ស៊ិន ណែត៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ស៊ិន ណែត មានអាយុ៥០ឆ្នាំ ភេទប្រុស ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែញ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) និងម្តាយឈ្មោះទយ អុល(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់​ស្លាប់អស់ម្នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានចងចាំរឿងរ៉ាវអ្វីនោះទេ ដោយសារខ្ញុំនៅកុមារ។ [1]

សព្វថ្ងៃនេះខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះពោះវៀន និងជំងឺទឹកនោមផ្អែម​ដំណាក់​កាល​ចុង​ក្រោយ។ យោងទៅតាមកូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមលើកឡើងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលសារធាតុអាំងស៊ុយលីនលែងផលិតបានគ្រប់គ្រាន់ ហើយជាតិស្ករក្នុងឈាមលែងអាចជ្រាបចូលទៅក្នុងគ្រប់កោសិកា និងចរន្តឈាម (សម្រាប់បង្កើតថាមពល) រោគសញ្ញានៃជំងឺនេះរួមមាន ស្រេកទឹកខ្លាំង ឃ្លានខ្លាំង អស់កម្លាំង និងរោគសញ្ញាជាច្រើនទៀត។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែម គឺពាក់ព័ន្ធនឹងកម្រឹតជាតិស្ករក្នុងឈាមដែលរាងកាយរបស់អ្នកប្រើប្រាស់។ ជាធម្មតាសារធាតុអាំងស៊ុយលីនត្រូវបានបញ្ចូលទៅក្នុងចរន្តឈាមដោយលំពែង បន្ទាប់មកវានឹងរត់ក្នុងចរន្តឈាម ដែលជួយឱ្យស្ករចូលទៅក្នុងកោសិការរបស់អ្នកជំងឺបាន។ សារធាតុអាំងស៊ុយលីន ជួយកាត់បន្ថយជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នកជំងឺ។ វាជួយឱ្យជាតិស្ករហូរចេញពីចរន្តឈាមទៅក្នុងកោសិកាដែលត្រូវប្រើប្រាស់ថាមពល ឬបញ្ជូនទៅរក្សាទុកនៅពេលក្រោយ។ ពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ នោះការបញ្ជូនសារធាតុអាំងស៊ុយលីនពីក្នុងលំពែងក៏ធ្លាក់ចុះដែរ។ រោងសញ្ញានៃជំងឺទឹកនោ​មផ្អែមមានដូចជា ស្រែកទឹកញឹកញាប់ នោមញឹកជួនកាលគេងនោមពេលយប់ ស្រកទម្ងន់ដោយមិនដឹងខ្លួនមិនដឹងពីមូលហេតុ រមាស់ព្រឹលភ្នេក មានរបួសមិនងាយជា ងាយនិងអស់កម្លាំង ឆ្លងមេរោគញឹកញាប់ ដូចជាមេរោគស្បែកជាដើម។»[2]

ជាចុងក្រោយខ្ញុំសូមសំណូមពរដល់មជ្ឈមណ្ឌលឯកសារកម្ពុជាជួយព្យាបាលជំងឺដែល​ខ្ញុំកំពុង​កើតមានសព្វថ្ងៃ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមការងារនៃមជ្ឈមណ្ឌឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខអំពីសុខភាពរបស់ខ្ញុំ។

សរសេរដោយ ផាត ពន្លក


ឯកសារយោង

[1] ស៊ិន ណែត,«ប្រវត្តិសាស្ត្រផ្ទាល់មាត់, រឿងរ៉ាវសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ផាត ពន្លក នៅឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្សះផ្សារបាក់នឹមប្រចាំខេត្តកំពត

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២៣«កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin