ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា
1 year ago

ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ដែលយោធាថៃចាត់ទុកថាជាឈ្លើយសឹក អាចស្របតាមមាត្រា២នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ខណៈភាគីម្ខាងនៃជម្លោះអាចឃុំខ្លួនឈ្លើយសឹករហូតទាល់តែជម្លោះបានបញ្ចប់។ ទោះបីជាយ៉ាងណាក្តី ទង្វើរបស់ថៃនេះមិនបានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដោយសុចរិត ដើម្បីផលប្រយោជន៍នៃការថែរក្សាសន្តិភាព និងការបញ្ឈប់សង្គ្រាមនោះទេ។ ឈ្លើយសឹកត្រូវតែដោះលែង និងបញ្ជូនត្រលប់ទៅកាន់មាតុភូមិវិញដោយគ្មានការពន្យាពេលឡើយ នៅពេលដែលសង្គ្រាមបានបញ្ចប់ទៅហើយ។
ហេតុនេះ នៅពេលបទឈប់បាញ់បានចូលជាធរមាន ការឃុំខ្លួនឈ្លើយសឹកនៅតែបន្ត គឺបានបញ្ជាក់អំពីចេតនារបស់ថៃក្នុងការបន្តធ្វើសង្គ្រាម។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
រូបភាព៖ បណ្តាញសង្គមកម្ពុជា
អត្ថបទទាក់ទង

ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

ប្រាសាទព្រះវិហារនៅក្នុងប្រទេសកម្ពុជា៖ សន្តិភាពពិភពលោក

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម...

អំពើប្រល័យពូជសាសន៍នៅភ្នំដងរែក

កម្ពុជា និងថៃ៖ ភាពតានតឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់


