ភាពអត់ធ្មត់របស់ប្រទេសកម្ពុជា មានដែនកំណត់

រូបថតពីបណ្តាញសារព័ត៌មាន

បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ខ្ញុំសង្កេតឃើញថា ប្រទេសថៃ គោរពបទឈប់បាញ់តែមាត់ទេ មិនខ្វល់ខ្វាយបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ប្រទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ប្រទេសថៃ បានស្ម័គ្រចិត្ត​ចូលរួមប្រជុំជាមួយគណៈកម្មាធិការព្រំដែនហៅថាកិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំ​ពួរ។ នេះជាសញ្ញាវិជ្ជមានមួយដែលភាគីទាំងពីរយល់ព្រមវិលមករកតុចរចា ដើម្បីបញ្ចៀសភាពតានតឹងខាងប្រដាប់អាវុធ។ មានតំណាងប្រទេសអន្តរជាតិចូលរួម យើងឃើញមានប្រទេសមហាអំណាចធំៗដូចជា ប្រទេសអាមេរិក,​ ប្រទេសប្រជាមាននិតចិន, ប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះ និងប្រទេសមួយចំនួនទៀត។ យើងមើលឃើញថា លទ្ធផលកិច្ចប្រជុំប្រទេសថៃ បានឯកភាពស្ទើរទាំងស្រុង ស្រាប់តែត្រឡប់មកដល់ប្រទេសកំណើតវិញ ប្រទេសថៃមិនបានគោរពអនុវត្តន៍រាល់កិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ី ទៅវិញ(ភាសាសាមញ្ញហៅថានិយាយបាតដៃខ្នងដៃ)។ ប្រទេសថៃនៅតែបន្តការឈ្លានពានដែនអធិបតេយ្យភាពប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ កម្ពុជាមានសិទ្ធិការពារខ្លួន និងភាពអត់ធ្មត់មានដែនកំណត់ មិនឲ្យសត្រូវរំលោភបំពានបានតាមអំពើចិត្តទេ។

ប្រទេសកម្ពុជា តែងតែគោរពបទឈប់បាញ់តាមការផ្តួចផ្តើមឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានិច្ច។ ប្រទេសថៃ ទៅវិញទេ ដែលមិនបានគោរពបទឈប់បាញ់ និងថែមទាំងបង្កជម្លោះជាបន្តបន្ទាប់មកលើប្រទេសកម្ពុជា ដោយយកលេសបទចោទរឿងជាន់មីន និងបានបង្កបញ្ហានៅតាមព្រំដែនជាបន្តបន្ទាប់។ ប្រទេសថៃ បានព្យាយាម រាយបន្លាលួស, រាយស្បៃពណ៌ខ្មៅ និងកង់រថយន្តចាស់ៗហ៊ំព័ទ្ធរំលោភឈ្លានពានលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា យ៉ាងគឃ្លើនដោយមិនគោរពច្បាប់ប្រទេសជិតខាងគ្នា និងមិនញញើតច្បាប់អន្តរជាតិ។  ប្រជាជនកម្ពុជាស្លូតត្រង់ រងគ្រោះ ជាបន្ទាប់បន្តទៀត ដោយកងទ័ពថៃ បន្តរំលោភហ៊ំព័ទ្ធយកផ្ទះសម្បែងនៅតាមខ្សែបន្ទាត់ព្រំដែន​។ ប្រជាជនកម្ពុជា រងគ្រោះនៅតាមព្រំដែនកំពុងតែកើតទុក្ខមិនសុខចិត្តរាល់អំពើឈ្លានពានពីកងទ័ពថៃដែលមានអាវុធជាប់ខ្លួន។ ឥឡូវនេះកម្លាំងប្រជាជនបានស្រែកយំចង់បានយុត្តិធម៌ និងសុខសនិ្ត ភាព សូមឲ្យប្រទេសលើពិភពលោកជួយដោះស្រាយផង ប្រជាជនមានការឈឺចាប់ខ្លាំងណាស់។ ខ្ញុំជា​កូនខ្មែរមួយរូបមើលឃើញថា ល្បិចកលដ៏ខ្មៅងងឹតរបស់កងទ័ពថៃ មិនអាចទទួលយកបានទេ មិនដែលឃើញជនជាតិណាអាក្រក់បែបនេះ ដើរឈ្លានពានប្រទេសអ្នកដទៃដោយយកបន្លាលួសមករាយហ៊ំព័ទ្ធដោយសេរីមកលើប្រទេសកម្ពុជា ដោយឯកតោភាគី មិនមានភាគីទីពីរចូលរួមដោះស្រាយទៅតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧។ ប្រទេសសៀម ធ្វើបែបនេះ ដោយមិនខ្លាចរងភាពអាម៉ាស់លើឆាកអន្តរជាតិ និងមិនខ្លាចបាត់បង់មុខមាត់ប្រទេសខ្លួនឡើយ បន្តការឈ្លានពានមកលើប្រទេសកម្ពុជា វិធីបែបនេះជាអំពើថោកទាបមិនអាចទទួលយកបាន។

