ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា

ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ដែលយោធាថៃចាត់ទុកថាជាឈ្លើយសឹក អាចស្របតាមមាត្រា២នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ខណៈភាគីម្ខាងនៃជម្លោះអាចឃុំខ្លួនឈ្លើយសឹករហូតទាល់តែជម្លោះបានបញ្ចប់។ ទោះបីជាយ៉ាងណាក្តី ទង្វើរបស់ថៃនេះមិនបានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដោយសុចរិត ដើម្បីផលប្រយោជន៍នៃការថែរក្សាសន្តិភាព និងការបញ្ឈប់សង្គ្រាមនោះទេ។ ឈ្លើយសឹកត្រូវតែដោះលែង និងបញ្ជូនត្រលប់ទៅកាន់មាតុភូមិវិញដោយគ្មានការពន្យាពេលឡើយ នៅពេលដែលសង្គ្រាមបានបញ្ចប់ទៅហើយ។

ហេតុនេះ នៅពេលបទឈប់បាញ់បានចូលជាធរមាន ការឃុំខ្លួនឈ្លើយសឹកនៅតែបន្ត គឺបានបញ្ជាក់អំពីចេតនារបស់ថៃក្នុងការបន្តធ្វើសង្គ្រាម។

ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥

រូបភាព៖ បណ្តាញសង្គមកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin