“ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?”

សារព័ត៌មានខ្មែរថាមស៍ (តាំង រីនិត្យ)៖ តើលោកមានការយល់ឃើញយ៉ាងដូចម្តេច ចំពោះការលើកឡើងរបស់កាសែត ដឺណេស៊ិន ដែលថា “ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?”

ឆាំង យុ៖ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ ប៉ុន្តែត្រូវផ្អែកទៅលើវិន័យយោធារួមគ្នា តម្លៃ និងស្មារតីស្នេហាជាតិ។ បន្ថែមលើសពីនេះទៅទៀត រដ្ឋាភិបាលណាមួយដែលផ្សព្វផ្សាយដោយផ្តោតជាធំទៅលើឧត្តមសេនីយ៍របស់ខ្លួន តាមពិតនោះគឺកំពុងបំផ្លាញភាពជឿជាក់របស់ពលរដ្ឋខ្លួន ចំពោះការគ្រប់គ្រងរបស់យោធាខ្លួនទៅវិញទេ។ អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រទេសថៃមានប្រវត្តិល្បីល្បាញចំពោះការធ្វើរដ្ឋប្រហារយោធាជាច្រើនលើក ច្រើនសា ដែលគាំទ្រទស្សនៈអះអាងខាងលើរបស់ខ្លួននេះឯង។

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin