Tag: អេង សុខម៉េង

កូនពីរនាក់ស្លាប់នៅបាត់ដំបង

(ស្វាយរៀង) ៖ ម៉ី សុគន្ធ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សុគន្ធ រស់នៅជាមួយ​ប្តី​របស់គាត់​នៅស្រុកកំណើត និង មានកូនពីរនាក់។ នៅក្នុងរបបខ្មែរក្រហម សុគន្ធ រស់នៅក្នុងកងយុវនារីសហករណ៍ជាមួយនឹងនារីផ្សេងៗក្នុងភូមិ។ កូនពីរនាក់របស់គាត់​ត្រូវរស់នៅកងកុមារជាមួយចាស់​ៗ ជាអ្នកមើលថែ។ ចំណែកប្តី ត្រូវ​ទៅ​​​ធ្វើការជាឈ្លបយាមព្រំដែនឆ្ងាយ​ៗ​ពីភូមិ...

កូន១១នាក់ស្លាប់នៅបាត់ដំបង

(ស្វាយរៀង) ៖ កែវ អ៊ិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ អ៊ិន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន១២នាក់ ។ នៅក្នុង​របបខ្មែរក្រហមទ្រព្យសម្បត្តិ និងសត្វពាហនៈគោ ក្របីរបស់ អ៊ិន ត្រូវបានអង្គការប្រមូលទុកសម្រាប់ប្រើប្រាស់រួមក្នុងសហករណ៍។ អ៊ិន មានអាយុប្រមាណជាង៣០ឆ្នាំ ត្រូវបាន​ខ្មែរក្រហមបង្ខំឲ្យទៅរស់នៅតាមសហករណ៍ក្នុងភូមិ។ គាត់ត្រូវធ្វើការគ្រប់បែបយ៉ាងតំាងពីការងារដើរល្បាត​តាមព្រំដែន រហូតដល់ការងាររុករានព្រៃ...

ប្រជាជនមូលដ្ឋាន

(ស្វាយរៀង)៖ ញ្ញាណ ឡូន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់​នៅមើលថែទាំម្តាយចាស់ជរាដែលមានជំងឺវង្វេង។​ ក្នុងរបបខ្មែរក្រហម ឡូន មានអាយុប្រហែល១០ ឆ្នាំ។ គាត់នៅចាំបានថា រយៈពេលពេញមួយរបបនោះអង្គការ​មិនបានជម្លៀស​គាត់ទៅកន្លែងណានោះទេ។ គាត់ជាប្រជាជនចាស់រស់នៅស្រុកកំណើតក្នុងភូមិឃុំបច្ចុប្បន្ន។ ប្រជាជនចាស់​​មានស្ថានភាពរស់នៅងាយស្រួលជាងប្រជាជនថ្មី ទាំងលក្ខខណ្ឌការងារ និងរបបអាហារជាដើម។ ឡូន ដូចប្រជាជនក្នុងភូមិដទៃទៀតដែរ ត្រូវ​បានអង្គការប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈយកទុកប្រើប្រាស់រួមក្នុងសហករណ៍។ គាត់...

ប្អូនពីរនាក់ស្លាប់សោយសារធ្វើទាហាននៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ សួស សារឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ២០ឆ្នាំ។ គាត់ស្ថិតក្នុងកងចល័ត និងមិនទាន់​មានស្វាមី ត្រូវធ្វើការឆ្ងាយៗពីភូមិ​។ សារឿន ត្រូវចល័តទៅមកៗទូទាំងស្រុករមាសហែក​តាមបញ្ជាអង្គការ។ នៅឃុំត្រពាំងស្តៅគាត់ និងប្រជាជនប្រមាណ៣០គ្រួសារផ្សេងទៀត ត្រូវធ្វើស្រែ ជីក និងរែកដីធ្វើទំនប់​ខ្ពស់ៗសម្រាប់ស្តុកទឹក។ ចំណែកកុមារត្រូវដើររកត្រី...

ការរៀបការនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ុក សាវ៉ុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ុន ជាកូនទីបីក្នុងចំណោមបងប្អូនប្រាំនាក់។ ប្អូនថ្លៃពីរនាក់​បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីត​ទាហាន លន់ នល់ ត្រូវ​បានខ្មែរក្រហម​នាំយកទៅសម្លាប់ភ្លាមៗពេល​ខ្មែរក្រហមចូលកាន់​កាប់ខេត្តស្វាយរៀង។ សាវ៉ុន មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនដល់ថ្នាក់ទីដប់...

សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់

(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុ​ង​របប​ខ្មែរក្រហមដោយសារតែជាអតីតទាហាន។ សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបាន​ជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហម​បានចាប់ផ្តើម​បោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូ​របស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាម​ភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់​ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិ​ទំាងអស់មកទុកក្នុងសហករណ៍...

 អ្នកបររទេះ​គោដឹកស្រូវសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ សៅ ហាក់ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនបួននាក់គាត់ជាកូនបង។ ឪពុកឈ្មោះ សៅ ម៉ាក់ ជាអតីតកងជីវពលរបប លន់ នល់ រស់នៅភ្នំពេញត្រូវបានសម្លាប់ នៅពេល​ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅរបបខ្មែរក្រហម ហាក់ រស់នៅស្រុកកំណើតជាមួយប្អូន...

ម្តាយ បងប្អូន និងប្តីស្លាប់សម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អុិន ឆែ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ បាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួនបីនាក់។ ក្នុងរបប លន់ នល់ ឆែ បានរៀបការ និងមានកូនស្រីម្នាក់​។ គាត់រស់នៅជួបជុំគ្នានៅស្រុកកំណើត ភូមិ​ត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ ក្នុងរបបខ្មែរក្រហម​ ដំបូងគាត់អាចរស់នៅជួបជុំគ្នា។ រំលងបាន១ខែអង្គការ​បានបំបែកគាត់...

បងប្រុសនិងសាច់ញាតិពីរនាក់បានស្លាប់

(ស្វាយរៀង) ៖ រាម សុខា មានអាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខាមានបងប្អូនប្រាំនាក់គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកសុខាបានស្លាប់​តាំងពីគាត់មិនទាន់ដឹងក្តីក្នុងសម័យសង្គម​រាស្រ្តនិយម​ដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្រុសបង្កើតម្នាក់ និងសាច់ញាតិផ្សេងទៀតចំនួនពីរនាក់ដែលត្រូវបាននាំយកទៅ​បាត់ដំណឹងរហូត​ដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សុខា មិនបានទៅសាលារៀនដិតដល់ទេ ព្រោះត្រូវរត់តាមម្តាយ និងបងៗដោយសារនៅស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ មានការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ...

អតីតទាហាន លន់ នល់ នៅរស់​រាន​មានជីវិត

(ស្វាយរៀង) ៖ រាម សាវុត អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារុត មានបងប្អូនចំនួនប្រាំនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ សារុត រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបប​សង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្អូនចំនួន៣នាក់ ដែលជាអតីតទាហានសម័យ លន់ នល់។ ឆ្នាំ១៩៧២ ដោយសារឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក សាវុត បានសម្រេចចិត្តចូលបម្រើការងា​រជាទាហាន លន់...

Solverwp- WordPress Theme and Plugin