ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន
ហាន សម្បត្ដិ ភេទប្រុស អាយុ២២ ឆ្នាំ ជាយោធាខ្មែរក្រហមប្រចាំស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ (ឆ្នាំ២០០៥) ត្រូវជាម្តាយ រស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។[1] ខាងក្រោមនេះគឺជាប្រវត្តិរឿងរ៉ាវសង្ខេប និងការបាត់ខ្លួនរបស់សម្បត្តិ ក្នុងរបបខ្មែរក្រហម៖ សម្បត្តិ មានស្រុកកំណើតនៅស្រុកពាមជីលាំង...
អតីតជំនួយការស្រុកស្នួល
ក្រោយចូលរួមជាមួយបដិវត្តន៍ ហៃ ម៉ប់ ហៅសង់ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាលេខាឃុំមានជ័យ គ្រប់គ្រងសេដ្ឋកិច្ច និងដឹកនាំប្រជាជនក្នុងឃុំធ្វើកសិកម្ម។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧ សមមិត្តយី ដែលជាលេខាតំបន់៥០៥ បានបង្កើនការដឹកនាំដល់ សង់ ឲ្យធ្វើជាជំនួយការស្រុកស្នួល។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប និងប្រវត្តិបដិវត្តន៍របស់សង់ តាមរយៈការសម្ភាសន៍របស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ នង សា អាយុ ៥៣ឆ្នាំ[1] ត្រូវជាបងប្រុសរបស់ សង់៖...
ពេទ្យបដិវត្តន៍
នៅឆ្នាំ១៩៧៤ ណេន បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងត្រូវជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ដើម្បីព្យាបាលយោធារបួសក្នុងសមរភូមិប្រយុទ្ធរវាងយោធាបដិវត្តន៍ខ្មែរក្រហម ជាមួយនឹងទាហានរបប លន់ នល់។ ខាងក្រោមនេះជារឿងរ៉ាវរបស់ ណេន ដែលជាជនបដិវត្តន៍ខ្មែរក្រហម៖ នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន ជាកសិករ មានអាយុ៤៨ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។[1] ណេន មានឪពុកឈ្មោះ...
នីរសារ កងពលតំបន់២៣ ភូមិភាគបូព៌ា
ឃួន សុន ហៅ កឹម ផាន[1] គឺជានីរសារកងពលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួន អំឡុងឆ្នាំ១៩៧៨ ពេលធ្វើកម្មភាពបោកគ្រាប់បែកសម្លាប់ឈ្មោះពីន និងណាត ដែលជាកម្មាភិបាលតំបន់២៣។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ផាន ដែលមានឈ្មោះផូ ជាអ្នកសួរចម្លើយ៖ ខ្ញុំឈ្មោះ ឃួន សុន ហៅកឹម ផាន កើតនៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុកសំរោង តំបន់២៣។ ខ្ញុំមានអាយុ២៣ឆ្នាំ(ឆ្នំា១៩៧៨)។ ខ្ញុំចូលរៀននៅអាយុ៦ឆ្នាំ នៅសាលាបឋមសិក្សាព្រៃស្រះ។...
យោធាកងពល៣១០
កូវ ផល្លា ភេទប្រុស អាយុ២០ឆ្នាំ (បាត់ខ្លួន)[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក[2]។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ផល្លា តាមការរៀបរាប់របស់ឪពុក៖ ផល្លា គឺជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៩នាក់ ក្នុងនោះស្រី២នាក់, ទី១-ឈ្មោះកូវ ផល្លា, ទី២-ឈ្មោះ កូវ ផល្លាភ, ទី៣-ឈ្មោះ កូវ ផាន, ទី៤-ឈ្មោះ...
សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣
សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។ អូ មានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ...
យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា
ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូនទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់...
ប្រធានកងធំដឹកជញ្ជូន ស្រុកចន្ទ្រា តំបន់២៣
កែវ ប៉ូ ជាប្រធានកងធំដឹកជញ្ជូនឃុំប្រទី បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ កែវ សាមឿន ត្រូវជាបងស្រី អាយុ ៦៥ឆ្នាំ។[1] ខាងក្រោមនេះគឺជាការរៀបរាប់របស់បងស្រី ពីប្រវត្តិរូបសង្ខេបរបស់ប៉ូ៖ ប៉ូ មានឪពុកឈ្មោះ កែវ សេង និងម្តាយឈ្មោះ សូ ឡុង អ្នកទាំងពីរបានស្លាប់ដោយសារជំងឺក្នុងរបបសង្គមរាស្រ្តនិយម។ ប៉ូ ជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងស្រី៣នាក់ និងប្អូនស្រីម្នាក់។ ក្នុងរបបខ្មែរក្រហមបងស្រីម្នាក់បាត់ខ្លួន,...
ប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ត្រូវចាប់ខ្លួន
នៅពេលចាប់ខ្លួននៅឆ្នាំ១៩៧៨ ព្រំ ប្រាជ្ញ ឈ្មោះបដិវត្តន៍ថង មានអាយុ៤៨ឆ្នាំ ជាប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ ហេង នា មានអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាកូនស្រីរបស់ ព្រំ ប្រាជ្ញ។[1] ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ ព្រំ ប្រាជ្ញ៖ ព្រំ ប្រាជ្ញ មានឪពុកឈ្មោះ...
ជម្លៀសដោយបង្ខំតាមរថភ្លើង
(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...
កុមារខ្មែរក្រហម
(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះមិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...

