ការសងសង់ដោយខុសច្បាប់របស់ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត ប្រទេសថៃនឹងពិចារណាឡើងវិញចំពោះសកម្មភាពទាំងនេះ ហើយចាប់ផ្តើមឆ្ពោះទៅរកការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ឬលទ្ធផលមួយទៀតគឺប្រទេសថៃនៅតែបន្តបញ្ហាដែលបានក្លាយជាជម្លោះឆ្លងជំនាន់រវាងប្រទេសជិតខាងទាំងពីរ។
វិធីសាស្រ្តជាតិនិយមបែបឈ្លានពានរបស់ប្រទេសថៃ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រមួយ ដែលនឹងមិនផ្តល់ជាផលប្រយោជន៍អ្វីទាំងអស់ ក្រៅពីទុក្ខវេទនាសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលដែរ។
អត្ថបទទាក់ទង

វីរកងទ័ពកម្ពុជាទាំង១៨រូប នៅតែស្ថិតក្រោមការបន្តឃុំខ្លួនពីសំណាក់រាជរដ្ឋា...

ប្រទេសថៃ ត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ

គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ

ពិធីបង្សុកូល ឧទ្ទិសកុសលជូនអដ្ឋិធាតុចំនួន៤៦៤ និងអ្នកបាត់បង់ជីវិតក្នុងរប...

សត្រូវអរូបី៖ តើសារធាតុគីមី «ផូស្វ័រពណ៌ស» កំពុងបំផ្លាញដែនដីកម្ពុជា បង្ក...


