សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយ លោក វីទិត ម៉ុនតាផន គឺគ្មានអត្ថន័យអ្វីទេ

ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។ សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥

យោង៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យមានសន្តិភាព ប៉ុន្តែគេចវេះមិននិយាយដល់ការចោទប្រកាន់ពីការរំលោភបំពាននានារបស់ប្រទេសថៃ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin