ខ្មែរក្រហមបង្ខំឲ្យខ្ញុំរៀបការនៅភូមិទួល
(ខេត្តស្វាយរៀង) រាម ភឿន មានអាយុ ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់ភឿន៖ «ខ្ញុំឈ្មោះ រាម ភឿន មានបងប្អូនចំនួនបីនាក់។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្រុសម្នាក់បានស្លាប់កាលពីរបបខ្មែរក្រហមដោយសារតែអង្គការនាំយកទៅសម្លាប់ដោយសារតែជាអតីតទាហានរបប លន់ នល់។ ចំណែកឪពុក ម្តាយបានស្លាប់ក្រោយរបបខ្មែរក្រហមដួលរលំដោយសារជំងឺ និងបាក់កម្លាំងដែលបន្សល់ពីការធ្វើការងារធ្ងន់ គ្មានអាហារហូបគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមខ្ញុំស្ថិតនៅក្នុងកងចល័តឃុំអង្គ ខ្ញុំត្រូវអង្គការតម្រូវឲ្យជីក...
អង្ករ១កំប៉ុងត្រូវហូបគ្នា១០នាក់
(ខេត្តស្វាយរៀង) ទេព ណារី មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម ណារី មានអាយុប្រមាណជាង១០ឆ្នាំ ត្រូវបានអង្គការតម្រូវឲ្យធ្វើជីសម្រាប់ដាក់ដំណាំកសិកម្ម។ ជីកាលពីសម័យនោះ ណារី យកលាមកមនុស្សមកលាយជាមួយផេះ ឬដីដំបូក។ ជារៀងរាល់ព្រឹក ណារី ត្រូវក្រោកពីព្រឹកដើម្បីទៅដើរប្រមូលលាមកតាមបង្គន់នៅក្នុងភូមិដើម្បីយកមកហាល និងប្រមូលទុកដើម្បីលាយជាមួយដីដំបូក និងផេះចង្រ្កាន។ បន្ទាប់មកអង្គការបានផ្លាស់ប្តូរការងារ ណារី...
ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក
ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៤៥លានដុល្លារសហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យក្នុងការគាំទ្រដល់ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងបន្តការជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាពក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋ អាមេរិក ជំនួយនេះនឹងជួយដល់ស្ថិរភាពតាមព្រំដែន ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមនានាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ ការដោះស្រាយបញ្ហាទាំងនេះ គឺជា យន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាព និងវិបុលភាព ដែលមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសទាំងពីរ (ប្រទេសកម្ពុជា និងថៃ), តំបន់ និងពិភពលោក។ ទោះជាយ៉ាងនេះក្តី ដូចទៅនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលកន្លងមកដែរ ការទាមទារ កម្មសិទ្ធិលើដែនអធិបតេយ្យភាពដែលត្រួតស៊ីគ្នានៅតែជាឫសគល់នៃបញ្ហាប្រឈមដ៏រ៉ាំរ៉ៃកំពុងបន្តកើត...
យើងត្រូវតែការពារប្រាសាទព្រះវិហាររបស់យើង
នៅក្នុងឆ្នាំ១៩៦៣ តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាជាលើកដំបូង ដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយសម្រេចថាប្រាសាទព្រះវិហារនិងតំបន់ជុំវិញគឺជាដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសកម្ពុជា។ សេនាប្រមុខ សារ៉ិត ថាណារ័ត្ន និងជាអតីតនាយករដ្ឋមន្ត្រីថៃកាលពីសម័យនោះ និយាយដោយខឹងសម្បាចំពោះសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិថា៖ «ទោះបីជាត្រូវស្រក់ឈាម និងត្រូវចំណាយពេលរាប់ឆ្នាំ យើងត្រូវដណ្តើមយក ប្រាសាទព្រះវិហាន មកវិញនៅថ្ងៃណាមួយ»។ ជាច្រើនទសវត្សរ៍ក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាឡើងវិញម្តងទៀតបញ្ជាក់អំពីការសម្រេចចិត្តនេះ។ បន្ថែមទៀត ប្រទេសកម្ពុជានិងប្រទេសថៃបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាបន្តបន្ទាប់ ហើយជម្លោះនេះនៅតែគ្មានដំណោះស្រាយ។ នាពេលបច្ចុប្បន្នប្រទេសថៃបន្តប្រើប្រាស់កម្លាំងយោធាដើម្បីប្រឆាំងជាមួយប្រទេសកម្ពុជា។ ជម្លោះប្រដាប់អាវុធនេះទំនងជាបន្តអូសបន្លាយទៅមុខរយៈពេលរាប់សិបសតវត្សរ៍ទៀត។ បទឈប់បាញ់ខ្លីរយៈពេល៧២ម៉ោង ប្រទេសកម្ពុជាត្រូវឆ្លើយតបទៅប្រទេសថៃថា៖ «ទោះបីជាត្រូវស្រក់ឈាម ត្រូវចំណាយពេលរាប់ឆ្នាំ...
