Tag: អេង សុខម៉េង

ឪពុកស្លាប់ដោយសារខ្វះឱសថព្យាបាល

(ព្រៃវែង)៖ញឹម សៀន មានអាយុ៦៣ឆ្នាំ(២០២៤) សព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សៀន មានបងប្អូនចំនួន៤នាក់។ កាលពីកុមារភាព គាត់រៀនបានត្រឹមថ្នាក់ទី៤ (សង្គមចាស់) ក៏ឈប់រៀនដោយសារប្រទេសមានសង្គ្រាម និងការ​ទម្លាក់គ្រាប់បែក សាលារៀនត្រូវបិទទ្វារ។ សៀន ឲ្យដឹងថាគ្រប់ផ្ទះមានជីក​រណ្តៅត្រង់សេដើម្បីទុកគេចខ្លួនពេលមានការទម្លាក់គ្រាប់បែក។ នៅក្នុងរបបខ្មែរក្រហម សៀន មានអាយុប្រហែលជាង១០ឆ្នាំ។ គ្រួសាររបស់ សៀន ត្រូវបានអង្គការខ្មែរក្រហមឲ្យរស់នៅជាសហករណ៍ក្នុងភូមិចចកទី១ ឃុំមេបុណ្យស្រុកស្វាយអន្ទរ...

ប្រធានក្រុមផលិតជីសហករណ៍អង្គរទ្រេត

(ខេត្តព្រៃវែង)ឈុន យឿន មានអាយុ៧៥ឆ្នាំ(២០២៤) រស់នៅក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យឿន មានបងប្អូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ នៅឆ្នាំ១៩៧០ យឿន រៀបការពេលគាត់មានអាយុ២២ឆ្នាំ។ ក្រោយមកគាត់សម្រាលបានកូនម្នាក់ នៅពេលនោះមានគ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិកាំង បានធ្លាក់ចំផ្ទះរបស់គាត់បណ្តាលឲ្យសមាជិកក្នុងគ្រួសាររបស់គាត់មួយចំនួនទទួលរងរបួស ប៉ុន្តែគ្មានអ្នកស្លាប់ទេ។ នៅឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ ពេលនោះគាត់ចូលព្រៃភ្នំគង់ (បច្ចុប្បន្នព្រៃកា្លយជាវត្តភ្នំគង់) ដើម្បីចូលរួមហាត់យុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប,...

អ្នកឡើងត្នោតនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) ប៊ុត ឈឿន អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឈឿន មានប្រពន្ធឈ្មោះ អ៊ុយ អៀត និងមានកូនចំនួន៥នាក់ (ស្រី៤នាក់)។ ឪពុកឈ្មោះ ប៊ុត ឆោម និងម្តាយឈ្មោះ ចាន់ ស៊ន។ សព្វថ្ងៃគាត់រស់នៅភូមិឃុំខាងលើជាមួយប្រពន្ធ និងចៅស្រី។ ក្នុងរបបខ្មែរក្រហម ឈឿន រស់នៅភូមិពាយនាយ...

អ្នកទោសនៅមន្ទីរឃុំឃាំងព្រៃតាតែ

មន្ទីរឃុំឃាំងព្រៃតាតែ សិ្ថតនៅក្នុងភូមិជ្រុងពពេល ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលគ្រប់គ្រងដោយចលនាកម្លាំងខ្មែរក្រហមពីឆ្នាំ១៩៧១ និងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩។ នាង សាលឹម ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ធ្លាប់ជាប់នៅមន្ទីរឃុំឃាំងនេះរយៈពេលបីខែ ដោយការចោទប្រកាន់ថាបានលួចគោ ក្របីរបស់ប្រជាជនយកទៅលក់ឲ្យឈ្មួញជនជាតិវៀតណាម។ នាង សាលឹម ភេទប្រុស កើតនៅឆ្នាំ១៩៤២[1]។ សាលឹម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។...

កម្មករចម្ការអំពៅរដ្ឋនៅខេត្តកំពង់ចាម ភូមិភាគបូព៌ា

ចម្ការអំពៅរដ្ឋជាការដ្ឋានសម្រាប់ដាំអំពៅដើម្បីផលិតស្ករសនៅក្នុងរបបខ្មែរក្រហម។ ចម្ការនេះមានទំហំដីប្រហែល៣០០ហិចតា និងមានកម្មករធ្វើការងារប្រមាណ៤៥០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រស្រែលើ ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ប៉ែន ថេ[1] ភេទប្រុស កើតនៅឆ្នាំ ១៩៥៩ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី២នាក់) ប្អូនម្នាក់ស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់ ថេ ឈ្មោះ នាង សាគាន មានកូនប្រុស២នាក់ និង មានស្រុកកំណើតនៅ ភូមិតាប៉ោង ឃុំសង្កែ...

បងប្រុស៣នាក់ជាទាហានបានស្លាប់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖  ជ័យ សាវង់ ហៅ វង់ ជាកសិករអាយុ៦៥ឆ្នាំ។ គាត់មានស្រុកកំណើត និង​សព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វង់ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់។ វង់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា សង្រ្គាមពីអតីតកាលបានបន្សល់ទុកនូវស្នាមរបួសលើខ្លួនបង្កឡើង​ដោយ​អំបែងគ្រាប់បេដែលទម្លាក់ពីយន្តហោះ។ នៅឆ្នាំ១៩៧០ សង្គ្រាម​បាន​បង្ក​ជា​ភាពអសន្តិសុខនៅក្នុង​ភូមិធ្លក ដោយ​ វង់ បាន​ឆ្លងកាត់ផ្ទាល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...

គ្មានមនុស្សទំនេរទេក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហមត្រូវបានអង្គការកំណត់ឲ្យធ្វើការងារទាំងអស់គ្នាទាំងចាស់ ទាំងក្មេង។ ការងាររបស់ប្រជាជនស្ទើរគ្រប់រូប ធ្វើដោយគ្មានពេលឈប់សម្រាក គ្មានថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អ៊ុក សាមឿន មានអាយុ៦៦ឆ្នាំ (ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ អ៊ុក ផង់ និងម្តាយឈ្មោះ ម៉ា ថឹង។ សាមឿន...

ការជម្លៀសដោយបង្ខំតាមរថភ្លើង

រថភ្លើងជាមធ្យោបាយពេញនិយមមួយនៅក្នុងរបបខ្មែរក្រហមសម្រាប់ប្រើប្រាស់ដើម្បីជម្លៀសប្រជាជនដោយបង្ខំច្រើននាក់ក្នុងពេលតែមួយ។ ពិសេសការជម្លៀសដោយបង្ខំ នៅក្នុងដំណាក់កាលទី៣ ចុងឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨ ចំពោះប្រជាជនដែលរស់នៅ ខេត្តព្រៃវែង និងស្វាយរៀង ឲ្យទៅរស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ែន ណន ភេទប្រុស អាយុ៨៨ឆ្នាំ(២០១៨)[1] ជាអ្នករស់រានមានជីវិតម្នាក់ដែលមានបទពិសោធន៍ឆ្លងកាត់ការជម្លៀសដោយបង្ខំតាមរថភ្លើងនៅក្នុងរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ណន មានប្រពន្ធឈ្មោះ ស្រី ខិត(ស្លាប់) និងមានកូនចំនួន៨នាក់...

ជីវិតរស់ចេញពីរណ្តៅសាកសព

ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបា​លភូមិភាគបូព៌ា​​ដែលបានបះ​បោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូល​ៗ​នៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតដោយបានវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...

ខ្ញុំខំធ្វើការទើបមានជីវិតរស់ពីរបបខ្មែរក្រហម

(ស្វាយរៀង)៖ ការរួចជីវិតពីរបបខ្មែរក្រហមជារឿងអស្ចារ្យមួយសម្រាប់អ្នករស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊េល សុភាព បានថ្លែងថាគាត់មានជីវិតរស់ដោយសារតែគាត់បានខិតខំធ្វើការទំាងយប់ទាំងថ្ងៃដោយមិនហ៊ានប្រកែកតវ៉ាជាមួយឈ្លបខ្មែរក្រហម។ សុភាព កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ​ភូមិឃុំខាងលើ។ សុភាព មានឪពុកឈ្មោះ ហ៊េល ចុន និងម្តាយឈ្មោះ ពៅ និងមានបងប្អូនចំនួន៧នាក់ “ស្រី៦នាក់ ប្រុស១នាក់” គាត់ជាកូនទី៣ក្នុងគ្រួសារ។ សព្វថ្ងៃ...

ប្រធានយោធាវរសេនាតូចលេខ១២៣ នៃភូមិភាគបូព៌ា

វរសេនាតូចលេខ១២៣ ក្នុងកងពលលេខ៣ តំបន់២៣ នៃភូមិភាគបូព៌ា មានទីតាំងស្ថិតនៅទីរួម​ខេត្តស្វាយរៀង។ កាលពីឆ្នាំ១៩៧៥ ប្រធានវរសេនាតូចនេះបានចូលរួមធ្វើសង្រ្គាមរហូតទទួលជ័យ​ជម្នះលើរបប លន់ នល់ ដោយវាយចូលតាមតំបន់អរិយក្សត្រឆ្ពោះមកជ្រោយចង្វារ និងបន្តចូលមកឈរជើងនៅទីក្រុងភ្នំពេញមួយរយៈ។ នៅឆ្នាំ១៩៧៦ វរសេនាតូចលេខ១២៣ បានប្តូរទៅជាវរសេនាតូចលេខ៥០៨ ប្រចាំការនៅតាមតំបន់ព្រំដែនជាមួយប្រទេសវៀតណាម។ អ៊ិន ថន ហៅ អ៊ិន ចាន់ថន ភេទប្រុស អាយុ៥៣ឆ្នាំ (២០០៥)[1] និងមានបងប្អូនចំនួន៩នាក់ ស្រី៣នាក់...

Solverwp- WordPress Theme and Plugin