តាត និត អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ឆ្នាំង

តាត និត

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលអញ្ជើញខ្ញុំបាទកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឲ្យចូលរួមសន្និសីទ«អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នេះខ្ញុំបាទក៏ដូចជាយុវជនស្ម័គ្រចិត្តដទៃទៀតពិតជាសម្ដែងនូវសុទិដ្ឋិនិយមដ៏ឧត្តុងឧត្តម ខ្ញុំបាទមានអំណរអរគុណចំពោះអ្នកដែលផ្ដួចផ្ដើមបង្កើត នៃសន្និសីទជាពិសេស គឺមជ្ឈមណ្ឌលឯកសារកម្ពុជា និងសមាជិក សមាជិកាដែលបានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សន្និសីទនេះបានបង្ហាញអំពីតថៈភាពសង្គមនាកាលពីអតីតកាលដែលខ្ញុំបាទនឹកស្មានមិនដល់ថាកម្ពុជាមានវិបត្តិសង្គ្រាមដូច្នេះសោះ។ ពិសេសជាងគេ គឺយុវជនរស់តាមបណ្ដាខេត្តនានា ដែលធ្វើកិច្ចការងារស្ម័គ្រចិត្ត មានទំនាក់ទំនងបង្កើតបានជាសមត្ថភាព និងផ្លាស់ប្ដូរនៅបទពិសោធន៍អំពីបំណិនជីវិតពីអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដូចគ្នា។ យើងខ្ញុំតែងតែរួមគ្នាគិតគូររួមគ្នារកសំណួរអំពីបញ្ហារបស់សង្គមជាតិ និងពង្រឹងការគិតឲ្យស៊ីជម្រៅលំអិតគ្រប់ចំណុច ដើម្បីធានានូវការអប់រំឲ្យក្មេងជំនាន់ក្រោយបានដឹងកាន់តែច្បាស់ ពីរបបឃោរឃៅដែលធ្លាប់កើតមាននៅកម្ពុជា។ រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់អប់រំកុមារ យុវជនតាំងពីថ្នាក់មតេ្តយ្យសិក្សារហូតដល់វិទ្យាល័យ និងឧត្តមសិក្សា ដើម្បីឲ្យសិស្សានុសិស្សយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាគ្រប់សម័យកាល។ ខ្ញុំបាទសូមអភ័យទោសកំហុសទាំងកាយវិការ និងសម្ដី។

មួយវិញទៀតក៏សូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ។ សូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលប្រសុខគ្រប់ប្រការ។ សូមជូនពរអស់ លោក លោកស្រី ជួបតែ ពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin