យុវជនយុវនារីកម្ពុជា៖ សង្គ្រាម និងសន្តិភាព
យុវជនយុវនារីកម្ពុជា អាចចូលរួមចំណែកថែរក្សាសន្តិភាពតាមរយៈ៖ ១) ការអប់រំ, ២) ការខិតខំបំពេញការងារ និង ៣) ការប្តេជ្ញាចិត្តចំពោះមនុស្សជាតិ។
ការអប់រំ គឺពិតជាចាំបាច់ណាស់ ពីព្រោះថាការអប់រំផ្តល់អានុភាពដល់យុវជនយុវនារីក្នុងការយល់ច្បាស់អំពីភាពទុច្ចរិត និងយល់ដឹងអំពីវិធីរារាំងភាពទុច្ចរិតទាំងនោះ។
ការខិតខំបំពេញការងារគឺមានសារសំខាន់ ពីព្រោះថាបុគ្គលដែលឈ្លាសវៃក្នុងពិភពលោក មិនអាចចូលរួមចំណែកសន្តិភាពបានឡើយ ប្រសិនបើគ្មានការខិតខំបំពេញការងារ។ ការខិតខំបំពេញការងារ គឺចាំបាច់ក្នុងការធានានូវភាព ការពារជាតិដ៏រឹងមាំ ហើយលើសពីទៅទៀត សន្តិភាពគឺមិនមែនងាយស្រួលនឹងសម្រេចបាននោះទេ។ ការរក្សាសន្តិភាព គឺពិបាកដូចទៅនឹងការសម្រេចបានសន្តិភាព ហើយយុវជនយុវនារីត្រូវតែមានវិន័យ និងផ្តោតការយកចិត្តទុកដាក់។
ជាចុងក្រោយ ការប្តេជ្ញាចិត្តចំពោះមនុស្សជាតិគឺមានសារសំខាន់ ពីព្រោះថាវាគឺជាមូលដ្ឋានគ្រឹះនៃរាល់សន្តិភាពទាំងអស់។ ប្រសិនបើយុវជនយុវនារី ពុំមានការគោរពចំពោះបច្ចាមិត្ត, សត្រូវ ឬភាគីដែលគំរាមកំហែងដល់យើងក្នុងនាមជាមនុស្សទេនោះ យុវជនយុវនារីអាចនឹងរស់នៅដោយគ្មានសុខសន្តិភាព ពីព្រោះសង្គ្រាមនិងការស្អប់ខ្ពើម នឹងនៅតែយាយីរំខានដល់ភាពសុខដុមក្នុងខ្លួនរបស់យើង។ សន្តិភាពអាចមានជារូបរាងបាន លុះត្រាតែយើងគោរពចំពោះតម្លៃមនុស្សជាតិរបស់អ្នកដទៃ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