យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ
យ៉ុង ផល្លីន
នៅអំឡុងពេលខ្ញុំបានចូលរួមក្នុងកម្មវីធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំបាទពិតជាទទួលបានចំណេះដឹងថ្មីៗ និងមតិល្អៗដែលលោក លោកស្រី ឯកឧត្ដម និង វេជ្ជបណ្ឌិត បានបង្ហាញមកកាន់ អ្នកស្ម័គ្រចិត្ត និងប្រជាជនដែលបានរួចផុតពីអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
ថ្ងៃបើកកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញវត្តមាន និងមានប្រសាសន៍ល្អៗអំពីការទប់ស្កាត់មិនឲ្យមានអំពើប្រល័យពូជសាសន៍កើតមានម្ដងទៀត និងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ចូលរួមទប់ស្កាត់មិនឲ្យរបបដ៏ខ្មៅងងឹតមួយនេះវិលមកវិញជាដាច់ខាត់។
ថ្ងៃទី២នៃកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានលោកវេជ្ជបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ទាក់ទងនឹងសុខភាពយូរឆ្នាំបានបើកកម្មវិធីអប់រំរយៈពេលមួយម៉ោង នៅពេលរសៀលដល់លោកយាយលោកតា ដែលមានវត្តមាននៅទីនោះហើយក៏បាន បង្ហាញនូវចំណេះដឹងថ្មីៗ និងមានមតិដល់ប្រជាជន និងអ្នកស្ម័គ្រចិត្តគួរគប្បីហូបអាហារឲ្យទៀងពេល និងមិនគួរបរិភាគអាហារដែលមានជាតិខ្លាញ់ច្រើន ពីព្រោះអាចនឹងមានការប៉ះពាល់ដល់សុខភាព ព្រមទាំងសម្រានឲ្យបានច្រើនជៀសវាងការចង់ចាំស្រមោលអតីតកាលដ៏ខ្មៅអួលអាប់។ ជាបន្ទាប់ឈានចូលដល់ថ្ងៃចុងក្រោយនៃការបិទកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគសេនាបតី តេជោ ហ៊ុន សែន បានបង្ហាញខ្លួននៅក្នុងការបិទកម្មវិធី សម្ដេចលោកបានមានប្រសាសន៍ល្អៗ និងបង្ហាញនូវរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម សម្ដេចទ្រង់បានមានប្រសាសន៍បន្តថានូវអំឡុងសម័យខ្មែរក្រហម ទ្រង់បានដឹកនាំពលទាហានជាច្រើនដើម្បីទប់ទល់នឹងកងទ័ពខ្មែរក្រហម និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបគួរខិតខំនឹងមានការទប់ស្កាត់អំពើប្រល័យពូជសាស្រ្តនេះមិនឲ្យកើតមានម្ដងទៀត។
ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» មួយនេះឡើងដោយមានការយកចិត្តទុកដាក់មានកន្លែងស្នាក់នៅស្អាត អាហារហូបចុកគ្រប់គ្រាន់ និងធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាមានភាពកក់ក្តៅ។
ជាពិសេសខ្ញុំសូមសំណូមពរទៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យមានការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត ដើម្បីឲ្យយុវជនស្ម័គ្រចិត្តជំនាន់ក្រោយបានសិក្សាស្វែងយល់កាន់តែច្រើន។