សាយ កែវ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ
សាយ កែវ
ចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ចំពោះការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» គឺជាកម្មវិធីមួយដែលបានផ្ដល់នូវទិដ្ឋភាពថ្មីៗយ៉ាងច្រើនសម្រាប់ខ្ញុំហើយអ្វីដែលថ្មីនោះគឺបានជួបជាមួយអ្នកចូលរួមចម្រុះជាតិសាសន៍មកពីប្រទេសនានាលើពិភពលោកព្រមទាំងថ្នាក់ដឹកនាំដែលមានតួនាទីធំៗនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះគឺការទស្សនាការបញ្ចាំងខ្សែភាពយន្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាខ្សែភាពយន្ដមួយពោរពេញទៅដោយអត្ថន័យអប់រំ និងបានបង្ហាញអំពីការផ្សារភ្ជាប់វិស័យសិល្ប:ទៅនឹងតថភាពសង្គមជាក់ស្ដែង ហើយអ្វីដែលខ្ញុំរៀនសូត្របានអំពីកម្មវិធីសន្និសីទនេះគឺការបង្កើតទំនាក់ទំនងថ្មី និងបានសិក្សាស្វែងយល់អំពីរបបខ្មែរក្រហមបានកាន់តែសុីជម្រៅ និងច្បាស់លាស់ជាងមុនថែមបានមួយកម្រិតទៀតបន្ថែម។ លើនេះទៅទៀតគឺការទទួលបានគំនិតអប់រំថ្មីៗអំពីសំណាក់វាគ្មិនដែលជាជនបរទេសនិងថ្នាក់ដឹកនាំនៅតាមក្រសួង និងស្ថាប័នផ្សេងៗ នៅក្នុងប្រទេសកម្ពុជាពីលើចំណុចដែលបានលើកឡើងខាងលើគឺការបានស្គាល់ទីស្នាក់ការនៃតុលាការខ្មែរក្រហមដែលមានឈ្មោះពេញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.វ.ត.ក វាជាលើកទីមួយរបស់ខ្ញុំ ដែលបានមកកាន់ទីកន្លែងនេះផ្ទាល់។
ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកអ៊ំ ឆាំង យុ ដែលជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានអនុញ្ញាតឲ្យរូបខ្ញុំបាទបានចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នេះ។
សូមអគុណ!