Tag: អត្ថបទប្រចាំសប្តាហ៍

ចម្លងចេញពីចម្លើយសារភាពរបស់ អ៊ុន ឃន នាទីជាប្រធានក្រុមឡានទឹក

នៅក្នុងចម្លើយសារភាពរបស់ អ៊ុន ឃន ដែលបានស្រង់ចេញពីឯកសារបានឆ្លើយជូនអង្គការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧។ ឃន ត្រូវបានអង្គការចោទប្រកាន់ថាជាសមាជិកសេ.អ៊ី.អា (CIA) និងបានធ្វើស​ក​ម្មភាពក្បត់។ ខាងក្រោមនេះជាខ្លឹមសារនៃចម្លើយចំនួន ១៧ទំព័រ របស់ ឃន នាទីជាប្រធានក្រុមឡានទឹក៖​[1] អ៊ុន ឃន ឈ្មោះបដិវត្តន៍ អ៊ុន យន មានអាយុ ២១ឆ្នាំ និងមានទីលំនៅភូមិបឹង ឃុំរាយពាយ ស្រុកកងមាស...

ប្រវត្តិរូបបដិវត្តន៍របស់ អ៊ឹម រី

អ៊ឹម រី ហៅ យ៉េង មានអាយុ ៤៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រមែង ឃុំក្រាំងស្បូវ ស្រុក​ឈូក ខេត្តកំពត។ យ៉េងមានឪពុក ឈ្មោះ ណី ហើយម្តាយឈ្មោះ យន់។ យ៉េង ជា​កូន​ច្បង​ក្នុង​គ្រួសារដែលមានបងប្អូនចំនួន ៤នាក់ គឺទី១ ឈ្មោះ អ៊ឹម រី ហៅ យ៉េង (ម្ចាស់​ប្រវត្តិ​រូប​)​,...

ពេទ្យបដិវត្តន៍ ព-១

នៅឆ្នាំ១៩៧៨ ម៉ុក ផុន មានអាយុប្រមាណ១៦ឆ្នាំ[1]​ ត្រូវ​បាន​របប​ខ្មែរ​ក្រហម​ចាត់​តាំង​ឱ្យ​មក​ធ្វើពេទ្យផ្នែកកុមារ និង​សម្ភព នៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច។ នៅខែមីនា ឆ្នាំ១៩៧០ មុន​ពេល​មាន​រដ្ឋ​ប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ម៉ុក ផុន ប្រកបរបរធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈជាកសិករកណ្តាលថ្នាក់ក្រោម រស់នៅភូមិវាលត្បាល់ ឃុំ​មាន​ជ័យ ស្រុកឈូក ខេត្តកំពត។ ម៉ុក ផុន មានឪពុកឈ្មោះ...

អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា

នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើ​ជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាង​ក្រោម​នេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖ ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែ​សំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង...

ទាហានរបប លន់ នល់ ដែលនៅរស់

បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបប​នេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុត​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។...

គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម

នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ​ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំ​មុន៖ អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន...

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...