Priorities in Protection: Assessing the Impact of International and Domestic Cultural Heritage Preservation Policy in Cambodia
by JP Leskovich Documentation Center of Cambodia December 25, 2025 Cambodia is a land rich with cultural heritage, from the sweeping temples of ancient Angkor...
អាទិភាពនានាក្នុងការការពារ៖ ការវាយតម្លៃផលប៉ះពាល់របស់គោលនយោបាយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិអន្តរជាតិ និងក្នុងស្រុកនៅកម្ពុជា
ជេភី លេសកូវីច មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាគឺជាដែនដីសម្បូរបែបទៅដោយមរតកវប្បធម៌ រួមទាំងប្រាសាទស្កឹមស្កៃនានានៃបុរាណដ្ឋានអង្គរ រហូតដល់ការកើតមានសោកនាដកម្មរន្ធត់ប្រល័យពូជសាសន៍នៅពាក់កណ្តាលសតវត្សរ៍ទី២០។ ប្រទេសកម្ពុជានិងអន្តរជាតិបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្មនាទសវត្សរ៍ចុងក្រោយនេះ ដើម្បីលើកកម្ពស់ពង្រឹងកិច្ចគាំពារអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃចលនាពិភពលោកក្នុងគោលបំណងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ហើយសកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមក្របខ័ណ្ឌច្បាប់ជាតិនិងអន្តរជាតិ។ ស្របពេលដែលថវិកា ពេលវេលា និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាកំពុងផ្តោតទៅលើកិច្ចការគាំពារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ សំណួរមួយចំនួនបានចោទឡើងថា៖ តើកិច្ចខិតខំប្រឹងប្រែងទាំងនេះពិតជាទទួលបានប្រសិទ្ធភាពដែរឬទេ? តើនរណាខ្លះដែលទទួលបានផលពិតប្រាកដពីការខិតខំប្រឹងប្រែងទាំងនេះ? របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការចុះអង្កេតផ្ទាល់នៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។ ការសិក្សាស្រាវជ្រាវបានចាប់ផ្តើមដោយការពិភាក្សាអំពីក្របខ័ណ្ឌច្បាប់សម្រាប់កំណត់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌...
យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត
ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេភាគីនេះហាក់មានលក្ខណៈជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី...
តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់
«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។ បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។ ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖...
កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ
លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។...
តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ?
តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ? ទស្សនៈពីជនជាតិថៃ ម៉ារ៉ាត វង្សវីឡៃ លក្ខខណ្ឌគឺវាសាមញ្ញណាស់។ តើអញ្ចឹងមែនទេ? នេះគឺជាអ្វីដែលប្រទេសកម្ពុជាត្រូវតែធ្វើ ហើយបន្ទាប់មកសង្គ្រាមនឹងត្រូវបានបញ្ចប់។ មិនចាំបាច់រក្សាមុខមាត់ទេ ពីព្រោះប្រទេសកម្ពុជាគ្មានមុខមាត់អ្វីទៀតនោះទេ។ ការឆ្លើយតបពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណើរបស់ប្រទេសថៃដែលលើកឡើងថាសាមញ្ញ បានរំឭកខ្ញុំអំពីសំណើដ៏សាមញ្ញមួយផ្សេងទៀតដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣៨។ ជាថ្នូរនឹងការដោះដូរយកសន្តិភាពនាពេលនោះ ប្រទេសឆេកូស្លូវ៉ាគីបានប្រគល់តំបន់ព្រំដែនមួយដែលខ្លួនគ្រប់គ្រង និងសម្បូរទៅដោយប្រជាជនអាល្លឺម៉ង់រស់នៅតំបន់ស៊ុយដែតតង់ឡង់ ទៅឱ្យណាស៊ីអាល្លឺម៉ង់។ វាដូចនឹងសំណើស្វែងរកសន្តិភាពរបស់ប្រទេសថៃក្នុងពេលបច្ចុប្បន្នដែរ។ សំណើនេះត្រូវបានលើកឡើងថាមានភាពចាំបាច់និងសមស្របមួយ...
The Three “Simple” Conditions from Thailand’s Ministry of Foreign Affairs?
A Thai view from Amarat Wongvilai: It’s quite simple, isn’t it? This is something Cambodia needs to take action on and then it will end....

