ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

ខ្ញុំឈ្មោះ ញុក់ ង៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាប់ការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយជិះរថភ្លើងឲ្យខ្ញុំបានសិក្សានិងជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ក្នុងដំណើរទស្សនកិច្ចនោះខ្ញុំបានទៅទស្សនាប្រាសាទបន្ទាយឆ្មារប៉ុន្តែជាអកុសលខ្ញុំបានដើរមើលជុំវិញប្រាសាទឃើញប្រាសាទមានសភាពបែកបាក់ជាច្រើន។ ប្រាសាទដែលនៅជារូបរាងល្អប្រហែលនៅ២០%ប៉ុណ្ណោះ ដោយសារការបែកបាក់ដោយសារសង្គ្រាម ធម្មជាតិ និងអាយុកាលរបស់ប្រាសាទ។ ខ្ញុំជាយុវជនជំនាន់ក្រោយពិតជាសោកស្តាយចំពោះការបែកបាក់ប្រាសាទដែលដូនតាបានកសាង ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញស្នាដៃដ៏អស្ចារ្យ។

អត្ថបទដោយ៖ ញុក់ ង៉ៅ

ប្រែសម្រួលដោយ៖ មេត្តា​ ដារ៉ារដ្ឋ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin