លី ម៉ិច៖ ស្លុតស្មារតី នៅពេលដែលឃើញអង្គការសម្លាប់មនុស្សទម្លាក់ចូលរណ្ដៅនៅក្នុងព្រៃ
លី ម៉ិច[1] ភេទស្រី មានអាយុ៧៨ឆ្នាំ(២០២១) រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ម៉ិច មានឪពុកឈ្មោះ ឈិន លី ហើយម្ដាយឈ្មោះ ហ័ង ម៉ុកមុត និងមានបងប្អូនចំនួន៧នាក់(ស្រី៣នាក់)។ ម៉ិច មានប្ដីឈ្មោះ អ៊ុង មាស និងមានកូនចំនួន៧នាក់(ស្រី៣នាក់) ក្នុងនោះបានបាត់បង់ជីវិតកូនប្រុសម្នាក់ និងស្រីម្នាក់។ កាលពីក្មេង ម៉ិច...
គង់ ប៊ុនលិន ៖ ប្រធានរោងពុម្ព ភូមិភាគឦសាន
នៅវេលាយប់ម៉ោង៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៧ ជាពេលវេលាដែល គង់ ប៊ុនលិន[1] បានស្ម័គ្រចិត្តបម្រើការងារនៅក្នុងកម្លាំង សេ-អ៊ី-អា តាមរយៈការឧទ្ទេសនាមពីសំណាក់ឈ្មោះ យោង (ជាគ្រូបង្រៀនថ្នាក់ទី១) និងប្រពន្ធរបស់យោង។ យោង បានធ្វើការប្រកាសបើកកម្មវិធីឧទ្ទេសនាមដោយការគោរពទង់សេ-អ៊ី-អា និងបានឧទ្ទេសនាមសកម្មភាពសំខាន់ៗ ព្រមទាំងលើកភារកិច្ចចំនួន៣គឺ៖ ខិតខំកសាងកម្លាំងឱ្យបានច្រើន, តាមដានក្ដាប់ឱ្យបាននូវកម្លាំងបដិវត្តន៍របស់ខ្មែរក្រហម និងរក្សាការសម្ងាត់របស់ក្រុម។ បន្ទាប់ពីនោះ ប៊ុនលិន បានប្ដេជ្ញាចិត្តចំពោះភាពស្មោះត្រង់ និងស្ម័គ្រចិត្តបម្រើក្នុងកម្លាំង សេ-អ៊ី-អា...
សៅ សុខ៖ ទាហានរបប លន់ នល់
សៅ សុខ ហៅ ម៉ម សុខ មានអាយុ ៦១ឆ្នាំ រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។[1] ក្នុងបទសម្ភាសន៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សុខ ដែលធ្លាប់ជាទាហានរបប លន់ នល់ បានរៀបរាប់ពីខ្សែជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម[2]៖ «ខ្ញុំឈ្មោះ សៅ សុខ ឈ្មោះបដិវត្តន៍ ម៉ម សុខ កើតនៅឆ្នាំ១៩៤១ នៅក្នុងភូមិតាស្រី...
គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង
គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អមួយ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។ ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់ អរិភាព ដោយមានការធានានិងចូលរួមពីសហរដ្ឋអាមេរិក។ ដូច្នេះខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគណៈកម្មការថ្មីនេះគួរតែទទួលបានការគាំទ្រ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មការនេះមិនអាចឲ្យប្រទេសថៃរួចផុតពីកាតព្វកិច្ចដែលខ្លួនមានជាមួយប្រទេសកម្ពុជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការបន្តដំណើរការស្វែងរកសន្តិភាពឡើយ។ ផែ្នកសំខាន់មួយនៃដំណើរការស្វែងរកសន្តិភាពគឺការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់...
វីរកងទ័ព ស្រី ធឿន បានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ
ឧត្តមសេនីយ៍ត្រី ស្រី ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាវីរកងទ័ពដែលបានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ។[1] វីរកងទ័ពធឿន មានទួនាទីជានាយរងផ្នែកបំភ័ន្តអក្ខរ នៅកងពលតូចថ្មើរជើងលេខ២១ នៃភូមិភាគ២ ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន មានឪពុកឈ្មោះ កែវ ដេត (ស្លាប់ក្រោយបែកខ្មែរក្រហម១ឆ្នាំ)[2] និងម្ដាយឈ្មោះ ងួន សារី អាយុ៨៣ឆ្នាំ (បច្ចុប្បន្នរស់នៅស្រុកកំណើត)។...
កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ
ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅគគុកនៅតំបន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ វីរកងទ័ពចាន់គាន ជានាយទាហានខ្មែរម្នាក់បានទៅប្រចាំការនៅតំបន់មុំបី ដែលជាទីតាំងជួរមុខដ៏គ្រោះថ្នាក់មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ចរបស់គាត់គឺការពារទឹកដីមាតុភូមិដោយភាពក្លាហានមោះមុត។ នៅវេលាម៉ោងប្រហែល...
