គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ

បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រទេសលោកខាងលិច និងពិភពលោកថែមទៀតផង ក្នុងការស្វែងយល់អំពីសកម្មភាពរបស់ថៃដោយផ្អែកទៅលើអ្វីដែលប្រទេសនេះបានលើកឡើង។ វត្តមាន ក្រុមយោធាថៃប្រកាន់ជំហរជ្រុសហួសហេតុនៅផ្នែកម្ខាង និងរដ្ឋាភិបាលស៊ីវិលថៃដែលប្រកាន់ជំហរការទូតនៅផ្នែកម្ខាងទៀត គឺពិតជាពិបាកក្នុងការយល់ដឹងថាតើភាគីម្ខាង ឬភាគីណាមួយ គ្រប់គ្រងនៅពេលណា ហើយតើប្រតិកម្មតបគួរធ្វើឡើងចំពោះភាគីម្ខាង ឬភាគីណាមួយយ៉ាងដូចម្តេច។
សន្តិភាព អាចសម្រេចទៅបានលុះត្រាតែមានភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្ត។ បញ្ហាខាងលើ បានបង្កជាការពិបាកក្នុងការសម្រេចបានសន្តិភាព នៅពេលដែលមានភាគីពីរកំពុងប្រកួតប្រជែងគ្នា ត្រូវបង្ហាញនូវតម្លៃដែលបានរៀបរាប់រួមគ្នា ដើម្បីឆ្ពោះទៅមុខ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
ប្រភពរូបថត៖ លោក ឃុន សេដ្ឋា ថាវីស៊ីន
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ
អត្ថបទទាក់ទង

ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរៀល...

នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

“ការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាកា...

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្...


