ការនឹករឭកដល់ប្អូនថ្លៃដែលបានស្លាប់
ផាន ចងចាំ និងនឹករឭកដល់ប្អូនថ្លៃប្រុសម្នាក់ ជាយោធាខ្មែរក្រហម ដែលត្រូវបាន អង្គការនាំទៅសម្លាប់ នៅតំបន់ចំពុះក្អែកដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុស។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន ធ្លាប់ទៅស្វែងរកអដ្ឋិធាតុប្អូនថ្លៃនៅតំបន់ចំពុះក្អែកដែរ ប៉ុន្តែមិនអាចសម្គាល់បានដោយសារតែមានអដ្ឋិធាតុជនរងគ្រោះដែលតម្កល់ទុកច្រើនពេកនៅទីនោះ។ ផន ផាន ជាកសិករ, មានអាយុ៧៨ឆ្នាំ, មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ផាន មានប្រពន្ធឈ្មោះ ជា សឿន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។...
ហូបកន្ទក់ជំនួសបាយ
(ខេត្តព្រៃវែង) “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការហូបអាហារមិនគ្រប់គ្រាន់ ត្រូវហូបកន្ទក់ជំនួសបាយ។ ទិន្នផលស្រូវដែលខ្ញុំ និងប្រជាជនបង្កបង្កើនផលបាន ត្រូវដឹកចេញស្ទើរតែអស់ពីសហករណ៍ធ្វើឲ្យខ្វះស្រូវ។ ថ្ងៃខ្លះខ្ញុំត្រូវហូបកន្ទក់ជំនួសបាយលាយជាមួយសម្លព្រលឹត ” ។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ឈ្មោះ ប៊ុន សារិន អាយុ៩២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សារិន មានកូនចំនួន១០នាក់ (ស្រី៥)។ សារិន បានថ្លែងថានៅក្នុងរបប...
ម៉ាត់ ឡេះ ខ្មែរក្រហមចោទថាជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងជួរទ័ពបូព៌ា
ម៉ាត់ ឡេះ[1] ភេទប្រុស គឺជាទាហានពលទោ នៅក្នុងអនុកងធំ១៦, រវ៥៤២, វរសេនាធំ១៥៤ នៃកងពលទី៤។ នៅពេលចាប់ខ្លួន ឡេះ មានអាយុ៣០ឆ្នាំ និងមានស្រុកកំណើតនៅ ភូមិអរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅអាយុ១២ឆ្នាំ ឡេះ មកធ្វើជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ក្រោយពីធ្វើជាកម្មករ៣ឆ្នាំគាត់បានត្រលប់ទៅខេត្តបាត់ដំបងវិញ។ នៅឆ្នាំ១៩៦៦ ឡេះ...
ប្រវត្តិប្រធានមន្ទីរសន្តិសុខ ស្រុកកោះជ័យ ក្បត់អង្គការបដិវត្តន៍
ថោង ឈឺន ប្រធានមន្ទីរសន្តិសុខស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៧។ ក្នុងប្រវត្ដិសកម្មភាពក្បត់ដែលសួរដោយឆ្មាំគុកឈ្មោះ ថន ចុះថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៧៧ ឈឺន បានផ្តល់ចម្លើយពីកម្លាំងក្បត់ដែលមានឋានៈចាប់ពីគណៈតំបន់២៤ រហូតដល់ប្រជាជនជាកសិករសរុបចំនួន៤០នាក់។ កម្លាំងក្បត់ដែលមានក្នុងប្រវត្ដិសកម្មភាពក្បត់របស់ ឈឺន ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួន។ ថោង ឈឺន[1] ភេទប្រុស អាយុ៥១ឆ្នាំ (ពេលចាប់ខ្លួន) មានស្រុកកំណើតនៅភូមិស្នាយព្រឹម...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ឆុន បានថ្លែងថា គាត់សម្រាលកូនបានរយៈពេលតែ១ខែ ត្រូវបានកងឈ្លបឃុំតម្រូវឲ្យទៅធ្វើស្រែដើម្បីទទួលបានរបបអាហារប្រចាំថ្ងៃ។ “កូនតូចរបស់ខ្ញុំហ្នឹង ខ្ញុំគ្មានសិទ្ធិចិញ្ចឹមមើលថែដោយផ្ទាល់ទេ។ គេប្រាប់ខ្ញុំថាកូនទុកឲ្យចាស់ៗជាអ្នកមើមិត្តឯងខំតែធ្វើការទៅ”។ ហែម ឆុន ភេទស្រី អាយុ៦៨ឆ្នាំ(២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆុន មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ ឆុន ម្នាក់បានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច...
