ឆ្លងកាត់ទុក្ខលំបាកជាច្រើន

ទឹម ហាន រស់នៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង ស្រុកបា្រសាទបាគង ខេត្តសៀមរាប​ (២០២១)

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៤ ទឹម ហាន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ ហាន រស់នៅភូមព្រំកុដ្ឋ ឃុំបល្ល័ង ស្រុកបា្រសាទបាគង ខេត្តសៀមរាប។

នៅរបបខ្មែរក្រហម ហាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅក្នុងសហករណ៍។ ហាន ក៏ដូចប្រជាជនខ្មែរឯទៀត ត្រូវរស់នៅ និងឆ្លងកាត់ទុក្ខលំបាកជាច្រើននារបបនោះ ដែលធ្វើឲ្យប៉ះពាល់សុខភាពរាងកាយមកទល់សព្វថ្ងៃ។ ហាន និយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម ជារឿងយុត្តិធម៌សម្រាប់រូបគាត់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

សព្វថ្ងៃ ហាន ធ្វើជៀលពីដើមល្ពាក់លក់ ដើម្បីចិញ្ចឹមជីវិត។ ហាន មានជំងឺក្រពះពោះវៀន និងមានជីវភាពខ្វះខាត៕

សម្ភាសដោយ ដន ហុគី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin