ចម្លងចេញពីចម្លើយសារភាពរបស់ អ៊ុន ឃន នាទីជាប្រធានក្រុមឡានទឹក
នៅក្នុងចម្លើយសារភាពរបស់ អ៊ុន ឃន ដែលបានស្រង់ចេញពីឯកសារបានឆ្លើយជូនអង្គការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧។ ឃន ត្រូវបានអង្គការចោទប្រកាន់ថាជាសមាជិកសេ.អ៊ី.អា (CIA) និងបានធ្វើសកម្មភាពក្បត់។ ខាងក្រោមនេះជាខ្លឹមសារនៃចម្លើយចំនួន ១៧ទំព័រ របស់ ឃន នាទីជាប្រធានក្រុមឡានទឹក៖[1] អ៊ុន ឃន ឈ្មោះបដិវត្តន៍ អ៊ុន យន មានអាយុ ២១ឆ្នាំ និងមានទីលំនៅភូមិបឹង ឃុំរាយពាយ ស្រុកកងមាស...
ប្រវត្តិរូបបដិវត្តន៍របស់ អ៊ឹម រី
អ៊ឹម រី ហៅ យ៉េង មានអាយុ ៤៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រមែង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ យ៉េងមានឪពុក ឈ្មោះ ណី ហើយម្តាយឈ្មោះ យន់។ យ៉េង ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ គឺទី១ ឈ្មោះ អ៊ឹម រី ហៅ យ៉េង (ម្ចាស់ប្រវត្តិរូប),...
ពេទ្យបដិវត្តន៍ ព-១
នៅឆ្នាំ១៩៧៨ ម៉ុក ផុន មានអាយុប្រមាណ១៦ឆ្នាំ[1] ត្រូវបានរបបខ្មែរក្រហមចាត់តាំងឱ្យមកធ្វើពេទ្យផ្នែកកុមារ និងសម្ភព នៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច។ នៅខែមីនា ឆ្នាំ១៩៧០ មុនពេលមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ម៉ុក ផុន ប្រកបរបរធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈជាកសិករកណ្តាលថ្នាក់ក្រោម រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ម៉ុក ផុន មានឪពុកឈ្មោះ...
អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា
នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖ ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង...
ទាហានរបប លន់ នល់ ដែលនៅរស់
បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបបនេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។...
គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម
នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំមុន៖ អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន...
កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម
សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...
ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម
ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះគាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារក្បែរស្ថានទូតបារាំង...

