នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ
(រតនគិរី)៖ ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួនប្រជាជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...
រកឧសប្រទះអន្លង់កប់សពទើបសម្លាប់ថ្មីៗ
(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។...
សហករណ៍ខ្ញុំលំបាកមធ្យម
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នាប៉ុន្មាន ឯក គីមសេន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បានចែករំលែកប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដែរ។ ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែលនៅពេលនោះ...
ទូច លី៖ លោកអើយកុំទាន់បាញ់ខ្ញុំចោលអី កូនខ្ញុំនៅតូចណាស់
(តាកែវ)ទូច លី ភេទស្រី អាយុ៦៨ឆ្នាំ ។ បច្ចុប្បន្ន គាត់ធ្វើស្រែនៅ ភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញ គ្រួសារ លី បានជម្លៀសមករស់នៅខាង ភូមិបា នយ ឃុំព្រៃអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅព្រៃកប្បាស អង្គការបានយកប្ដីរបស់ លី ទៅសម្លាប់ ដោយចោទថា...
បាត់បង់ដៃម្ខាង និងកូនស្រីម្នាក់ពេលរត់ភៀសខ្លួន
(តាកែវ) កើត ទង ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្ន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការ បានប្រើឲ្យ ទង ធ្វើការងារ, កាប់ដី, រែកដីបាតត្រពាំង, រែកអាចម៍គោ និង កាប់ដើមទន្រ្ទានខែត្រដើម្បីយកមកលាយទុកធ្វើជាជីដាក់ស្រែ។ ក្រៅពីការងារខាងលើ ទង បានធ្វើការ ដកសំណាប...
ប្រជាជនជម្លៀស១៧មេសា
(ព្រៃវែង)៖ ប្រជាជនទាំងអស់ដែលរស់នៅទីក្រុងភ្នំពេញមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមជម្លៀសចេញដោយបង្ខំ។ នៅពេលធ្វើដំណើរដល់គោលដៅជម្លៀស ប្រជាជនទាំងនោះ ត្រូវបានអង្គការហៅថាជាប្រជាជនថ្មី ឬប្រជាជន១៧ មេសា ហើយត្រូវបានខ្មែរក្រហមធ្វើប្រវត្តិរូប បន្ទាប់មកមួយចំនួនត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់។ មែល តុន មានអាយុ៧៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ តុន រស់នៅភូមិព្រៃខ្លា ឃើញការទម្លាក់គ្រាប់បែក និងសង្គ្រាមរវាងយោធាខ្មែរក្រហម...
ខ្មែរក្រហមបានសម្លាប់មនុស្សគ្មានត្រាប្រណី
(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។ ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅភ្នំពេញមួយរយៈ ដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់...
របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ
(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជាជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុងសមរភូមិ រវាងកងទ័ពទាំងពីរ។...
ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់
(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយគ្មានការជំនុំជម្រះ។ “ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូប ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានទៀត ខ្មែរក្រហមពិតជាដាក់គោលដៅលើ។ ឃើញដូចនេះ ខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម។” នេះជាការលើកឡើងរបស់អតីតទាហាន លន់ នល់ ម្នាក់ ។ ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបប លន់ នល់ ផាត...
ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំងមានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...
អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ
(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។...