ប្រជាជនកម្ពុជា ខិតខំតស៊ូមតិតាមច្បាប់អន្តរជាតិជាបន្តបន្ទាប់ដើម្បីបញ្ចៀសសង្រ្គាមប្រដាប់អាវុធដាក់គ្នា ពីព្រោះសង្រ្គាមប្រដាប់អាវុធរវាងប្រទេស និងប្រទេស ធ្វើឲ្យខ្ទិះខ្ទីរ ប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត បន្សល់ទុកជនពិការ រងទុក្ខវេទនា រួមទាំងផ្នែកសេដ្ឋកិច្ចទៀតផង។

នៅអំឡុងពេលគោរពបទឈប់បាញ់ប្រទេសសៀមនៅតែបន្តឈ្លានពានយ៉ាងគឃ្លើន ប្រជាជនកម្ពុជា​ត្រូវតែរួបរួមសាគ្គីគ្នាឲ្យរឹងមាំថែមទៀតជាងមុន កុំចាញ់ល្បិចជនអគតិមួយចំនួនតូច ជួនកាលនិយាយឲ្យតែពិរោះមិនបានផ្តល់ប្រយោជន៍សម្រាប់ប្រទេសជាតិ ធ្វើឲ្យប្រជាជនមានចិត្តក្តៅក្រហាយ។

ខ្ញុំជាប្រជាជនខ្មែរកណ្តាល មើលឃើញថា  បងប្អូនខ្មែរកម្ពុជាក្រោមមានទឹកចិត្តស្រឡាញ់ខ្មែរកណ្តាល ដឹងខ្លួនឯងដើមកំណើតខ្មែរ និងចេះជួយគ្នាទាំងសម្ភារស្មាតីគ្រប់បែបយ៉ាងទាមទាររកសន្តិភាព ចុះហេតុអ្វី? ខ្មែរមួយចំនួនតូចមិនគិតគូរឲ្យបានវែងឆ្ងាយ កុំអាលវាយតម្លៃសភាពការណ៍មុនថ្នាក់ដឹកនាំប្រទេស យើងជាប្រជាជនកម្ពុជាជឿជាក់ថា រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែតក្នុងការការពារដែនអធិបតេយ្យកម្ពុជា។

ខ្ញុំជាខ្មែរកណ្តាលដូចគ្នា ត្រូវចេះជួយគ្នា រួបរួមសាមគ្គីគ្នា ខ្មែរខ្លះគ្រាន់តែមាននិន្នាការនយោ បាយផ្សេងគ្នា នៅពេលប្រទេសជាតិជួបគ្រោះអាសន្នដោយការឈ្លានពានពីប្រទេសសៀម ហេតុអ្វី? មិនចេះស្រឡាញ់គ្នា ជួយគ្នា បែរជានិយាយធ្វើឲ្យប៉ះពាល់អារម្មណ៍កងទ័ព និងប្រជាជនទៅវិញ។ បើថា ជាខ្មែរសុរិន្ទ ខ្ញុំមិនថាទេ ព្រោះខ្មែរសុរិន្ទបានវង្វេងប្រវត្តិសាស្រ្ត មិនទទួលស្គាល់ខ្លួនជាខ្មែរសុរិន្ទ ដែលសព្វថ្ងៃនេះកំពុងនិយាយភាសាខ្មែរច្បាស់? បែរជាតាំងខ្លួនឯងជាសៀមសុរិន្ទទៅវិញ តើខ្មែរសុរិន្ទចេះនិយាយភាសាខ្មែរបែបនេះកើតចេញពីណា? ខ្មែរសុរិន្ទរៀនសិក្សាប្រវត្តិសាស្រ្តឡើងវិញ ដូចបងប្អូនកម្ពុជាក្រោមផង នៅក្រោមការគ្រប់គ្រងប្រទេសវៀតណាម តែខ្មែរកម្ពុជាក្រោមខិតខំតស៊ូរៀនភាសាខ្មែរ នៅតាមវត្តអារាម ថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ បានយ៉ាងល្អរហូតមកបច្ចុប្បន្ននេះ។

ប្រជាជនខ្មែរសុរិន្ទអើយ ប្រទេសសៀមបានឈ្លានពានប្រទេសរបស់ខ្លួន តាំងពីអតីតកាលប៉ុណ្ណឹងហើយនៅមិនភ្ញាក់ខ្លួនទៀត កុំអាងមានបានបន្តិចបន្តួចភ្លេចអស់ពីប្រវត្តិសាស្រ្តខ្លួន ចោរសៀមបានប្លន់ទឹកដីអស់ចំនួន៣៧ខេត្តទៅហើយ។ ប្រជាជនខ្មែរលើ(ហៅថាខ្មែរសុរិន្ទ) គង់មានថ្ងៃដឹងខ្លួនទេ នៅពេលប្រទេសសៀមជួបបញ្ហាសេដ្ឋកិច្ច ជួបសង្រ្គាមជាមួយប្រទេស និងប្រទេសជុំវិញខ្លួន ច្បាស់ណាស់ថា រដ្ឋាភិបាលសៀមចាប់កេណ្ឌកូនចៅខ្មែរសុរិន្ទទៅធ្វើសង្រ្គាមនៅសមរភូមិជួរមុខជាក់ជាមិនខាន ដោយឡែកប្រជាជនសៀមពិតប្រាកដភាគច្រើននៅតស៊ូនៅសមរភូមិក្រោយ ទុកឲ្យកងទ័ពខ្មែរសុរិន្ទទៅសមរភូមិជួរមុខវាយប្រយុទ្ធស្លាប់ដោយអត់ន័យ៕


អត្ថបទជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ សុខ វណ្ណៈ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin