រដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ភួងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា

ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។
អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្...

មជ្ឈមណ្ឌលឯកសារកម្ពុជា៖ សាវតារសង្ខេបនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និង...

ភាពប្រឈមមុខនឹងឋានានុក្រមវប្បធម៌៖ កេរដំណែលអាណានិគម និងជម្លោះសម័យទំនើប

ការសងសង់ដោយខុសច្បាប់របស់ថៃ

វប្បធម៌ត្លុកកំប្លែង និងគោលនយោបាយមុខពីររបស់ថៃ


