បើមិនជួយជាសម្ភារស្មារតីទេ កុំបំផ្លាញទឹកចិត្តកងទ័ព និងប្រជាជនខ្មែរ ដែលមានស្មារតីស្នេហាជាតិ

នៅពេលប្រទេសជាតិយើង កំពុងមានសង្រ្គាមឈ្លានពានពីប្រទេសសៀម យើងមិនត្រូវធ្វើអ្វីឬនិយាយអ្វីដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ យើងត្រូវតែរួបរួមគ្នាឡើងក្នុងស្មារតីស្នេហាជាតិ មិនត្រូវបែកបាក់គ្នា ក្រោមរូបភាពញុះញង់ណាមួយឡើយ។ នៅពេលថ្មីៗនេះ លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងបានប្រើពាក្យសម្តីដែលមិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួនឯងទាល់តែសោះ ថែមទាំងបាននិយាយប៉ះពាល់ទឹកចិត្តកងទ័ពកម្ពុជា និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានលើកទឹកចិត្តកងទ័ពចោរសៀមដែលឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទៅវិញ។
សង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសសៀម ចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាសង្រ្គាមឈ្លានពាន។ ទី១)ប្រទេសថៃចាប់ផ្តើមបង្កជម្លោះមកលើប្រទេសកម្ពុជាមុន ទី២)កងទ័ពសៀម បាញ់កងទ័ពកម្ពុជាស្លាប់ម្នាក់ ទី៣)កងទ័ពសៀមមេភូមិភាគ២ឈ្មោះ ប៊ុនស៊ីន ផាត់ក្លាង បានគំរាមកំហែងវាយប្រហារមកលើប្រទេសកម្ពុជា ក្នុងរយៈពេលបីថ្ងៃដល់ទីក្រុងភ្នំពេញ ទី៤)រាយបន្លាលួលបិទប្រាសាទតាមាន់ នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ទី៥)រំលោកលើកិច្ចព្រមព្រៀងឈប់បាញ់ ទី៦)កងទព័សៀម ចាប់កងទ័ពកម្ពុជាចំនួន២០នាក់ ទី៧)ប្រើប្រាស់ជំពាមកៅស៊ូបាញ់មកលើកងទ័ពកម្ពុជា ទី៨)រាយបន្លាយលួសជាបន្តបន្ទាប់ជាច្រើនទីតាំងតាមព្រំដែន ជាពិសេសហ៊ំព័ន្ធលំនៅដ្ឋានរបស់ប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
នៅអំឡុងពេលថ្មីៗនេះ មានអ្នកនយោបាយឈ្មោះ សម រង្ស៊ី មានប្រសាសន៍ ចោទកងទព័កម្ពុជា ថា គ្មានវិជ្ជាជីវៈក្នុងការប្រើប្រាស់អាវុធ វាយប្រហារខុសគោលដៅ បានបំផ្លិចបំផ្លាញវត្តអារាម ដីស្រែ និងជនស៊ីវិលសៀម។ តើបុគ្គលសម រង្ស៊ី ចង់បានអ្វីឲ្យពិតប្រាកដ? តើកងទ័ពសៀម មានវិជ្ជាជីវៈឬទេ? បើកការវាយប្រហារតាមយន្តហោះចម្បាំង(F16) និងដ្រូនមកទម្លាក់គ្រាប់បែកចង្កោមបំផ្លាញវត្តអារាម ស្លាប់លោកអាចារ្យវត្ត និងប្រជាជនស៊ីវិលស្លាប់ចំនួន៨នាក់ ថែមទាំងបាញ់ប្រាសាទបូរាណជារបស់ខ្មែរ បែបនេះឬ? ហៅថា មានវិជ្ជាជីវៈ? បើលោកមិនបានជួយជាសម្ភារស្មារតី សូមនៅឲ្យស្ងៀមស្ងាត់កុំបំផ្លាញទឹកចិត្តកងទ័ពខ្មែរ និងទឹកចិត្តប្រជាជនខ្មែររាប់លាននាក់ដែលស្នេហាជាតិ ស្រឡាញ់ទឹកដី ចេះខ្លាចបាត់បង់ទឹកដីជារបស់ខ្មែរ។ នៅអំឡុងពេលសង្រ្គាមឈ្លានពានរបស់កងទ័ពសៀម បុគ្គល សម រង្ស៊ី មិនបានជួយប្រជាជនខ្មែរ បែរជានិយាយលើកទឹកចិត្តកងទ័ពសៀមឈ្លានពានទៅវិញ។ ខ្ញុំជាកូនខ្មែរមួយរូបបានតាមដានសារព័ត៌មានច្រើនដែរ មិនឃើញសារព័ត៌មានមួយណាបង្ហាញថា កងទ័ពកម្ពុជាវាយប្រហារបំផ្លិចបំផ្លាញវត្តអារាមរបស់សៀម។ ពាក្យសម្តីរបស់លោកទាំងនេះ ប្រើបានពីអតីតកាល ពីព្រោះប្រជាជនខ្មែរ មិនសូវបានទទួលព័ត៌មានផ្សព្វផ្សាយទូលំទូលាយដូចបច្ចុប្បន្ននេះ។
ប្រជាជនកម្ពុជាជាង១៧លាននាក់ រស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសបានរួបរួមសាមគ្គីគ្នាល្អណាស់ ទាំងចាស់ទាំងក្មេង ជួយទាំងសម្ភារស្មារតី ដោយមើលឃើញថា កងទ័ពសៀម បានរំលោភបំពានដែនអធិបតេយ្យភាពប្រទេសកម្ពុជា។ យើងជាប្រជាជនខ្មែរ មើលឃើញការឈ្លានពានរបស់ប្រទេសសៀម ធ្វើឲ្យកូនខ្មែរគ្រប់រូបមានការចងចាំ ឈឺចាប់ពន់ពេក ខិតខំតស៊ូមតិទាំងក្នុងប្រទេស និងក្រៅប្រទេស មិនតែប៉ុណ្ណោះ ព្រះសង្ឃគ្រប់វត្តបានចូលរួមខិតខំស្វែងរកសុខសន្តិភាពតាមផ្លូវលោក និងផ្លូវសាសនា។
ប្រជាជនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាឲ្យកាន់តែខ្លាំងឡើងជាងមុន បងប្អូនណាមានសម្ភារស្មាតី ឬជាជំនួយជាថវិកាក្តី ទៅតាមលទ្ធភាពដែលមានរៀងៗខ្លួន។ បងប្អូនខ្មែរយើងមួយចំនួនបានលះបង់ថវិកាផ្ទាល់ខ្លួន និងពេលវេលាដើម្បីជួយសង្គមជាតិ តែក៏មានបងប្អូនខ្មែរម្នាក់ពីរនាក់បានរិៈគន់ទៅលើបងប្អូនខ្មែរយើងដែលបានខិតខំប្រមូលថវិកាជួយសង្គម។ សូមបងប្អូនដែលមានទឹកចិត្តជួយសង្គមនាំគ្នាជួយធ្វើការងារបន្តទៀត កុំខ្វល់មនុស្សមួយចំនួនដែលរិៈគន់ ជួនណាអ្នករិៈគន់មិនបានជួយអ្វីសោះដល់បងប្អូនទេ សំខាន់យើងជួយគ្នា ពិសេសជួយជនភៀសសឹងខ្មែរ ជួយដល់គ្រួសារកងទ័ពពលីជីវិត និងជួយកងទ័ពយើងកំពុងការពារព្រំដែនក្នុងសមរភូមិជួរមុខ យើងឈាមជាខ្មែរ មិនត្រូវរិះគន់គ្នាទេ។ សូមនៅឲ្យស្ងៀមស្ងាត់កុំរិៈគន់គ្នា នាំឲ្យមានការបែកបាក់ផ្ទៃក្នុងសត្រូវមើលងាយ។ ជាធម្មតា ជំនួយទៅដល់បងប្អូនរងគ្រោះ មិនអាចស្មើភាពគ្នាបានទេ និងមិនអាចត្រូវចិត្តគ្រប់គ្នាទេ ជួនណាបងប្អូនយើងយកទៅមិនបានដល់គោលដៅផ្ទាល់ សូមបងប្អូនយើងបើកចិត្តឲ្យទូលាយបន្តិច បានយើងធ្វើដំណើរទៅមុខទាំងអស់គ្នា មិនត្រូវឈ្លោះគ្នារឿងជំនួយទេ អ្វីដែលសំខាន់ចំពោះមុខ ហើយយើងរួមគ្នាគិត រឿងសង្រ្គាមឈ្លានពានពីប្រទេសសៀម មកលើប្រទេសកម្ពុជា។ យើងជាប្រជាជនខ្មែរ ចាប់ពីពេលនេះតទៅ យើងមិនគាំទ្រប្រើប្រាស់ផលិតផលពីប្រទេសសៀម។