Author: Eng Sokmeng

កម្ពុជា និង ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែប​ចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។  ...

ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារឲ្យអង្គការទាន់ផែនការ

(ខេត្តស្វាយរៀង) យិន សុវណ្ណ អាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុវណ្ណ មានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងនោះ៣នាក់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅពេលជម្លៀសទៅខេត្តភូមិភាគពាយ័ព្យ។ ចំណែកពូម្នាក់របស់គាត់បានបាត់ខ្លួន នៅពេលចេញពីភូមិទៅធ្វើជាយោធាខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម សុវណ្ណ ស្ថិតនៅក្នុងវ័យកុមារ​។​ អង្គការបានប្រើ សុវណ្ណ ឲ្យជួយចាស់ៗធ្វើជីលេខមួយដែលលាយលាមកមនុស្សជាមួយផេះចង្ក្រាន និងដីដំបូក។ ការងាររបស់សុវណ្ណ...

បងប្រុសពីរនាក់និងម្តាយស្លាប់នៅខេត្តកំពង់ធំ

(កំពង់ចាម)៖ កូប សាតះ មានអាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាតះ បាននិយាយរៀបរាប់ពីការចងចាំរបស់គាត់ថា៖ «នៅក្នុងរបប លន់ នល់ ខ្ញុំទើបតែរៀបការបានរយៈពេលប្រហែល២ខែ។ ប្តីរបស់ខ្ញុំមានឈ្មោះ ម៉ាត់។ ថ្ងៃមួយ ខ្ញុំកំពុងជិះទូកជាមួយប្តី ស្រាប់តែមានកាំភ្លើងមួយបាញ់ចេញពីយន្តហោះមួយគ្រឿង ត្រូវចំប្តីខ្ញុំប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតគាត់ទេ។ ពេលឃើញប្តីត្រូវរបួស ខ្ញុំ​បានក្រាបនៅលើទូក និងបានទាញយកមែកឈើនៅលើទូកមកបាំង។ ខ្ញុំពិតជាអាណិតប្តីខ្ញុំណាស់។ ឈាមរបស់គាត់បានហូរយ៉ាងច្រើន។...

ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

អត្ថបទ ៖ ឆាំង យុ គឺជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ រូបថត ៖ សុខវណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ...

កុមារឈានមុខជញ្ជូនស្បៀងនៅសមរភូមិ

(ខេត្តស្វាយរៀង) ចាប សារឿន អាយុ ៥៩ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សារឿន មានបងប្អូនបង្កើតចំនួន៥នាក់ ក្នុងនោះបងប្រុសម្នាក់ដែលជាគ្រូពេទ្យ ត្រូវបានគេលួចសម្លាប់ នៅមន្ទីរពេទ្យ។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ១០ឆ្នាំ។ សារឿន និងកុមារ ៥នាក់ ក្នុងភូមិត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកុមារឈានមុខ​។ ការងាររបស់កុមារឈានមុខគឺត្រូវទៅជញ្ជូនស្បៀងពីសហករណ៍ជ្រៃអោ យកទៅឲ្យកងទ័ពនៅតំបន់សមរភូមិគគីរ ស្រុកក្រសាំង...

មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ​​រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត”  បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។  ...

ការសងសង់ដោយខុសច្បាប់របស់ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត ប្រទេសថៃនឹងពិចារណាឡើងវិញចំពោះសកម្មភាពទាំងនេះ ហើយចាប់ផ្តើមឆ្ពោះទៅរកការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី...

យូសុះ ៖ ឈ្លបបានសម្លាប់គ្រូបង្រៀនភាសាអ៊ិស្លាមដែលមិនព្រមកាត់សក់ខ្លី

នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានតម្រូវឱ្យស្រីៗទាំងអស់ត្រូវតែកាត់សក់ខ្លី ប៉ុន្តែមានអ្នកគ្រូបង្រៀនភាសាអ៊ិស្លាមម្នាក់បានតវ៉ា។ នៅវេលាយប់ឈ្លបពីរនាក់បាននាំអ្នកគ្រូនោះទៅបាញ់សម្លាប់នៅក្នុងព្រៃឫស្សីដោយចោទប្រកាន់ថាប្រឆាំងអង្គការ។ ទ្រេះ យូសុះ មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។[1] នៅរបប លន់ នល់ យូសុះ បានចងចាំថាក្នុងគ្រួសារមានសមាជិកចំនួន៦នាក់ រួមមាន៖ ម្តាយ ឪពុក និងកូនៗ ៤នាក់ ត្រូវរស់នៅដោយភាពភ័យខ្លាចយ៉ាងខ្លាំង។ អំឡុងឆ្នាំ១៩៧១-១៩៧៣ សមាជិកគ្រួសារតែងតែរត់គេចចូល​រណ្តៅត្រង់សេ ដែលមានរាងកាច់ជ្រុង នៅពេលឮសំឡេង​យន្តហោះ​ម្តងៗ...

Solverwp- WordPress Theme and Plugin