ស្រ្តីជម្លៀសតាមរថភ្លើងសម័យខ្មែរក្រហម
(ស្វាយរៀង )៖ ព្រំ ថាន អាយុ៧៧ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ថាន រស់នៅស្រុកកំណើតបានជួបការលំបាកដោយសារត្រូវរត់គេចពីការទម្លាក់គ្រប់បែកជារឿយៗនៅពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម ថាន រស់នៅភូមិក្បាលក្រពើជាមួយគ្រួសារដោយមិនទាន់ត្រូវបានជម្លៀទេ។ នៅក្នុងភូមិទាហានខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្តិមានតម្លៃពីគ្រប់គ្រួសារ ដោយប្រាប់ថា ប្រទេសជាតិដូររបបដោយរដ្ឋលែងឲ្យមានកម្មសិទ្ធិឯកជន រាល់របស់របបផ្សេងៗត្រូវប្រមូលទុកក្នុងសហករណ៍ប្រើប្រាស់រួម។ ក្រដាសប្រាក់ក៏លែងចាយបានទៀតដែរ របស់ទាំងអស់ជារបស់អង្គការ និងមិនអាចទិញដូរជាប្រាក់បានទៀតដែរ។ ចំណែកផ្ទះសម្បែងរបស់ប្រជាជនធំៗត្រូវរុះរើចេញដើម្បីសង់ជាផ្ទះតូចៗ សម្រាប់ប្រជាជនដែលគ្មានផ្ទះស្នាក់នៅ...
ខ្មែរក្រហមបង្ខំខ្ញុំឲ្យធ្វើការទាំងសសៃខ្ចី
(ស្វាយរៀង ) ៖ ព្រំ សារី អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សារី រងទុក្ខលំបាកវេទនា ដោយសារតែគាត់មានផ្ទៃពោះទើបសម្រាលកូន ម៉្យាងវិញទៀតកូនៗ ទាំងបីនាក់របស់គាត់ក៏នៅតូចៗ។ គាត់ ត្រូវបានអង្គការជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅភូមិត្រពាំងត្បាល់ ដោយនៅទីនោះគាត់ត្រូវធ្វើស្រែ និងបុកលាមកមនុស្សសម្រាប់ធ្វើជីនៅអំឡុងពេលគាត់សសៃខ្ចី។ សារី ត្រូវធ្វើការពីព្រឹកម៉ោងប្រាំពីររហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ សារី រៀបរាប់ពីការងាររបស់គាត់នៅសម័យនោះថា ត្រូវងើបពីព្រឹកដើម្បីធ្វើដំណើរទៅកាន់កន្លែងធ្វើការ។ម៉ោងប្រាំពីរព្រឹក សារី...
ក្នុងរបបខ្មែរក្រហមមិនមានការអប់រំ
(ស្វាយរៀង) ៖ ព្រាប ពុត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ពុត នៅជាវ័យកុមារមិនទទួលបានការអប់រំ និងអាហារូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ការលូតលាស់ក្នុងនាមជាកុមារនោះទេ។ ពុត នៅចាំបានថា ពេលខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់ នៅស្រុកភូមិរបស់គាត់មានភាពច្របូកច្របល់ខ្លាំងដោយសារគ្មានរដ្ឋអំណាចគ្រប់គ្រងច្បាស់លាស់។ ពុត បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរប្រើប្រាស់ផ្សេងៗទុកក្នុងសហករណ៍។ ចំណែកផ្ទះធំៗរបស់ប្រជាជនត្រូវបានរុះរើដើម្បីយកឈើទៅសង់ផ្ទះតូចៗសម្រាប់ប្រជាជនណាគ្មានផ្ទះ ឬទើបតែជម្លៀសមក។ ពុត...
យុវជនកងចល័តជីកទំនប់ប្រឡាយ
(ស្វាយរៀង ) ៖ សំ ភាង អាយុ៧៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ភាង និងគ្រួសាររស់នៅភូមិកំណើតបានឃើញពីការទម្លាក់គ្រាប់បែកជារឿយៗពីសំណាក់ទាហានអាមេរិកកាំងក្នុងភូមិ។ អំឡុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលបានជ័យជំនៈលើរបប នល់ នល់ និងបានចូលមកគ្រប់ គ្រង ភូមិ-ឃុំ...
របបខ្មែរក្រហមបានបន្សល់ជំងឺឈឺចង្កេះដល់សព្វថ្ងៃ
(ស្វាយរៀង) ៖ ប៉ុល ហេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៨០ឆ្នាំ រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហេង និយាយថា ក្នុងរបបខ្មែរក្រហមគាត់ត្រូវធ្វើការងារធ្ងន់ៗ គ្មានពេលសម្រាក ជំងឺឈឺចង្កេះបានបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ន។ ក្នុងរបប លន់ នល់ ហេង បានឃើញការទម្លាក់គ្រាប់បែកពីសំណាក់ទាហានអាមេរិកកាំង ក្នុងភូមិជាញឹកញាប់។ ការទម្លាក់គ្រាប់បែកបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់សត្វពាហនៈ ព្រមទាំងបន្សល់រណ្តៅធំៗក្នុងភូមិ។ ហេង បន្តថា...
កងនារីជីកទំនប់ឈានមុខសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ឥន្ទ សាវ៉ាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ាត មានឪពុកឈ្មោះ ឥន្ទ ពិ និងម្តាយឈ្មោះ កោ កេត មានបងប្អូនចំនួន៨នាក់ គាត់ជាកូនទី៥ក្នុងគ្រួសារ។ សាវ៉ាត បានរៀបការក្នុងរបប លន់ នល់ នាឆ្នាំ១៩៧៣ ជាមួយឈ្មោះ កែវ...
បាត់បង់ឪពុកដោយសារជាអតីតអ្នកបើកបរយន្តហោះក្នុងរបប លន់ នល់
(ស្វាយរៀង) ៖ ស នាង រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ នាង ត្រូវតែប្រមូលទ្រព្យសម្បត្តិទាំងអស់ទុកប្រើប្រាស់រួមក្នុងសហករណ៍។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច នាង មានអាយុ១១ឆ្នាំ ត្រូវបានជម្លៀសទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ នាង ត្រូវដើរប្រមូលស្លឹករុក្ខជាតិ និងដើមទន្ទ្រានខេត្តដើម្បីយកមកធ្វើជីសម្រាប់ដាក់ស្រែ។ នាង ត្រូវមើលគោ ក្របី ព្រមទាំងប្រមូលលាមកសត្វផងដែរ។ ដើម្បីទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ...
កូនប្រាំនាក់របស់ខ្ញុំមានជីវិតរស់ដោយសារចេះធ្វើការងារឲ្យខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ុង បាន មានអាយុ៩១ឆ្នាំ ជាកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ឈប់រៀនត្រឹមថ្នាក់ទី៣ ដោយសារប្រទេសមានសង្គ្រាម និងស្ថានភាពគ្រួសារក្រីក្រ។ គាត់បានរៀបការនៅសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនប្រាំនាក់។ ក្រោយមកនៅសម័យ លន់ នល់ គាត់បានទៅរស់នៅជាមួយកូនៗ និងម្តាយ នៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយសារប្តីរបស់គាត់បានស្លាប់។...
ប្តីខ្ញុំបាត់ខ្លួនដោយសារតែជាអតីតទាហាន លន់ នល់
(ស្វាយរៀង) ៖ សោម សារួ មានអាយុ៧០ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារួ ជាកូនទីបីក្នុងចំណោមបងប្អូនចំនួនដប់នាក់។ សារួ មិនទទួលបានការសិក្សាអប់រំច្រើនដោយសារសា្ថនភាពគ្រួសារក្រីក្រ និងគួបផ្សំប្រទេសមានសង្គ្រាម។ សារួ បានរៀបការនៅក្នុងរបប លន់ នល់ ប្តីរបស់គឺជាទាហាន។ សារួ បានបាត់ដំណឹងប្តីក្នុងរបបខ្មែរក្រហមបន្ទាប់ពីត្រូវបានអង្គការនំាយកទៅរៀនសូត្រ។ សារួ ត្រូវបានជម្លៀសពីស្រុកកំណើតទៅខេត្តបាត់ដំបង។ នៅទីនោះ...
ជីវិតប្រជាជនភូមិភាគបូព៌ា
(ស្វាយរៀង) ៖ មាស សារុណ អាយុ៧៦ឆ្នាំ ជាកសិកររស់នៅភូមិ កណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សារុណ និយាយថានៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកជាញឹកញាប់ ដែលជាហេតុនាំឲ្យក្រុមគ្រួសារគាត់ត្រូវរត់គេចរកកន្លែងមានសុវត្ថិភាព។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកកំណើតទៅរស់នៅសហករណ៍ភូមិឃ្លាំង។ សារុណ ធ្លាប់ឃើញខ្មែរក្រហមចាប់ទាហានរបប...
ខ្ញុំជាប់ទោសដោយសារជាអតីតមេក្រុម១០ខ្នង ក្នុងរបប លន់ នល់
(ស្វាយរៀង) ៖ សឹង យាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៤ឆ្នាំ បច្ចុប្បន្ន ជាមេភូមិកណ្តាល រស់នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ឆ្នាំ១៩៧០ យាន រស់នៅជាមួយឪពុកម្តាយ។ គាត់មានតួនាទី ជាមេក្រុម១០ខ្នងក្នុងភូមិ។ គាត់រៀបរាប់ថា សមាជិកគ្រួសារអាចរស់នៅជុំគ្នា ប៉ុន្តែមានការភ័យខ្លាចការទម្លាក់គ្រាប់បែក ដែលតែងតែធ្វើឡើងជាញឹកញាប់នៅទូទាំងខេត្តស្វាយរៀងពិសេសនាពេលយប់។ ឆ្នាំ១៩៧៥ យាន...

