យូរ សារ៉េត សារភាពថាបានបំផ្លាញសម្ភារដើម្បីឲ្យរបបខ្មែរក្រហមដួលរលំ
យុទ្ធជនកងតូចទី២ វរសេនាតូច២៣៤ វរសេនាធំ១៥២ ភូមិភាគបូព៌ា បានសារភាពថាខ្លួន ចូលជា កម្លាំង សេ.អ៊ី. អា នៅខែកញ្ញា ឆ្នាំ១៩៧៦។ បន្ទាប់ពីក្លាយជា កម្លាំង សេ.អ៊ី.អា គាត់បានបំផ្លាញសម្ភារនៅអង្គភាពទ័ព និងសម្ភារសម្រាប់ធ្វើស្រែចម្ការ អស់ជាច្រើនដោយមានបំណងផ្តួលរំលំរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជាចម្លើយសារភាពលេខJ00832 ដែលបានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា៖ យូរ សារ៉េត[1] ភេទប្រុស អាយុ៣១ឆ្នាំ (ឆ្នាំ១៩៧៧) មានស្រុកកំណើត...
អនុប្រធានមន្ទីរសន្តិសុខ ស្រុកប្រសូត្រត្រូវបានចាប់ខ្លួនមកគុកទួលស្លែង
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៨ រាជ ឆោម ភេទប្រុស អាយុ៣០ឆ្នាំ[1] ជាអនុប្រធានមន្ទីរសន្តិសុខប្រសូត្រត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកគុកទួលស្លែង។ មជ្ឈមណ្ឌលឯកសារកម្ពុជាបាន សម្ភាសជាមួយឈ្មោះ ស៊ិន សំបូរ ត្រូវជាប្អូនប្រុសបង្កើតរបស់ រាជ ឆោម ដើម្បីដឹងព័ត៌មានលម្អិតអំពី ឆោម ដែលបានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ឆោម៖ ឆោម មានឪពុកឈ្មោះ រាជ ឈឹម និងម្ដាយឈ្មោះ...
អនុយោធាវរសេនាតូច២៣៤ រៀបគម្រោងផ្តួលរំលំបដិវត្តន៍នៅតំបន់អ្នកលឿង
ជិន ថុល ជាអនុយោធាវរសេនាតូច២៣៤ វរសេនាធំ២៣ កងពល២៩០ ភូមិភាគបូព៌ា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកចំនួន២៧នាក់ បានរៀបចំគម្រោងក្បត់ដើម្បីដណ្តើមអំណាចពីបដិវត្តន៍នៅតំបន់អ្នកលឿង ខេត្តព្រៃវែង តាំងពីឆ្នាំ ១៩៧១។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ជិន ថុល ៖ ជិន ថុល[1] ភេទប្រុស អាយុ២៨ឆ្នាំ (ឆ្នាំ១៩៧៧) មានឪពុកឈ្មោះ ជិន លឹម, ម្តាយឈ្មោះ...
ខ្មែរក្រហមសម្លាប់ជនបដិវត្តន៍មិនរើសមុខ
អ្នកចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហមម្នាក់និយាយថា នៅពេលរបបខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ថ្នាក់ដឹកនាំខ្មែរក្រហមមិនឲ្យតម្លៃអ្នកតស៊ូដែលបានបូជាជីវិតប្រព្រឹត្តតាមឱវាទរបស់ខ្លួននោះទេ ប៉ុន្តែបែរជាកាប់សម្លាប់អ្នកតស៊ូគ្មានការសន្ដោសប្រណីទៅវិញ។ អ៊ី ស្រីនាង ឈ្មោះបដិវត្តន៍ អ៊ី សុផាន ហៅ ចាត ភេទស្រី អាយុ៤៦ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ[1]។ សុផាន មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។...
បាត់បង់បងប្អូនបីនាក់ក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ទិត្យ សាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៧ ឆ្នាំ។ សាន ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាន មានបងប្អូនចំនួនបួននាក់។ ក្នុងរបបខ្មែរក្រហម បងប្អូនរបស់សានបីនាក់ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ជាបន្តបន្ទាប់ដោយចោទប្រកាន់ថាជាខ្មាំង។ នៅរបប លន់ នល់ ពេលនោះ សាន រស់នៅភូមិឆ្អឹងពស់...
ប្រធានចម្ការកៅស៊ូតាប៉ាវក្បត់បដិវត្តន៍
អ៊ុន សំអឿន[1] ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធានចម្ការកៅស៊ូតាប៉ាវ មានស្រុកកំណើតនៅភូមិស៊ីកា ឃុំស្វាយអង្គ ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។[2] សំអឿន មានប្រពន្ធឈ្មោះ ឆាយ វឿន ធ្វើការនៅចម្ការកៅស៊ូតាប៉ាវ។ សំអឿន រៀនបានត្រឹមថ្នាក់ទី៦ នៅអនុវិទ្យាល័យស្វាយជ្រំ ហើយនៅឆ្នាំ១៩៧០ បន្ទាប់ពីឈប់រៀន គាត់បានចូលបដិវត្តន៍។ បន្ទាប់មក សំអឿន ត្រូវបានចាត់តាំងជាយោធាស្រុកស្វាយជ្រំ និងក្រោយមកផ្លាស់ប្តូរទៅជាយោធាភូមិភាគបូព៌ា។...
សម្ល និងបាយមួយកូនឆ្នាំង ហូបគ្នាបួននាក់
(ខេត្តព្រៃវែង) អ៊ុយ អៀត មានអាយុ៧១ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អៀត ឈ្មោះ អ៊ុយ ប៉ាត់ និងម្ដាយឈ្មោះ នូ ស៊ុន។ អៀត បានរៀបការជាមួយប្ដីឈ្មោះប៊ុត ឈឿន និងមានកូនប្រុស-ស្រីចំនួនប្រាំនាក់។ សព្វថ្ងៃ អៀត រស់នៅភូមិពាយនាយជាមួយប្តី និងចៅម្នាក់អាយុដប់ឆ្នាំ។ អៀត បានរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា...
ទូច ស៊ុក កងចល័តធ្វើស្រែ
(ខេត្តព្រៃវែង) ទូច ស៊ុក អាយុ៧៥ឆ្នាំ, មានបងប្អូនប្រុស-ស្រី ចំនួនប្រាំមួយនាក់។ ស៊ុក មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ សុន។ ស៊ុក មានស្វាមីឈ្មោះ ជួប និងមានកូនប្រុស-ស្រី ចំនួនប្រាំបីនាក់ (ស្លាប់ម្នាក់)។ ស៊ុក មានស្រុកកំណើតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បន្ទាប់ពីរៀបការក្នុងរបបសង្គមរាស្រ្តនិយម ស៊ុក បានផ្លាស់ប្តូរទីលំនៅមកភូមិពាយនាយ...
ចឹក អ៊ីម អតីតកងចល័ត
(ខេត្តព្រៃវែង) ចឹក អ៊ីម មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ៊ីម សព្វថ្ងៃបានផ្លាស់ប្តូរទីលំនៅមកភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អ៊ីម ឈ្មោះ ចឹក និងម្ដាយឈ្មោះ អឹន។ អ៊ីម ជាកូនទីប្រាំបីក្នុងគ្រួសារដែលមានបង-ប្អូនចំនួន១១នាក់។ អ៊ីម រៀបការក្នុងរបបសង្គមរាស្រ្តនិយម និងមានកូនប្រុស-ស្រីចំនួនប្រាំបីនាក់។ កាលពីកុមារភាព អ៊ីម...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២...
កងចល័តលើកទំនប់ព្រៃក្តួច
(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន...

