Tag: អេង សុខម៉េង

សុខ ហេង ប្រធានក្រុមទូរលេខនៅមន្ទីរវ.៦៦

ប្រវត្តិសកម្មភាពក្បត់របស់ សុខ ហេង និងបក្ខពួករកឃើញថាបានក្បត់បដិវត្តន៍ដោយចូលរួមជាមួយកម្លាំង សេ.អ៊ី.អា[1] នៅមន្ទីរវ.៦៦ ផ្នែកទូរលេខ។ សកម្មភាពរបស់ ហេង ធ្វើឲ្យខូចខាត ម៉ាស៊ីនទូរលេខ, ម៉ាស៊ីនភ្លើង, ធុងអាគុយ, វិទ្យុទាក់ទង, ទូរស័ព្ទចំនួន៣១គ្រឿង, នាឡិកាវាស់ខ្យល់អុកស៊ីហ្សែន, បំផ្លាញខ្សែអង់តែន និងសម្ភារផ្សេងទៀត​។ ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ ហេង ក្នុងសកម្មភាពក្បត់បដិវត្តន៍៖[2] ហេង មានអាយុ២៥ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទី២...

សង្ឃឹមបដិវត្តន៍នាំសន្តិភាព

អ៊ុង ស្រ៊ុន និយាយថាពេលប្រទេសមានសង្រ្គាម ក្នុងនាមជាយុវជន ត្រូវស្ម័គ្រចិត្ត​ចូលរួមតស៊ូដើម្បីជាតិ និងប្រជាជន។ ទន់ ស្រ៊ុន ឈ្មោះបដិវត្តន៍ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (ឆ្នាំ២០០៦) ធ្លាប់ធ្វើជាយោធា ក្នុងរសេនាតូច នៃកងពល៣១០ តំបន់៥០៥ ក្នុងរបបខ្មែរក្រហម​។[1] ស្រ៊ុន បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់...

ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...

គណៈឃុំសំបុកត្រូវបាននាំមកគុកទួលស្លែងនៅចុងឆ្នាំ១៩៧៨

ចាន់ យឿន គឺជាគណៈឃុំសំបុក ស្រុកក្រចេះ តំបន់៥០៥ ភូមិភាគឦសាន[1] ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ត្រូវបានឃុំខ្លួននៅគុកទួលស្លែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងយុទ្ធនាការបោសសម្អាតខ្មាំងភូមិភាគនេះ យឿន រងការចោទប្រកាន់ថាក្បត់នឹងបដិវត្តន៍។ ចាន់ យឿន[2] ភេទប្រុស បាត់ខ្លួននៅអាយុ៣១ឆ្នាំ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ ចាន់ ណារ៉េត[3] អាយុ៤១ឆ្នាំ ត្រូវជាកូនស្រី។ កូនស្រីរបស់យឿន រៀបរាប់ថា យឿន...

យុទ្ធជនជួលជុលផ្លូវរថភ្លើងត្រូវបាននាំមកគុកទួលស្លែង

លាង ឃី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការងារនៅស្ថានីយរថភ្លើងបានបាត់ខ្លួន[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ យឹម កៃហៀក[2] អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយ។ ឃី មានឪពុកឈ្មោះ តាន់ ឆៃ (ស្លាប់នៅឆ្នាំ១៩៧៥) មានបងប្អូនចំនួន១០នាក់ (ស្រីប្រាំពីរនាក់) និងមានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ កាលពីកុមារភាព ឃី...

ប្រធានវរសេនាតូចកងពល៣១០ ក្លាយជាអ្នកទោសគុកទួលស្លែង

ឯកសារប្រវត្តិរូប I0៩៣៩៨ របស់ អៀម ខុន ហៅ ខែម ភេទប្រុស អាយុ២៦ឆ្នាំ បង្ហាញថាគាត់ត្រូវ​បានបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង[1]ក្នុងឆ្នាំ១៩៧៦។ ជួបសម្ភាសន៍ជាមួយ​ឈ្មោះ បេត ថោង អាយុ៦៥ឆ្នាំ ត្រូវជាបង​ថ្លៃរបស់ អៀម ខុន ហៅ ខែម។ ខុន មានឪពុកឈ្មោះ អៀម ឃឹម, ម្ដាយឈ្មោះ នាង...

មនុស្សស្លាប់ជារឿងងាយក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ដុំ សាគុណ អាយុ៥៥ឆ្នាំ ជាកសិករ រស់នៅភូមិបិតទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើតគាត់ធ្លាប់រស់នៅ តាំងពីមុនរបបខ្មែរក្រហម។ របបខ្មែរក្រហមក្នុងវ័យ​កុមារភាព សាគុណ និងគ្រួសារត្រូវបានជម្លៀសទៅតំបន់ភ្នំត្រជាក់ចិត្ត ភូមិដំណាក់រ៉ុន ខេត្តបាត់ដំបង។ ទៅដល់ទីនោះ សាគុណ និងគ្រួសារផ្សេងៗទៀតត្រូវ​បានបំបែកឲ្យរស់នៅផ្សេងពីគ្នា សាគុណ រស់នៅក្នុងកងកុមារឆ្ងាយពីឪពុក ម្តាយ។ ជីវិតទៅដល់ខេត្តបាត់ដំបង សាគុណ...

បាត់ដំណឹងកូនដោយសារចូលធ្វើបដិវត្តន៍

ម្តាយរបស់ជនបដិវត្តន៍ខ្មែរក្រហមម្នាក់ ថ្លែងថាដោយសារតែប្រទេសមានសង្គ្រាម​ បាន​បាត់ដំណឹងកូនរហូតមកដល់សព្វថ្ងៃ។ ក្នុងបទសម្ភាសរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ ប៊ី សុន មានអាយុ៧៩ឆ្នាំ[1] រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្តល់ព័ត៌មានទាក់ទងនឹងកូនរបស់គាត់ ឈ្មោះ គ្រប់ សុង ហៅរួន មានអាយុ២៣ឆ្នាំ[2] ធ្លាប់ជាយោធាកងធំ, កងពល៣១០, ភូមិភាគបូព៌ា(២០៣) ដែលបានបាត់ខ្លួន។ ម្តាយរបស់សុង និយាយថា សុង...

កងផលិតជីឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឃុត នួន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នួន បច្ចុប្បន្នរស់នៅជាមួយចៅកំព្រាអាយុ១០ឆ្នាំម្នាក់។ កាលពីកុមារភាព នួន រៀនបានត្រឹមថ្នាក់ទី៣ (សង្គមចាស់)។ នួន បានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះ ក្នុងសម័យខ្មែរក្រហមដូច្នេះថា៖ កាលពីអំឡុងរបបខ្មែរក្រហម គាត់ធ្វើការស្ទើរគ្មានពេលសម្រាកប៉ុន្តែមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។ កាលនោះ នួន មានអាយុប្រហែល១៤ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ដោយសារតែគាត់មានមាឌល្អិតតូចជាងគេ។ អង្គការបានឲ្យគាត់រៀនសូត្របានតិចតួច១​ម៉ោង...

កងភ្ជួរស្រែ និងដឹកសំណាប ឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) អ៊ុយ អឿន មានអាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អឿន មានកូនចំនួន ៩នាក់ ក្នុងនោះស្រី៥នាក់។ អឿន បានថ្លែងប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅរបបខ្មែរក្រហម គាត់រស់នៅស្រុកកំណើតក្នុងនាមជាប្រជាជនមូលដ្ឋានបានជួបប្រទះការលំបាកដូចប្រជា​ជន​ដទៃទៀតក្នុងភូមិដែរ។ អឿន បន្តថា នៅពេលនោះខ្មែរក្រហម បានកំណត់ការរស់នៅរបស់ប្រជាជនទាំងអស់មានភាពស្មើគ្នា ដោយកងឈ្លបបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទាំងអស់របស់ប្រជាជនយកទៅទុកក្នុងសហករណ៍ ហើយប្រជាជនតម្រូវ​ឲ្យទៅរស់នៅរួម, ធ្វើការរួម...

ប្រធាននយោបាយ ឃ៥៥ តំបន់២១ ភូមិភាគបូព៌ា ក្លាយជាអ្នកទោស

ឯកសារលេខ J00609[1] ជាកំណត់ហេតុសួរចម្លើយរបស់ អ៊ុច សាន ជាប្រធាននយោបាយឃ៥៥ ក្រសួងសន្តិសុខតំបន់២១ នៃភូមិភាគបូព៌ា។ សាន ជាកម្មាភិបាលថ្នាក់តំបន់ម្នាក់ត្រូវបានរបបខ្មែរក្រហមចោទប្រកាន់ថាចង់ផ្តួលរំលំរបប​ខ្មែរក្រហមតាមរូបភាពធ្វើបដិវត្តន៍បំផ្លាញបដិវត្តន៍។ ក្នុងកំណត់ហេតុសួរចម្លើយដែលមានស្នាមមេដៃ របស់សាន គាត់បានឆ្លើយដាក់មនុស្សចំនួន២២នាក់ បានចូលរួមធ្វើ​សកម្មភាពបំផ្លាញបដិវត្តន៍។ ខាងក្រោមនេះជាកំណត់ហេតុសួរចម្លើយរបស់ សាន ដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង១២​ថ្ងៃត្រង់៖ អ៊ុច សាន ឈ្មោះបដិវត្តន៍ហៅសាន មានអាយុ៣២ឆ្នាំ[2] និងមានទីកន្លែងកំណើតនៅភូមិពង្រ...

Solverwp- WordPress Theme and Plugin