ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន

(សៀមរាប) ៖ យាយ​ ពេជ្យ មានអាយុ៨៣ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ​ពេជ្រ​ បានរៀបការតាំងពីមុនសម័យសាធារណរដ្ឋខ្មែរ។​

នៅក្នុងរបបសាធារណរដ្ឋខ្មែរ​ មានការទម្លាក់គ្រាប់​បែកដែលធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិដូចជាកង់ និ​ង​ម៉ូតូ​។​ ខ្មែរក្រហមបានវាយចូលមកក្នុងខេត្តសៀមរាបនៅឆ្នាំ១៩៧៣។​

នៅពេលខ្មែរក្រហមបានចូលមកគ្រប់គ្រង​ភូមិ​ ពេជ្យមានអាយុ២៥ឆ្នាំ។​ គាត់ត្រូវបានជម្លៀសទៅខេត្តកំពង់ចាមវិញដោយសារតែប្តីគាត់មានតួនាទីជាអ្នកបើកឡាននិងធ្វើឡានឲ្យទាហានខ្មែរក្រហមដែលមានឋានៈខ្ពស់​។​ ​​ ពេជ្រ មានប្អូនម្នាក់ដែលជាគ្រូបង្រៀន បន្ទាប់មកប្អូនរបស់ពេជ្រត្រូវបានគេយកទៅសម្លាប់។​ ពេជ្រ ទទួលបានដំណឹងនេះពីអ្នកដែលបានឃើញទាហានខ្មែរក្រហមយកប្អូនគាត់ទៅសម្លាប់ផ្ទាល់។ ពេជ្រ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ដូចជា ឃើញអ្នកទោសត្រូវបានគេដឹកទាំងឡានៗដើម្បីយកទៅសម្លាប់នៅកន្លែងណាមួយ។​

រឿងរ៉ាវដែលពេជ្រ ចាំមិនភ្លេចនោះគឺការអត់ឃ្លាននៅសម័យខ្មែរក្រហម។​ គាត់មិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។​ ទោះបីជាប្ដីរបស់ពេជ្រជាអ្នកធ្វើកាសម្រាប់ទាហានខ្មែរក្រហមក៏ដោយ ក៏ ពេជ្រ រួមទាំងគ្រួសារត្រូវតែបរិភោគអាហាររួមជាមួយអ្នកនៅក្នុងជុំរុំ។ នៅពេលដែល ពេជ្រ បានទៅដល់ខេត្តកំពង់ចាម គាត់ត្រូវបានទាហានខ្មែរក្រហមឲ្យលើកភ្លឺស្រែ និងស្ទូងស្រូវ។​

គាត់ក៏បាននិយាយបន្ថែមថា គាត់មិនដែលហ៊ានធ្វើអ្វីមួយឲ្យខុសនោះទេ។​ កំហុសមួយអាចនឹងធ្វើឲ្យពេជ្របាត់ខ្លួនបាន ដូចនេះ ពេជ្យរស់នៅដោយមានភាពខ្លាចរអារជារៀងរាល់ថ្ងៃ ព្រមទាំងចៀសវាងនូវសកម្មភាពណាមួយដែល​អាចធ្វើឲ្យគាត់វិនាសបាន។​

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ពេជ្រនិងគ្រួ សារ​​​បានរើមកនៅខេត្តសៀមរាបដែលជាទីលំនៅឋានសព្វថ្ងៃរបស់ខ្លួន។​ សព្វថ្ងៃ ពេជ្រមិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ។​ គាត់មានជំងឺ ដែល​មនុស្សចាស់ជួបប្រទះ ហើយគាត់មានភាពលំបាកក្នុងការដើរ។​ ពេជ្រ រស់នៅជាមួយកូនរបស់គាត់ដែលប្រកមរបរដាំដំណាំបន្តិចបន្តួចនៅជុំវិញផ្ទះរបស់ខ្លួន។​ ពេជ្រមិនបានទទួលការព្យាបាលថ្នាំពេទ្យទេដោយ​សារ​មិនសូវមានទំនុកចិត្ត។​ គាត់ភាគច្រើនប្រើប្រាស់ថ្នាំខ្មែរបុរាណ។

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin