Tag: ក្រចេះ

ជារៀងរាល់យប់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ

(ក្រចេះ)៖ សៅ រ៉ន មានអាយុ៧៤ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ រ៉ន មានជំងឺលើសឈាម ដែលត្រូវឱ្យគាត់លេបថ្នាំជាប្រចាំ។ រ៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ពិសេសគឺការហូបចុក និងការធ្វើការងារ។ នៅក្នុងមួយថ្ងៃ រ៉ន ទទួលបានបបរចំនួនពីរដង ពេលថ្ងៃ និងពេលល្ងាច។ នៅរបបនោះ អង្គការបានចាត់តាំងឱ្យ រ៉ន ធ្វើការងារទាំងយប់ទាំងថ្ងៃ...

ជីករណ្ដៅកប់ខ្លួនឯង

(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...

ការរៀបការតាមបង្គាប់អង្គការ

(ក្រចេះ)៖ ពុំ ចាន់ណេ អាយុ៦១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្ថានភាពសុខភាពបច្ចុប្បន្ន ចាន់ណេ មានជំងឺប្រចាំកាយ ឈឺជង្គង់ និងមានការឈឺចាប់គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ផ្អែកតាមការរៀបរាប់របស់ចាន់ណេ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៧ឆ្នាំ។ ចាន់ណេ ធ្វើការងារនៅក្នុងកងភ័ស្ដុភារ ជាអ្នកជញ្ជូនគ្រាប់កាំភ្លើង។ ការរស់នៅ និងការហូបចុករបស់គាត់មានភាពខុសប្លែកពីប្រជាជនធម្មតា។ គាត់ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ ពេលថ្ងៃត្រង់ និងពេលល្ងាចហូបបាយ។ ក្នុងនាមជាអ្នកបម្រើការផ្នែកគ្រាប់កាំភ្លើង...

ពងទាមួយគ្រាប់ ចែកគ្នា៧នាក់

(ក្រចេះ)៖ ម៉ី មឿន មានអាយុ៦៨ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មឿន បានរៀបរាប់យ៉ាងលម្អិតអំពីការឆ្លងកាត់យ៉ាងលំបាកក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់តំបន់ដែល មឿន រស់នៅ។ ពេលនោះគាត់ស្ថិតនៅក្នុងវ័យកុមារភាព និងត្រូវបានគេបង្ខំឱ្យចូលធ្វើការនៅក្នុងកងចល័ត ហើយតម្រូវឱ្យបំពេញការងារយ៉ាងធ្ងន់ធ្ងរហួសពីកម្លាំង។ ការងារចម្បងដែល មឿន ត្រូវធ្វើក្នុងអំឡុងពេលនោះ គឺជីកប្រឡាយ និងលើកទំនប់។  មឿន បាននិយាយថា របបនោះបានប្រើប្រាស់កម្លាំងពលកម្មកុមារដោយគ្មានការយោគយល់ ឬគិតគូរពីសុខភាពរបស់កុមារឡើយ។...

ធ្វើការងារទាំងយប់ទាំងថ្ងៃ

(ក្រចេះ)៖ សឹម សាំ អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងកំពុងរស់នៅក្នុងភូមិអូរឫស្សី២ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ សាំ ស្ថិតក្នុងវ័យកុមារអាយុជាង១០ឆ្នាំនៅឡើយ ដោយគាត់ត្រូវជួយធ្វើការងារផ្ទះ និងខិតខំរៀនសូត្រ។ ក៏ប៉ុន្តែដោយសារការទម្លាក់គ្រាប់បែក គាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាពាក់កណ្ដាលទី។ លុះឈានចូលដល់ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស អង្គការបានចាត់តាំងឱ្យ សាំ ទៅធ្វើស្រែចម្ការ។ សាំ បានរំលឹកថា កាលណោះគាត់ត្រូវធ្វើការងារជាទម្ងន់ទាំងយប់ទាំងថ្ងៃ និងមានពេលសម្រាកតិចតួចបំផុត។...

ពេលពិបាកមិនឈឺ មកឈឺពេលស្រណុក

(ក្រចេះ)៖ ពៅ មុំ អាយុ ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នរស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ មុំ និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ មុំ បានរៀបរាប់ថា ពេលនោះគាត់រត់ទាំងមិនដឹងទិសដៅច្បាស់លាស់ឡើយ ពោលគឺដឹងត្រឹមតែថាត្រូវព្យាយាមរត់ឱ្យផុតពីគ្រាប់បែកតែប៉ុណ្ណោះ។ លុះរត់បានមួយរយៈ ក៏មានប្រជាជនប្រាប់ឱ្យគ្រួសារគាត់ត្រឡប់ទៅផ្ទះវិញ។ ទោះបីជាមានការស្ទាក់ស្ទើរ និងភ័យខ្លាចយ៉ាងណាក្ដី...

គ្នាឯងសម្លាប់គ្នាឯង

(ក្រចេះ)៖ យាយ ឡី មានអាយុ៩៣ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ឡី មានបញ្ហាសុខភាពមួយចំនួនដូចជា ធ្ងន់ត្រចៀក, ឈឺក្បាលវិលមុខ, លើសឈាម និងងងឹតភ្នែក។ ឡី បានរៀបការតាំងពីសម័យសង្គមរាស្ត្រនិយម និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន៨នាក់។ សព្វថ្ងៃ កូនរបស់គាត់នៅរស់រានមានជីវិតត្រឹមតែ៤នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀតបានបាត់បង់ជីវិត (២នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និង២នាក់ទៀតស្លាប់ដោយសារជំងឺក្រោយរបបខ្មែរក្រហមដួលរលំ)។ នៅក្នុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម...

គ្មានស្បែកជើងពាក់

(ក្រចេះ)៖ ជី បានចែករំលែកអំពីបទពិសោធន៍រស់នៅឆ្លងកាត់របបខ្មែរក្រហម ប្រកបដោយទុក្ខលំបាកជាច្រើន ដែលក្មេងជំនាន់ក្រោយមិនធ្លាប់បានឆ្លងកាត់។ នៅអំឡុងរបបខ្មែរក្រហម ជី គ្មានសូម្បីតែស្បែកជើងសម្រាប់ពាក់ ហើយគាត់ត្រូវដើរដោយជើងទទេជារៀងរាល់ថ្ងៃ, គ្មានសាប៊ូកក់សក់, សាប៊ូបោកខោអាវ និងថ្នាំដុសធ្មេញសម្រាប់ប្រើប្រាស់ឡើយ។ ជី ត្រូវការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ ហើយការងារដែលអង្គការចាត់តាំងឱ្យគាត់ធ្វើ គឺតាមរដូវកាល ដោយខែប្រាំងគាត់ត្រូវរែកដីនៅទំនប់,និង ជីកប្រឡាយ ចំណែកនៅរដូវវស្សា គាត់ត្រូវស្ទូងស្រូវ និងគាស់គល់ឫស្សី។ វរ៍ ជី អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកោះសូទិន...

បបរអង្ករមួយកំប៉ុង ហូបគ្នា១២នាក់

(ក្រចេះ)៖ តាំង រុំ អាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រុំ មានជំងឺសន្លាក់ដៃ-ជើង ឈឺចង្កេះពិបាកធ្វើដំណើរ និងងងឹតភ្នែក។ នៅពេលដែលខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជនកម្ពុជាដែលធ្លាប់តែរស់នៅមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី បែរជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែជាមួយសមាជិកគ្រួសារខ្លួនឯងក៏ដោយ។ ខ្មែរក្រហម តែងអប់រំចិត្តគំនិតប្រជាជន ជាពិសេសកុមារតូចៗឱ្យតាមដានឪពុកម្ដាយរបស់ខ្លួន។ នៅពេលដែលឪពុកម្ដាយ និយាយពីភាពអវិជ្ជមានរបស់អង្គការ កុមារទាំងនោះត្រូវតែប្រាប់ព័ត៌មានទៅកាន់អង្គការភ្លាម។ ក្រោយពីខ្មែរក្រហមចូលកាន់អំណាច ទ្រព្យសម្បត្តិដែល រុំ...

សម្លាប់មនុស្សនឹងគល់ឫស្សី

(ក្រចេះ)៖ វ៉ាន់ ឌឿន អាយុ៦២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ឌឿន មានជំងឺឫសដូងបាត។ នៅក្នុងរបបខ្មែរក្រហម ឌឿន មានអាយុ១២ឆ្នាំ ហើយគាត់រស់នៅភូមិថ្មគ្រែ។ ឌឿន ជាប្រជាជនមូលដ្ឋាន។ គាត់ទទួលតួនាទីជាឈ្លបភូមិ បន្ទាប់មកគាត់ត្រូវបានចាត់តាំងឱ្យទៅរៀនវិជ្ជាពេទ្យ និងធ្វើជាគ្រូពេទ្យបានរយៈពេលមួយឆ្នាំ។ ក្រោយមកទៀត ឌឿន ត្រូវបានបញ្ជូនទៅស្រុកស្នួល ធ្វើការងារនៅក្នុងសហជីពជ័រកៅស៊ូ។ នៅអំឡុងពេល...

ទាល់តែសមាជិកគ្រួសារស្លាប់ ទើបអាចសុំច្បាប់បាន

(ក្រចេះ)៖ ធន សាកេន អាយុ៨០ឆ្នាំ  រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាកេន មានកូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ដោយកូនរបស់គាត់២នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន សាកេន មានបញ្ហាងងឹតភ្នែក ឈឺក្បាល វិលមុខ និងលើសជាតិស្ករ។ នៅអំឡុងឆ្នាំ១៩៧៣ សាកេន មានកូនចំនួន៣នាក់ ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមកបានបន្តិច មានចលនាខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងតំបន់របស់គាត់ និងចាត់តាំងឱ្យប្រជាជននៅក្នុងភូមិធ្វើពលកម្មនៅតាមភូមិ។...