិភាគពាយ័ព្យ បច្ចុប្បន្នស្លាប់, ៣៥)តាតូចអតីតលេខាតំបន់៦ ភូមិភាគពាយ័ព្យ, ៣៦)ពឹន អតីតកូនកសិករ ភូមិភាគពាយ័ព្យ បច្ចុប្បន្នយុទ្ធជននៅអង្គភាពយោធា, ៣៧)យ៉ុន អតីតកូនកសិករ ភូមិភាគពាយ័ព្យ បច្ចុប្បន្នយុវជននៅអង្គភាពយោធា, ៣៨)សាន អតីតកូនកសិករ ភូមិភាគពាយ័ព្យ, ៣៩)សា វី អតីតយួនលក់បន្លែ ភូមិភាគពាយ័ព្យ បច្ចុប្បន្នស្លាប់, ៤០)សា ខុំ អតីតយួនលក់បន្លែ ភូមិភាគពាយ័ព្យ បច្ចុប្បន្នស្លាប់, ៤១)កែវ ចន្ថា អតីតសិស្សថ្នាក់ទី៣ វិទ្យាល័យពោធិ៍សាត់(ស្លាប់), ៤២)ដាវ អតីតឈ្មួញខ្លឹមឈើ នៅស្រុកពាមព្រូស, ៤៣)ឌឿន អតីតឈ្មួញខ្លឹមឈើ បច្ចុប្បន្នរត់ទៅសៀម, ៤៤) ទ្រី អតីតឈ្មួញខ្លឹមឈើ, ៤៥)យ៉ា អតីតនាយកសាលា ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន ៤៦)រុំ ជាអនុប្រធានគណមន្ទីរតំបន់៤ អង្គការចាប់ខ្លួន, ៤៧)ហាត ជាប្រធានមន្ទីរតំបន់៤ អង្គការចាប់ខ្លួន, ៤៨)ឃឺន ជាកូនរបស់ បង ស៊ុយ អង្គការចាប់ខ្លួន, ៤៩)វិន ជាអ្នកបើកបររថយន្តនៅចម្ការកប្បាសតំបន់៦ ភូមិភាគពាយ័ព្យ, ៥០)សឿន អតីតកសិករ បច្ចុប្បន្នស្លាប់, ៥១)ថូន អតីតកសិករ, ៥២)ម៉ោង អតីតកសិករ ជាកម្មាភិបាលចម្ការកប្បាស, ៥៣)ឃុន អតីតកសិករ, ៥៤) ឈាន អតីតកសិករ, ៥៥)ហាំ អតីតកសិករ, ៥៦)វឹន អតីតកសិករ, ៥៧)ស៊ឹន អតីតអ្នកលេងភ្លេងការ, ៥៨)ស៊ឹន អតីតជាទាហាន, ៥៦) រាន អតីតកសិករថ្នាក់លើ, ៦០)ស៊ន អតីតកសិករថ្នាក់លើ, ៦១)តឹក អតីតកសិករ, ៦២)សំអាត អតីតកសិករ, ៦៣)គួន អតីតកសិករ, ៦៤)រីម អតីតកសិករ, ៦៥) គា អតីតគ្រូបង្រៀនលោកសង្ឃ បច្ចុប្បន្នប្រធានតំបន់៦ ភូមិភាគពាយ័ព្យ, ៦៦) សែម អតីតកងជីវពល, ៦៧)ឆេង អតីតមេព្រៃ, ៦៨)ឌឹម អតីត លោកសង្ឃ, ៦៩)សំអាត អតីតកសិករ , ៧០)ម៉ៃ អតីតគណកម្មាធិការភូមិភាគពាយ័ព្យ បច្ចុប្បន្នផ្លាស់មកភ្នំពេញ, ៧១)ស៊ូ អតីតទូតប្រចាំទល់ដែនថៃ បច្ចុប្បន្នអង្គការចាប់ខ្លួន, ៧២)សាន អតីតសេនាធិការភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ៧៣)សឿន អតីតបញ្ជាការយោធាភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ៧៤)ហឹង្ស អតីតលេខាតំបន់៥ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន, ៧៥)វ៉ាញ អតីតលេខាតំបន់១ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន និង៧៦)ស៊ុយ អតីតសមាជិកតំបន់៤ ភូមិភាគពាយ័ព្យ បច្ចុប្បន្នអង្គការចាប់ខ្លួន។

បើតាមចម្លើយសារភាពពីឈ្មោះ សេង ស៊ីមឿន[2] ហៅ ថុល ត្រូវអង្គការសួរចប់នៅថ្ងៃ១៥ខែកញ្ញា ឆ្នាំ១៩៧៧។

អត្ថបទដោយ សុខ វណ្ណៈ


[1] ផេង ពង្សរ៉ាស៊ី ៖ ដកសង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដកស្រង់ចេញពីទំព័រ១៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពលើកទី២ (២០២០) 

[2] ឯកសារលេខ L0001903 ចម្លើយសារភាពអំពីប្រវត្តិក្បត់របស់ឈ្មោះ សេង ស៊ីមឿន ហៅ ថុល ជាប់ទោសនៅមន្ទីរស-២១ (ទួលស្លែង) ឯកសារនៅសល់ពីរបបខ្មែរក្រហម ដែលបានបន្សល់ទុកនៅក្នុងគុកទួលស្តែង និងបានមកពីកន្លែងផ្សេងៗទៀត

ដោយសារការសួរចម្លើយពីក្រុមខ្មែរក្រហម បានមកពីការធ្វើទារុណកម្ម បណ្តាលឲ្យអ្នកទោសឆ្លើយដាក់មនុស្សផ្សេងទៀត ដែលបណ្តាលឲ្យក្រុមខ្មែរក្រហម បន្តចាប់ឈ្មោះខែ្សក្បត់ចូល(សេ- អ៊ី- អា)។ មជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin