អ៊ុន យីណាន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ
អ៊ុន យីណាន
នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំដែលបានរៀបចំកម្មវិធីសន្និសីទលើកទីមួយនេះឡើងក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានរយៈពេលបីថ្ងៃ។ តាមរយៈការចូលរួមសន្និសីទលើកទីមួយនេះ នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ប្រវត្តិសាស្ត្រ និងផ្នែកច្បាប់ជាដើម ជាពិសេសបានជួបជាមួយវាគ្មិនទាំងជាតិ និងអន្តរជាតិដែលវាគ្មិនបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងជាច្រើនរួមទាំងដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមផងដែរ។
ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសឲ្យរូបនាងខ្ញុំ និងអ្នកស្ម័គ្រចិត្តទាំងអស់បានចូលរួមក្នុងកម្មវិធីមួយនេះ។ នាងខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំរួមទាំងក្រុមការងារ និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។