កុមារឃ្វាល គោក្របី ក្នុងកងកុមារសម័យខ្មែរក្រហម
(ព្រៃវែង)៖ ស៊ីម និយាយថា៖ “ខ្ញុំមិនបានទៅសាលារៀនទេនៅសម័យខ្មែរក្រហម ព្រោះអង្គការតម្រូវឲ្យទៅឃ្វាលគោក្របីនៅក្នុងកងកុមារ”។ ស៊ី ស៊ីម ភេទស្រី អាយុ៥៣ឆ្នាំ(សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស៊ីម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់។ ស៊ីម មានម្តាយឈ្មោះ វ៉ន និងឪពុកឈ្មោះ អ៊ុត។ ក្រោយរបបខ្មែរក្រហម ស៊ីម...
ប្រជាជន២៥នាក់ ស្ទូងស្រូវ១ហិចតា ក្នុង១ថ្ងៃ
(ខេត្តព្រៃវែង) យ៉ាវ៖ “ខ្ញុំស្ទូងសូ្រវលឿនណាស់ក្នុងសម័យខ្មែរក្រហម ដោយសារខ្ញុំខ្លាចគេមិនផ្តល់អាហារ។ ខ្ញុំឈឺក៏មិនហ៊ានឈប់ដែរ ចេះតែខំ ខំទៅដើម្បីអាហារ”។ អោ យ៉ាវ មានអាយុ៧៣ឆ្នាំ (សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ យ៉ាវ មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ យ៉ាវ មានឈ្មោះ ប្រាជ្ញ អោ និងម្តាយឈ្មោះ នៅ យ៉ាន។...
កងឈ្លបឃុំមេបុណ្យដែលទទួលការស្រឡាញ់ពីប្រជាជន
(ខេត្តព្រៃវែង) យិន៖ “ខ្ញុំទទួលបានក្តីស្រឡាញ់ពីប្រជាជនដោយសារមិនរាយការណ៍ពីការប្រព្រឹត្តិកំហុសឆ្គងរបស់ប្រជាជនប្រាប់ដល់អង្គការ” ។ សុខ យិន មានអាយុ៦៥ឆ្នាំ(២០២៤) បច្ចុប្បន្នរស់នៅភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់មានបងប្អូន៥នាក់។ យិន ឈប់រៀនត្រឹមថ្នាក់ទី១០(សង្គមចាស់) នៅបឋមសិក្សាក្នុងភូមិ។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះៗ។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ យិន រស់នៅភូមិចចក១ ឃុំមេបុណ្យ។ កងឈ្លបភូមិបានបែងចែកប្រជាជនជាក្រុម និងជាសហករណ៍។ គ្រួសាររបស់...
អ្នកកាត់ដើមកំប្លោកយកមកស្លក្នុងសម័យខ្មែរក្រហម
ស៊ូស សម អាយុ៨២ឆ្នាំ (២០២៤) មានស្រុកកំណើតនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់រស់នៅជាមួយកូនស្រី នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម មានស្វាមីឈ្មោះ ជា ប៊ុន និងមានកូន៤នាក់ ស្រី៣នាក់។ ឪពុករបស់សម ឈ្មោះ ស៊ូស និងម្ដាយឈ្មោះ សែត។...
លើកភ្លឺស្រែ១ថ្ងៃ ប្រវែង១៥ម៉ែត្រ
(ខេត្តព្រៃវែង) ប្រាក់ សារុន អាយុ៧៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងចៅៗ នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ គាត់មានប្រពន្ធឈ្មោះ ឆេង សាម៉ន និងមានកូនចំនួន៥នាក់(ប្រុស៤នាក់)។ ឪពុករបស់ សារុន ឈ្មោះ ស្រី អ៊ី និងម្តាយឈ្មោះ ព្រាប សាត (អ្នកទាំងពីរបានស្លាប់)។ នៅថ្ងៃទី១៨...
រៀបការចំនួន២គូក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់...

