ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ

ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី ប្រតិបត្តិការនិងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ ដែលបង្កជាការរំខានធ្វើឡើងកៀកទៅនឹងសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក អាចមើលឃើញថាសកម្មភាពរបស់ប្រទេសថៃ គឺជាការផ្ទុះឡើងបណ្ដោះអាសន្ន ដាច់ដោយឡែក និងមានកម្រិតក្នុងបរិបទជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរយ៉ាងណាក្តី វាអាចជាសកម្មភាពទៅរួចដែលបង្ហាញថាទំហំជម្លោះបន្តកើនឡើង មានឫសគល់ពីបញ្ហាដទៃ ដែលមិនមែនជាបញ្ហាតូចតាចខាងលើអស់នេះ។ ខ្ញុំបារម្ភថា យើងកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មី និងគ្រោះថ្នាក់ជាងមុន ដែលភាពសុទិដ្ឋិនិយមនៃផ្លូវឆ្ពោះទៅរកសន្តិភាពជាជំហានៗនឹងរលាយបាត់សូន្យ ហើយយើងនឹងប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ ដែលនឹងគ្មានអ្នកឈ្នះ ឬអ្នកចាញ់ គឺមានតែជនរងគ្រោះទាំងសងខាង និងផលវិបាកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះប្រជាជនកម្ពុជានិងថៃតែប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកថែមទៀតផង។

ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥

កំណត់សម្គាល់៖

បញ្ហាព្រំដែននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin