Tag: ស្ទឹងត្រែង

រស់នៅស្ថិតក្នុងភាពភ័យខ្លាច

  (ស្ទឹងត្រែង)៖ សែន ជឿន អាយុ៥៣ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ បច្ចុប្បន្ន ជឿន រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជឿន មានបងប្អូនចំនួន៤នាក់ គាត់ជាកូនទី២។ ជឿន បានចេញរំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ ក្នុងអំឡុងពេលខ្មែរក្រហមចូលកាន់អំណាច ជឿន ត្រូវបានជម្លៀសទៅរស់នៅក្នុងព្រៃជ្រៅ។ ពេលនោះ ជឿន បានដើរតាមអ្នកភូមិទៅក្នុងព្រៃ ដោយមិនស្គាល់អំពីទីតាំងភូមិសាស្ត្រច្បាស់លាស់ឡើយ។...

ជីតារបស់ខ្ញុំស្លាប់ដោយសារលួចពោតអង្គការ

(ស្ទឹងត្រែង)៖ ម៉ាក់ ធួង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បច្ចុប្បន្នគាត់រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ គាត់មានជម្ងឺប្រចាំកាយដូចជាជំងឺហឺត និងសួត។ កាលពីរវ័យជំទង់ ធួង បានឃើញយន្ដហោះទម្លាក់គ្រាប់បែកនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ នៅពេលនោះ គាត់និងអ្នកភូមិឯទៀតបាននាំគ្នារត់ភៀសខ្លួនចូលទៅក្នុងព្រៃអស់ជាច្រើនឆ្នាំ។ ភូមិដែលគាត់ធ្លាប់រស់នៅត្រូវបានដុតបំផ្លាញដោយគ្រាប់បែករហូតឆេះខូចខាតខ្ទេចខ្ទី។ ក្រោយមក ធួង បានចូលជាយោធាខ្មែរក្រហម។ អង្គភាពដែលគាត់ធ្លាប់ធ្វើការមានឈ្មោះថា ៥១៣...

រស់នៅក្នុងការរើសអើងព្រោះឪពុកជាជនជាតិវៀតណាម

(ស្ទឹងត្រែង)៖ ភឿក ណុក អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ណុក រស់នៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ណុក មានបងប្អូនចំនួន៤នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ។ នៅអំឡុងពេលខ្មែរក្រហមគ្រប់គ្រងអំណាច ណុក មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំង ណុក ឱ្យធ្វើស្រែចម្ការ។ បន្ទាប់មក ខ្មែរក្រហមតម្រូវឱ្យ...

ស្ទើរតែត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ មានពេលមួយ អង្គការបម្រុងយក ហួង ទៅសម្លាប់ ប៉ុន្តែគាត់ទទួលបានការសង្រ្គោះពីប្រធានក្រុម។ ប្រធានក្រុមរបស់ ហួង បាននិយាយប្រាប់ទៅកាន់អង្គការថា ហួង គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម និងខិតខំធ្វើការងារ ហេតុនេះ អង្គការដោះលែងគាត់មកវិញ។ ធឿន ហួង មានអាយុ៦៧ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គាត់មិនមានជំងឺណាមួយធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ដាសាយបន្តិចបន្តួច។ នៅឆ្នាំ១៩៧០...

អ្នកដាំបាយ និងមើលថែទាំកុមារ

(ស្ទឹងត្រែង)៖ គង ណារី អាយុ៥៨ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ណារី មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅក្នុងរបប លន់ នល់ ឪពុករបស់ណារី បានបាត់បង់ជីវិត ដូច្នេះ គាត់និងម្ដាយ បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ។ គាត់បានបញ្ជាក់ថា ឪពុករបស់គាត់មានតួនាទីជាទាហាននៅពេលនោះ។ គាត់រស់នៅទីក្រុងភ្នំពេញបានជិតប្រាំឆ្នាំ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ។ ណារី...

ខោអាវខ្មៅដូចសត្វក្អែក

(ស្ទឹងត្រែង)៖ មើយ ថង អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ថង ឈឺសន្លាក់ដៃជើង ដោយអាការទាំងនេះចាប់ផ្ដើមឈឺខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលគ្រប់គ្រង នៅក្នុងតំបន់ដែល ថង រស់នៅ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយប្រជាជនណាដែលទទួលបានសម្លៀកបំពាក់ក្រៅពីពណ៌ខ្មៅ ត្រូវយកសម្លៀកបំពាក់ទាំងនោះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ។ ថង បាននិយាយថា...

កូនចានតូច

(ស្ទឹងត្រែង)៖ ស៊ីឡា ចាន់លឿ មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយដូចជា ក្រពះ-ពោះវៀន, ឧស្សាហ៍វិលមុខ និងចុករោយកញ្ចឹងក។ នៅសម័យរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ មានការទម្លាក់គ្រាប់បែកនៅតាមបណ្ដោយដងទន្លេ, ប្រឡាយ និងតាមដងព្រៃ ដែលកងទ័ពសត្រូវគិតថាមានទាហានវៀតណាមរស់នៅ។ នៅក្នុងតំបន់របស់ ចាន់លឿ ការទម្លាក់គ្រាប់បែកមិនបណ្ដាលឱ្យមានការខូចខាតផ្ទះសំបែង ឬប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ ប៉ុន្តែសំឡេងរបស់យន្តហោះ និងសំឡេងគ្រាប់ផ្ទុះ...

សំឡេងមេក្រូឮខ្លាំងជាងសំឡេងស្រែក

(ស្ទឹងត្រែង)៖ សេន សន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្នរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សន មានជំងឺសន្លាក់ដៃជើង និងជំងឺខ្លាញ់រុំថ្លើម។ នៅឆ្នាំ១៩៧០ គ្រួសាររបស់ សន រស់នៅខេត្តកំពង់ចាម។ សន បាននិយាយថា នៅពេលនោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក ទៅលើកងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជា។ ការទម្លាក់គ្រាប់បែកនៅពេលនោះមិនមែនប៉ះពាល់ត្រឹមតែកងទ័ពវៀតណាមនោះទេ ក៏មានប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ។...

សម្រាក១៥នាទី

(ស្ទឹងត្រែង)៖ ឈៀង ឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឆាត មានជំងឺសន្លាក់ដៃជើង និងធ្លាប់មានជំងឺស្លាប់មួយចំហៀងខ្លួន ហើយបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលមួយខែ ទើបបានធូរស្បើយអាចដើរបានវិញ ប៉ុន្តែមិនអាចដូចដើមនោះទេ។ នៅឆ្នាំ១៩៧០ ឆាត រស់នៅស្រុកកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅពេលនោះគាត់រៀននៅថ្នាក់បឋមសិក្សា ប៉ុន្តែគាត់ត្រូវឈប់រៀន ព្រោះមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...

ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក

(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិ​មានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥...

ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន...