អតីតកងឈ្លបនៅក្នុងរបបខ្មែរក្រហម
(កោះកុង) ហ៊ុន ផល្លី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ គាត់មានអាយុប្រហែល១៤ឆ្នាំ។ គាត់បានបន្តថា ភូមិរបស់គាត់ មានការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ដោយគាត់ត្រូវស្នាក់នៅក្នុងរណ្ដៅត្រង់សេ ។ ចូលដល់រដូវវស្សា គាត់បានបញ្ជាក់ថា មានទាហានបានចូលលុកលុយនៅក្នុងភូមិរបស់គាត់។ ទាហានទាំងនោះបាញ់កាំភ្លើងដើម្បីដណ្ដើមយកទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ប្រជាជន។ បន្ទាប់ពីរបប លន់ នល់ បានដួលរលំ របបខ្មែរក្រហមចាប់ផ្ដើមកាន់កាប់អំណាច...
សម្លាប់មនុស្សយកទៅសង់ទន្លេបាទី
(ក្រចេះ)៖ ឈួន សាង ភេទស្រី អាយុ៨១ឆ្នាំ មានស្វាមីឈ្មោះ ព្រឿង និងមានកូន៦នាក់។ បច្ចុប្បន្ន សាងរស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គាត់មានបងប្អូន៥នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៣នាក់។ សាង និងស្វាមីបានរៀបការតាំងពីរបបខ្មែក្រហមមិនទាន់ឡើងកាន់អំណាច។ ឈានចូលដល់របបខ្មែរក្រហម សាង ជាប្រជាជនថ្មី ដែលត្រូវបានយោធាខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញ ទៅខេត្តកណ្ដាល។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា...
ញុះញង់កុមារ
(កោះកុង)៖ នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហ៊ួយ បានរៀបរាប់រឿងរ៉ាវបទពិសោធន៍ជីវិត ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម...
យោធាខ្មែរក្រហម
(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុងតំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...
ខ្មែរក្រហមបង្ខំឲ្យបងប្រុសខ្ញុំសឹកទៅធ្វើជាយោធា
(តាកែវ) សំរិត ស្រ៊ិន អាយុ៥៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ស្រ៊ិន មានអាយុ៩ឆ្នាំ។ ស្រ៊ិន ដែលមានវ័យត្រឹម៩ឆ្នាំ ត្រូវអង្គការចាត់ឲ្យទៅស្នាក់នៅ និងធ្វើការងារក្នុងកងកុមារនៅភូមិរកា។ ការងាររបស់ ស្រ៊ិន នៅក្នុងកងកុមារមានដូចជា កើបអាចម៍គោ, កាប់ដើមទន្ទ្រានខែត្រ, ហុចសំណាបឲ្យម៉ែៗស្ទូង និងដេញចាបកុំឲ្យស៊ីស្រូវ។ លើសពីនេះទៅទៀត កងកុមារ គឺជាក្រុមសម្ដែងសិល្បៈ,...
មិត្តឯងនៅវប្បធម៌ចក្រពត្តិ
(តាកែវ) ឃុន ឆឹង អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម ឆឹង គឺជាយុវនារីម្នាក់ដែលបានរៀបការតាមការចាត់តាំងរបស់អង្គការ។ ឆឹង បានឲ្យដឹងថា នៅពេលដែលគាត់រៀបការ មានការសែនបន្តិចបន្តួច។ បន្ទាប់ពីរៀបការរួច ឆឹង បានពពោះ និងសម្រាលបានកូនស្រីម្នាក់។ នៅពេលពពោះ អង្គការមានបំណងបញ្ជូន ឆឹង ឲ្យទៅស្ទូងសំណាបនៅផ្លូវជាតិលេខ ៣ ប៉ុន្តែ គាត់បានបដិសេធ។ នៅពេលដែល ឆឹង...
សុខចិត្តទៅធ្វើការងារទាំងដែលកូនកំពុងឈឺធ្ងន់
(តាកែវ) ម៉ៅ ស៊ីម អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧០ ក្នុងភូមិរបស់ ស៊ីម មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែក។ ស៊ីម និងឪពុកម្ដាយបានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ អំឡុងពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ស៊ីម ធ្លាប់ពរពោះ និងឆ្លងទន្លេកូនម្នាក់។ អង្កការបានបញ្ជូនពេទ្យម្នាក់ឲ្យមកជួយស៊ីមសម្រាលកូន ប៉ុន្តែមិនមានថ្នាំអ្វីហូបនោះទេ។ បន្ទាប់ពីឆ្លងទន្លេរួច ស៊ីម កើតមានអាការហើមជើង ហើយពេទ្យ បានឲ្យគាត់យកផ្លែននោងមកស្ងោរហូបជាមួយស្ករក្រហមបន្តិចបន្តួច ប៉ុន្តែ ស៊ីម...
កម្មាភិបាលខ្មែរក្រហមបាញ់សម្លាប់ប្ដីរបស់ខ្ញុំ
(តាកែវ) ប៉ុស ភន អាយុ៨៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះនៅខែមេសា ឆ្នាំ១៩៧៥ គ្រួសារ ភន ត្រូវជម្លៀសចូលមករស់នៅ ស្រុកគីរីវង់ តំបន់១០៩។ ពេលមកដល់សហករណ៍ ប្ដីរបស់ ភន ត្រូវអង្គការចោទប្រកាន់ ថាជាទាហាន លន់ នល់ និងយកទៅសម្លាប់នៅត្រពាំងទន្លេ ខាងកើតភូមិជាវប្ដី។ ភន បានដឹងអំពីហេតុការណ៍សម្លាប់ប្ដីរបស់គាត់ តាមរយៈបងប្អូនដែលឃើញហេតុការណ៍នោះផ្ទាល់។ ភន...
សុខ ថា៖ ចៃចេញពីសាច់
(តាកែវ) សុខ ថា អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថា មានអាយុ១៨ឆ្នាំ។ ថា គឺជាប្រជាជនចាស់ នៅក្នុងភូមិព្រៃលៀប។ អង្គការបានចាត់តាំង ថា ឲ្យធ្វើការងារភ្ជួរស្រែ និងជីកស្រះ នៅក្នុង កងយុវជនភូមិ។ នៅរដូវធ្វើស្រែ ថា ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ ដើម្បីទៅភ្ជួរស្រែ រហូតដល់ថ្ងៃត្រង់...
ឡៃ ហៀក៖ សម័យខ្មែរក្រហមពុករលួយ
(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។ អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជនត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍...
លៀង ស៊ីថន៖ របបអត្តខាត់
(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ “អត្តខាត់ខ្លាំង” នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។ នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុងកងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម...