បងប្រុសកំសត់
អ៊ឹង ចិន្តា ភេទស្រី មានអាយុ៤២ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ក្នុងចំណោមបងប្រុសរបស់ខ្ញុំ៤នាក់ បងប្រុសទី៣ ដែលមានឈ្មោះ នួន សារឿន គាត់បានបម្រើការជាកងទ័ពនៅបន្ទាយទួលក្រសាំង។ នៅអំឡុងឆ្នាំ២០០៨ រហូតមកដល់ ឆ្នាំ២០២៥ បងប្រុសបានទៅប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។ ក្រោយបម្រើការងារជាកងទ័ពប្រមាណ២០ឆ្នាំ បងប្រុសបានស្លាប់នៅពេលដែលកងទ័ពប្រទេសថៃបានចូលមកឈ្លានពានប្រទេសកម្ពុជា និងបានប្រើប្រាស់ផ្សែងពុលបាញ់មកលើវរកងទ័ពកម្ពុជា។ វរកងទ័ព...
អ៊ី រឿត៖ អតីតទាហានប៉ារ៉ានៅជំរំរិទ្ធិសែន
ខ្ញុំឈ្មោះ អ៊ី រឿត មានអាយុ៦២ឆ្នាំ និងមានស្រុកកំណើតនៅភូមិអន្លុងទ្រព្យ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ខ្ញុំមករស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ ភូ អ៊ី បានស្លាប់ក្នុងរបបខ្មែរក្រហម ហើយម្តាយខ្ញុំឈ្មោះ យ៉ុន រស់នៅស្រុកថ្មគោល ។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន៩នាក់ក្នុងគ្រួសារ។ កាលពីរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ១០ឆ្នាំ។ អង្គការឲ្យខ្ញុំរស់នៅក្នុងកងកុមារ...
សុន វ៉ាន់នី៖ យោធាកងពល៣១០
សុន វ៉ាន់នី ឈ្មោះបដិវត្តន៍សមមិត្តនី គឺជាយោធាក្នុងកងអនុសេនាធំទី២, វរសេនាតូច១១៣, វរសេនាធំ១១ នៃកងពល៣១០ តំបន់ក្រចេះ កាលពីអំឡុងឆ្នាំ (១៩៧៥-១៩៧៩)។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឈ្មោះ សឹម សុន អាយុ៦៩ឆ្នាំ ត្រូវជាឪពុកទាក់ទងនឹងប្រវត្តិរឿងរ៉ាវនៃការចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងជីវិតជាយោធារបស់វ៉ាន់នី។ ខាងក្រោមនេះគឺជាការផ្តល់ព័ត៌មានពីឪពុករបស់វ៉ាន់នី៖[1] វ៉ាន់នី មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ វ៉ាន់នី មានម្ដាយឈ្មោះ...
ស៊ឹម ធឿង៖ កូនធំស៊ឹងអី ខំយកអី ម៉ែស្គមអ៊ីចឹង ក្រវាត់ចោលទៅរួចហើយ
នៅពេលធ្វើដំណើរក្នុងព្រៃ មានប្រជាជនជាច្រើននាក់ប្រាប់ទៅ ធឿង ឲ្យបោះបង់កូនរបស់គាត់ចោល។ បើទោះបីជាមានការគំរាមយ៉ាងណា ធឿង មិនបោះកូនចោលនោះទេ ប៉ុន្តែជាអកុសលកូនរបស់គាត់ម្នាក់បានស្លាប់ដោយសារកង្វះអាហារហូបចុក ហើយកូនពីរនាក់ក្រោយទៀត គាត់អាចរក្សាបាន។ ការលំបាកខាងលើនេះគឺជាចំណែកមួយ ក្នុងចំណោមការលំបាកជាច្រើនទៀត បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ក្រៅពីនេះ នៅក្នុងសម័យខ្មែរក្រហម ធឿង ធ្វើការងារចំតែកន្លែងលំបាក និងស្ទើរតែគ្មានអាហារហូប ដែលជាហេតុធ្វើឲ្យគាត់ទ្រាំមិនបាន ទើបហ៊ានប្រថុយជីវិតលួចរត់ពីការដ្ឋានការងារ ទៅសហករណ៍វិញ។ ខាងក្រោមនេះ គឺជាការលំបាករបស់ ធឿង នៅក្នុងសម័យខ្មែរក្រហម...
ធុច លឹមហ៊ួត៖ «មុននឹងសម្លាប់ខ្ញុំ កសាងខ្ញុំសិន!»
ធុច លឹមហ៊ួត កើតក្នុងឆ្នាំម្សាញ់ មានស្រុកកំណើតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ លឹមហ៊ួត មានឪពុកឈ្មោះ ធុច យ៉ត, ម្ដាយឈ្មោះ ហ៊ាង ចាន់ថា និងមានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីបីនាក់ ដោយទី១ ឈ្មោះ ធុច ចាន់ទី (ស្រី), ទី២ ធុច លឹមហ៊ួត (ប្រុស),...

