Author: Eng Sokmeng

ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជាថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងយោធាថៃ ដែលព្យាយាមវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។...

យោធាប្រទេសថៃកំពុងបង្កការលំបាកប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាពរបស់សហរដ្ឋអាមេរិក អាស៊ាន និងពិភពលោក

នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់​ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជា ឱ្យទទួលយកការទាមទារដោយគ្មាន​មូលដ្ឋាន​ច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា​ គឺជាការទាមទារដែលរឹង​ទទឹងប្រឆាំងទៅនឹងទស្សនអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការ​យុត្តិធម៌អន្តរជាតិ​។ នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលធ្វើជាអ្នក​សម្របសម្រួល និងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូលប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាគឺជា​រឿង​គួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានប្រាប់សន្និសីទសារព័ត៌មានថា បទឈប់បាញ់នឹងកើតឡើង លុះត្រាណាតែ៖ «កម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារ ដកកងទ័ពរបស់ខ្លួនចេញ និងដោះមីនទាំងអស់​ដែល​ខ្លួនបានដាក់»។ វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍...

បូ អេង៖ ខ្មែរក្រហមចាប់ទាហាន លន់ នល់ ប្រមាណ៣៥០ ទៅសម្លាប់

បូ អេង មានអាយុ ៧៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជា​ប្រជាធិបតេយ្យបានរៀបរាប់ពីខ្សែជីវិត និងបទពិសោធន៍កាលពីក្នុងរបបខ្មែរក្រហមដូចទៅ៖ «ខ្ញុំឈ្មោះ បូ អេង កើតនៅឆ្នាំ១៩៤៥ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ ហើយខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ និងប្រពន្ធរបស់ខ្ញុំមានឈ្មោះ ជុំ អេន ។ កាលពីកុមារភាពខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ ខ្ញុំឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់...

ទី ហ៊ួន៖ ខ្មែរក្រហមបង្ខំខ្ញុំលាចាកសិក្ខាបទពីព្រះសង្ឃ និងបង្ខំខ្ញុំឲ្យធ្វើជាទាហាន

(ខេត្តស្វាយរៀង) ទី ហួន ហៅ ហ៊ាន មានអាយុ៦៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហួន គឺជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ១១នាក់ (ស្រី ៤នាក់)។ ក្នុងរបប លន់ នល់ នៅពេលនោះ ហួន ស្ថិតក្នុងវ័យកុមារបានឆ្លងកាត់នូវការលំបាកជាច្រើន ដោយសារតែប្រទេសជាតិបានធ្លាក់ចូលទៅក្នុងសង្គ្រា​ម​ស៊ីវិលរវាងទាហានរបប លន់...

កម្ពុជា និងថៃ៖ ភាពតានតឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់

កិច្ចសម្ភាសន៍រវាងសារព័តមាន គិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជានិងថៃ កើតឡើងសាជាថ្មីនៅពេលនេះ មានគ្រោះថ្នាក់កម្រិតណា បើប្រៀបធៀបទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីខែកក្កដា កន្លងមក? ចម្លើយ៖ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា) ស្ថានភាពបច្ចុប្បន្ន វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ ហើយប្រហែលជាប្រទេសថៃមានគ្រោះថ្នាក់ច្រើនជាងប្រទេសកម្ពុជា ពីព្រោះកងទ័ពដែលសម្ដែងនូវភាពអួតក្អេងក្អាងហួសហេតុដូចមន្ត្រីជាន់ខ្ពស់យោធាថៃបច្ចុប្បន្ន តាមប្រវត្តិ​​​​  សាស្ត្រគឺតែងតែនាំទៅរកការបរាជ័យ។ ជម្លោះនេះគឺមិនមែនជាជម្លោះរវាងប្រទេសថៃ និងកម្ពុជាតែប៉ុណ្ណោះទេ...

ខ្ញុំមានជំងឺក្រពះពោះវៀន, លើសឈាម និងធ្លាក់ទឹកចិត្ត ដោយសាររបបខ្មែរក្រហម

រស់ ម៉ាកដ្ឋ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពី​របបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់គាត់៖ «ខ្ញុំឈ្មោះ រស់ ម៉ាកដ្ឋ កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៣។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ ខ្ញុំមានបងប្អូនសរុបចំនួន ៦នាក់ (ស្រី ៣នាក់ និងប្រុស ៣នាក់) ហើយខ្ញុំមានកូនចំនួន ៣នាក់...

អ្នកជីកព្រែកសាត្រាវសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។ កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយមានជីវភាពមធ្យម។ នៅពេលនោះគាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់ នល់...

ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ

(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង​ មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...

ណយ លឹម៖ ខ្ញុំត្រូវស្លៀកសំលៀកបំពាក់សើមនៅរដូវវស្សា

(ខេត្តព្រៃវែង) ណយ លឹម មានអាយុ ៦៨ឆ្នាំ មានស្រុកកំណើតនិងបច្ចុប្បន្នរស់នៅក្នុងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លឹម មានឪពុកឈ្មោះ ណយ និងមានបងប្អូនចំនួន ៧នាក់ ប៉ុន្តែជាអកុសលបងចំនួន ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហានរបប លន់ នល់។ បច្ចុប្បន្ន លឹម រស់នៅជាមួយកូនៗចំនួន ៣នាក់។ កាលពីវ័យកុមារភាព...

មន ប៊ុនធឿន៖ អតីតអ្នករស់នៅជំរំ

មន ប៊ុនធឿន ភេទស្រី មានអាយុ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំពន្លាះ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃនេះរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្ដីរបស់ខ្ញុំឈ្មោះ ហន សុខុម អាយុ៦៦ឆ្នាំ។ ខ្ញុំមានកូនចំនួន៦នាក់ (ស្រី៣នាក់ និងប្រុស៣នាក់)។ ឪពុករបស់ខ្ញុំឈ្មោះ មន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងម្ដាយឈ្មោះ​ ទុំ ស្លាប់កាលពី​ឆ្នាំ១៩៩៦។...

ជិន ជឿន៖ ប្រជាជនរស់នៅភូមិជោគជ័យ

ជិន ជឿន មានអាយុ៦២ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយខ្ញុំមានស្រុកកំណើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ជុំ ជៀន ស្លាប់នៅក្នុងសម័យ លន់ នល និងម្តាយឈ្មោះ មុំ មុន ស្លាប់ឆ្នាំ១៩៧៥។ ខ្ញុំមានប្រពន្ធឈ្មោះ ប៊ូ ខេន មានអាយុ៦១ឆ្នាំ...

Solverwp- WordPress Theme and Plugin